ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភានេះ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា សិទ្ធិសេរីភាពរបស់ពួកគាត់ត្រូវបានថៅកែរោងចក្រគោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវការយកចិត្តទុកដាក់យ៉ាងច្រើនចំពោះកម្មករដូចជាការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពតាមរយៈបេឡាជាតិសន្តិសុខសង្គម ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ ការសម្រួលឱ្យមានអាហារដ្ឋានសមរម្យ គម្រោងរៀបចំទារកដ្ឋានសម្រាប់កម្មកររោងចក្រ ការគិតគូរពីមធ្យោបាយធ្វើដំណើរជាដើម។
ជាមួយគ្នានេះ កម្មករទាំងអស់សប្បាយចិត្ត និងពេញចិត្តចំពោះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេសទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ត្បិតប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារគឺកាន់តែប្រសើរ៕
ប្រភព៖ ក្រសួងព័ត៌មាន