វាគ្មិន៖ លោក ចៅ សម្ជស្ស គ្រូឧទេសភាសាអង់គ្លេស ក្នុងវិទ្យាស្ថានភាសាបរទេស
ការរៀនភាសាបរទេសមានការប្រែប្រួលខ្លាំងដោយវាជ្រាបចូលគ្រប់វិស័យ និងបច្ចេកវិទ្យា។ ក្នុងប្រទេសយើង ភាសាដែលពេញនិយមខ្លាំងជាងគេគឺ ភាសាអង់គ្លេស ដោយការរៀនភាសានេះត្រូវបានរដ្ឋាភិបាលយើងគាំទ្រយ៉ាងខ្លាំង ហើយបានដាក់ឱ្យសិក្សាតាំងថ្នាក់ទី ៦ ទៅ។ មិនយូរប៉ុន្មាន យើងនឹងមានភាសាអង់គ្លេស ភាសាបារាំង និងភាសាចិនដែលមានក្នុងសង្គមរបស់យើង។ សព្វថ្ងៃនេះ ភាសាដែលនាំមុខខ្លាំងជាងគេគឺ ភាសាអង់គ្លេស និងភាសាចិន។ ដោយយើងមានអ្នកវិនិយោគជនជាតិចិនច្រើននិងអ្នកនិយាយភាសាអង់គ្លេស យើងគួរតែចេះភាសាទាំងពីរនេះ។ យ៉ាងតិចណាស់ មួយក្នុងចំណោមភាសាទាំងពីរនេះត្រូវចេះឱ្យច្បាស់។ ពេលរៀនភាសា ត្រូវចេះឱ្យច្បាស់ មិនថាភាសាអង់គ្លេស ភាសាចិន ភាសាថៃឬវៀតណាមទេ ពីព្រោះ ភាសានឹងធ្វើឱ្យយើងឃើញរបទថ្មីក្នុងសង្គមរបស់យើង។ បើសិនយើងចេះតែភាសាខ្មែរមួយ យើងឃើញតែមួយជ្រុងទេ។ ភាសាបរទេសនឹងធ្វើឱ្យយើងមើលពិភពលោកនូវជ្រុងម្ខាងទៀត។ ដោយភាសានឹងតភ្ជាប់ជាមួយនឹងវប្បធម៌ នយោបាយ ឬសេដ្ឋកិច្ច វានឹងផ្តល់ឱកាសច្រើនជាងអ្នកដែលមិនចេះភាសាបរទេស មិនថាភាសាណាក៏ដោយ។
សំណួរទី ១៖ តើលោកគ្រូអាចជួយបកស្រាយបានទេថា តើសង្គមយើងសព្វថ្ងៃនេះមានការប្រែប្រួលយ៉ាងណាដែរបានជាភាសាត្រូវបានគេឱ្យតម្លៃជាខ្លាំង?
ការរៀនភាសាបរទេសមានការប្រែប្រួលខ្លាំងដោយវាជ្រាបចូលគ្រប់វិស័យ និងបច្ចេកវិទ្យា។ ក្នុងប្រទេសយើង ភាសាដែលពេញនិយមខ្លាំងជាងគេគឺ ភាសាអង់គ្លេស ដោយការរៀនភាសានេះត្រូវបានរដ្ឋាភិបាលយើងគាំទ្រយ៉ាងខ្លាំង ហើយបានដាក់ឱ្យសិក្សាតាំងថ្នាក់ទី ៦ ទៅ។ មិនយូរប៉ុន្មាន យើងនឹងមានភាសាអង់គ្លេស ភាសាបារាំង និងភាសាចិនដែលមានក្នុងសង្គមរបស់យើង។
ពីមុនមក យើងសិក្សាភាសាអង់គ្លេសដើម្បីតែធ្វើការទំនាក់ទំនងជាមួយជនបរទេសទេ។ សព្វថ្ងៃវិញ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់គ្រប់ៗគ្នាមិនថាតែចំពោះជនជាតិអឺរ៉ុប។ ដូចនេះ ភាសាអង់គ្លេសពិតជាមានសក្តានុពលខ្លាំងដែលវារួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពរបស់យុវជនគ្រប់ៗរូប។ លើសពីនេះទៀត បច្ចេកវិទ្យាឈានមុខគេសព្វថ្ងៃគឺ បច្ចេកវិទ្យា AI ដោយវាទាមទារឱ្យអ្នកសិក្សាប្រើប្រាស់ភាសាអង់គ្លេស។ ដូចនេះ កូនខ្មែរអាចយកភាសាអង់គ្លេសធ្វើជាយន្តការដើម្បីធ្វើការរីកចម្រើនទៅថ្ងៃមុខបាន។
សំណួរទី ២៖ តើលោកគ្រូមើលឃើញថាជំនាញផ្នែកភាសាមានឥទ្ធិពលយ៉ាងណាខ្លះចំពោះអនាគតអាជីពរបស់យុវជនកម្ពុជា?
