ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាការដាក់លក់ប្រព័ន្ធពាណិជ្ជកម្មរបស់យើងទៅលើប្រព័ន្ធឌីជីថលតាមរយៈឱបករណ៍ទំនើបផ្សេងៗដូចជាទូរស័ព្ទដៃជាដើម។ ជាទូទៅ យើងមានវិធីសាស្រ្តជាច្រើនក្នុងការបញ្ជូនលុយដូចជា ធនាគារអនឡាញ ឬតាម Credit និងការទិញតាមរយៈការឱ្យលុយផ្ទាល់ក៏យើងអាចហៅថា ជាពាណិជ្ជកម្មអេឡិចត្រូនិកដែរ មិនចាំបាច់តែបញ្ជូនលុយតាមប្រព័ន្ធឌីជីថលទេ។ មួយផ្នែកនៃប្រព័ន្ធនេះគឺ ការដឹកជញ្ជូន។ ការទិញអនឡាញមិនអាចធ្វើទៅបានទេ ប្រសិនបើមិនមានការដឹកជញ្ជូនទេ។ លើសពីនេះ ការទិញលក់មានច្រើនប្រភេទទៀត។ ម្ចាស់អាជីវកម្មអាចបង្កើតជាគេហទំព័រឬកម្មវិធីណាមួយដើម្បីដាក់លក់ផ្ទាល់ទៅឱ្យអ្នកទិញ។ ក្រុមហ៊ុនខ្លះវិញអាចចែកចាយផលិតផលដល់អ្នកចែកចាយបន្តដើម្បីលក់ មិនទាក់ទងអ្នកទិញផ្ទាល់ទេ។ ចុងក្រោយ អ្នកជំនាញមួយចំនួនបានបង្កើតជាមាតិកាតាមប្រព័ន្ធឌីជីថលដើម្បីលក់ជូនគេហទំព័រផ្សេងៗឬជូនប្រជាជនដើម្បីទិញយកទៅរៀន។ ហ្វេកបុកបានបង្កើតជាទំព័រទីកន្លែងទីផ្សារដើម្បីឱ្យយើងអាចយកផលិតផលទៅលក់បាន។ ជារួមមក ពាណិជ្ជកម្មអេឡិចត្រូនិកជាប្រព័ន្ធដែលរីករាលដាលយ៉ាងទូលំទូលាយ ប៉ុន្តែមូលហេតុអ្វីបានជាវាមានការកកើតឡើងក្នុងប្រទេសកម្ពុជានាពេលនេះ?
និយាយជាខ្លី នាឆ្នាំ២០២០ និង២០២១ ជំងឺកូវិដ១៩ បានជំរុញឱ្យពាណិជ្ជកម្មផ្លាស់ប្តូរការលក់ បើមិនចង់ប្រឈមមុខនឹងការបិទទ្វារទេ។ លើសពីនេះ ដោយសារការធ្វើដំណើរមានកម្រិតខ្លាំង ការបង្កើតកម្មវិធីឬគេហទំព័របានកើតចេញមកច្រើនដូចជា Nhem24 និង Food Panda។ បន្ថែមពីនេះ ប្រជាជនកម្ពុជាយើងក៏មានការផ្លាស់ប្តូរការគិត និងអត្តចរិតទៅការប្រប្រាស់បច្ចេកវិទ្យាទាំងនេះដូចជា ការបង្កើតអាខោននិងលេខកូថសំងាត់ជាដើម។ គាត់ត្រូវបានបង្ខំឱ្យរៀនប្រើបច្ចេកវិទ្យាទាំងនេះ។ ជារួមមក ស្ថានភាពនិងលក្ខខណ្ឌនៃជំងឺកូវិដ១៩ធ្វើប្រជាពលរដ្ឋកម្ពុជាយើងសិក្សានិងស្វែងយល់ពីបច្ចេកវិទ្យាទាំងនេះបានកាន់តែច្រើន។
ពាណិជ្ជកម្មអេឡិចត្រូនិកមានអត្ថប្រយោជន៍ជាច្រើន។ ទី១៖ ការចំណេញថ្លៃដើម។ កាលណាម្ចាស់អាជីវកម្មស្វែងយល់ពីពាណិជ្ជកម្មអេឡិចត្រូនិកបានកាន់តែច្រើន គាត់អាចកាត់បន្ថយការជួលហាងដើម្បីដាក់លក់ផលិតផលឬការដាក់តាំងពិពណ៌ផ្សេងៗ។ លើសពីនេះ បុគ្គលិកអាចកាត់បន្ថយបានដែរដោយគាត់មិនចាំបាច់ទាមទារឱ្យមានបុគ្គលិកចាំទទួលភ្ញៀវទៀតទេ ឱ្យតែមានអ្នកទទួលលើគេហទំព័រទៅបានហើយ។ ទី២៖ ហាងរបស់គាត់អាចបើក ២៤ ម៉ោងបាន។ ម្ចាស់អាជីវកម្មអាចភ្ជាប់ទំនិញរបស់គាត់ទៅគ្រប់បណ្តាញសង្គមហើយទាញយកអ្នកទិញគ្រប់ពេលវេលា។ ទី៣៖ គាត់អាចពង្រីកអ្នកទិញរបស់គាត់ឱ្យកាន់តែច្រើនតាមរយៈបណ្តាញសង្គមខាងលើគុណនឹង២ឬ៣ដង។ ទី៤៖ គាត់អាចនាំយកផលិតផលរបស់គាត់ទៅទីផ្សារអន្តរជាតិបាន។ គាត់មានឱកាសក្នុងបង្កើនកេរ្តិ៍ឈ្មោះផលិតផលរបស់គាត់ បូករួមទាំងទាក់ទាញអ្នកទិញជាតិនិងអន្តរជាតិ ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍វិនិយោគទុនទាំងក្នុងនិងក្រៅប្រទេសៀងដែរ។ ជាចុងក្រោយ ការធ្វើពាណិជ្ជកម្មបែបនេះគឺជាការរៀបចំប្រព័ន្ធដ៏ល្អសម្រាប់ការទុកឬការរាប់ទំនិញឱ្យបានច្បាស់លាស់ ជៀសវាងការទិញទំនិញទុកលើសតម្រូវការ។ ម្ចាស់អាជីវកម្មគួរតែមានគេហទំព៌រផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយនិងជៀសវាងការពឹងពាក់ទៅលើប្រព័ន្ធហ្វេកបុកតែមួយ។ គាត់អាចពង្រឹងនិងកសាងពាណិជ្ជកម្មដ៏រឹងមាំដោយខ្លួនឯង។