វាគ្មិន៖ អ្នកស្រី សែម ពុទ្ធារី អ្នកគ្រូបណ្ដុះបណ្ដាលមួយរូប ក្នុងគម្រោងលើមុខវិជ្ជា “គំនិត និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក”
នាសម័យឌីជីថលនេះ ស្រ្តីត្រូវបានគេយកទុកដាក់យ៉ាងខ្លាំងដោយពួកគាត់បានដើរតួយ៉ាងសំខាន់ក្នុងការវិវត្តរបស់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ នាឆ្នាំ២០២០ដោយសារតែជំងឺកូវិដ-១៩ មិនថាស្រ្តីក្នុងប្រទេសកូរ៉េខាងត្បូងឬប្រទេសកម្ពុជាទេ ពួកគាត់សុទ្ធតែទទួលឥទ្ធិពលជាខ្លាំងដូចជាការបាត់បង់ការងារផ្សេងៗ។ លើសពីនេះ ស្រ្តីប្រឈមមុខក្នុងការបង់បាត់ឱកាសការងារនាពេលដែលគាត់មានគ្រួសារឬកូន។ ប៉ុន្តែស្រ្តីនូវតែមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសម័យឌីជីថលរបស់យើងដែរ ពីព្រោះស្រ្តីមានគំនិតជាអ្នកដឹកនាំ ហើយមានភាពរឹងមាំមិនថាក្នុងផ្នែកណានោះទេ ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានផ្តល់ឱកាសឱ្យស្រ្តីអាចរកចំណូលបន្ថែមទៀតជូនគ្រួសារតាមរយៈការលក់ផលិតផលនាំចូល ផលិតផលក្នុងស្រុក ឬផលិតផលដែលគាត់ស្រលាញ់។ បន្ថែមពីនេះ គាត់អាចក្លាយជាអ្នកបណ្តុះបណ្តាលតាមប្រព័ន្ធអុីនធឺណែតយោងទៅតាមសមត្ថភារបស់គាត់លក់តាមតេឡេក្រាមឬបណ្តាញសង្គមផ្សេងៗ។ លើសពីនេះ ស្រ្តីបានប្រមូលផ្តុំជាសហគមន៍ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលទូទាំងប្រទេស។ ដូចនេះ ប្រជាជនកម្ពុជាយើងជារួមមានកម្រិតចំណេះដឹងផ្នែកការទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិកាន់តែច្រើនហើយវាធ្វើឱ្យមានភាពងាយស្រួលសម្រាប់ស្រ្តីក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត។
ទោះយ៉ាងណាក្តី របាំងនូវតែមាន។ ការយល់ដឹងរបស់ស្រ្តីមួយចំនួនទៅលើផ្នែកឌីជីថលនូវតែកម្រិត ជាពិសេសក្នុងការបង្កើតគណនីផ្សេងៗ។ លើសពីនេះ ជាទូទៅប្រព័ន្ធឌីជីថលទាមទារឱ្យប្រព័ន្ធអុីនធឺណែតមានការដើរលឿន។ ប្រសិនបើប្រព័ន្ធអុីនធឺណែតនូវមានកម្រិត លុះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានរីកចម្រើនយឺតដែរ។ ការដឹកជញ្ជូនក៏អាចជារបាំងមួយដែរដោយផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធរបស់យើងនូវមានកម្រិតដែលធ្វើឱ្យការដឹកជញ្ជូនមានតម្លៃថ្លៃ។ បន្ថែមពីនេះ ការរើសអើនចំពោះស្រ្តីក្នុងប្រភេទការងារមួយចំនួននូវតែមានមិនថាក្នុងគ្រួសារឬកន្លែងការងារនោះទេ។ លើសពីរបាំងខាងលើ ហានិភ័យនៅតាមប្រព័ន្ធឌីជីថលក៏ជារបាំងមួយដែរ។ នៅក្នុងបរិបទនេះ គម្រោង IDEAS របស់កូរ៉េខាងត្បូងត្រូវបានបង្កើតដើម្បីលើកទឹកចិត្តដល់ស្រ្តីក្នុងការសិក្សាពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អង្គការក្នុងនិងក្រៅរដ្ឋាភិបាលដូចជា សហគ្រិនខ្មែរបានបង្កើតគម្រោងជាច្រើនដើម្បីឱ្យយើងរៀនសូត្រកាន់តែច្រើនអំពីពាណិជ្ជកម្មប្រភេទនេះ។ លើសពីនេះ យើងក៏អាចសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអុីនធឺណែតពីហានិភ័យផ្សេងៗ ជាពិសេសទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជារួមមក ស្រ្តីបានដើរតួយ៉ាងសំខាន់ក្នុងការវិវត្តរបស់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកមិនថាពេលបច្ចុប្បន្ននេះ ឬអនាគតនោះឡើយ។