សព្វថ្ងៃនេះ ភាសាដែលនាំមុខខ្លាំងជាងគេគឺ ភាសាអង់គ្លេស និងភាសាចិន។ ដោយយើងមានអ្នកវិនិយោគជនជាតិចិនច្រើននិងអ្នកនិយាយភាសាអង់គ្លេស យើងគួរតែចេះភាសាទាំងពីរនេះ។ យ៉ាងតិចណាស់ មួយក្នុងចំណោមភាសាទាំងពីរនេះត្រូវចេះឱ្យច្បាស់។
ជារួមមក មិនថាឡើយ ភាសាអង់គ្លេស ភាសាចិន ថៃ ឡាវ ឬវៀតណាម បើចេះមួយ ត្រូវចេះ
ឱ្យច្បាស់ នោះទីផ្សារការងារនឹងមានសម្រាប់យើង។
សំណួរទី ៣៖ តើលោកគ្រូគិតថា អ្វីទៅជាបញ្ហាប្រឈមចម្បងសម្រាប់យុវជនកម្ពុជានាពេលដែលសិក្សា ភាសា?
ជាទូទៅ ក្នុងសង្គមរបស់យើង កូនខ្មែរនាពេលដែលរៀនចប់មិនដឹងធ្វើអ្វី នឹងទៅធ្វើការរោងចក្រ។ ដោយគាត់ថាប្រាក់ខែរោងចក្របានច្រើនគួរសម នោះធ្វើឱ្យគាត់លះបង់ការរៀនភាសា។ លោកគ្រូមើលឃើញថា ប្អូនៗមួយចំនួនក្នុងសាលារដ្ឋបានមើលរំលងការរៀនភាសា ប៉ុន្តែសម្រាប់អ្នកនៅតាមទីក្រុងជាពិសេសឪពុក ម្តាយបានចំណាយលុយជាច្រើនសម្រាប់ឱ្យកូនរៀនជាមួយគ្រូបរទេស។ កត្តាខ្វះគ្រូបង្រៀនភាសាអង់គ្លេសនៅតាមទីជនបទអាចធ្វើឱ្យការបោះបង់ចោលបែបនេះ។
លើសពីនេះ គាត់អត់មានអ្នកជួយតម្រង់គាត់ឱ្យរៀនភាសាអង់គ្លេស ឬភាសាចិន បូករួមទាំងភាសាផ្សេងៗទៀត។ អ្វីដែលសំខាន់គឺទៅលើការចាយពេលវេលា។ ទោះបីជាគាត់ធ្វើការរោងចក្រ ប្រសិនបើគាត់ឆ្លាតរៀន បង្រៀនខ្លួនបឯងមួយម៉ោងក្នុងមួយថ្ងៃ នោះគាត់នឹងងាកចេញពីការងារសព្វថ្ងៃរបស់គាត់។ ដូចនេះ ការប្រឹងប្រែងរបស់ពួកគាត់ក៏ជាកត្តាមួយដែរ។
មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា ក្មេងណាដែលរៀនភាសាចិន ភាសាថៃ ប៉ុន្តែដល់ពេលពេញ
វ័យ ពួកគាត់មិនបានបន្តរៀនទៀតដោយសារកត្តាថវិកាជា។ អ្វីដែលគាត់ចេះត្រូវបានបោះចោលដោយយកការងារកម្លាំងកាយមកជំនួសវិញ។ ដូចនេះ អ្នកនាំផ្លូវ និងអ្នកលើកទឹកចិត្តបូករួមទាំងសហគមន៍ទាំងមូលមានតួនាទីត្រូវជួយណែនាំពួកគាត់ឱ្យបានល្អ។
សំណួរទី ៤៖ តើលោកគ្រូមានដំបូន្មានយ៉ាងណាដែរសម្រាប់យុវជនកម្ពុជាដែលកំពុងសិក្សាភាសា?
លោកគ្រូសូមផ្តល់ដំបូន្មានថា ពេលរៀនភាសា ត្រូវចេះឱ្យច្បាស់ មិនថាភាសាអង់គ្លេស ភាសាចិន ភាសាថៃឬវៀតណាមទេ ពីព្រោះ ភាសានឹងធ្វើឱ្យយើងឃើញរបទថ្មីក្នុងសង្គមរបស់យើង។ បើសិនយើងចេះតែភាសាខ្មែរមួយ យើងឃើញតែមួយជ្រុងទេ។ ភាសាបរទេសនឹងធ្វើឱ្យយើងមើលពិភពលោកនូវជ្រុងម្ខាងទៀត។ ដោយភាសានឹងតភ្ជាប់ជាមួយនឹងវប្បធម៌ នយោបាយ ឬសេដ្ឋកិច្ច វានឹងផ្តល់ឱកាសច្រើនជាងអ្នកដែលមិនចេះភាសាបរទេស មិនថាភាសាណាក៏ដោយ។