ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីគាំទ្រការពង្រឹងយន្តការអន្តរជាតិដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធជីវសាស្ត្រ។
ប្រមុខរដ្ឋរូបនេះបាននិយាយនៅក្នុងសារទូរលេខស្វាគមន៍ចំពោះអ្នកចូលរួមសន្និសីទវិទ្យាសាស្ត្រ និងការអនុវត្តអន្តរជាតិលើកទី៤ ក្រោមប្រធានបទ «ការគំរាមកំហែងជាសកលចំពោះសន្តិសុខជីវសាស្រ្ត៖ បញ្ហា និងដំណោះស្រាយ» ថា «ប្រទេសរបស់យើងតស៊ូមតិយ៉ាងខ្ជាប់ខ្ជួននូវការពង្រឹងយន្តការស៊ូប្រាណេសិនណល (supranational) ដើម្បីការពារការផលិត និងការរីកសាយនៃអាវុធជីវសាស្ត្រ និងជាតិពុល»។
លោក ពូទីន បានចង្អុលបង្ហាញថា «យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់គោលបំណងទាំងនេះត្រូវតែអនុវត្តដោយស្មើភាពគ្នាជាមួយនឹងការគោរពចំពោះអធិបតេយ្យភាពនៃរដ្ឋទាំងអស់»។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា «នៅក្នុងលក្ខខណ្ឌអន្តរជាតិដ៏លំបាកនាពេលបច្ចុប្បន្ននេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សា និងពង្រឹងយន្តការដែលមានស្រាប់នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្សេងៗនៃធម្មជាតិជីវសាស្ត្រ»។ នេះគឺជាកង្វល់ទីមួយ និងសំខាន់បំផុតនៃអនុសញ្ញាអាវុធជីវសាស្ត្រ និងជាតិពុល ដែលបានចូលជាធរមានជិតកន្លះសតវត្សកន្លងមកហើយ។
ប្រមុខរដ្ឋរូបនេះបាននិយាយថា «ជាអកុសល គោលការណ៍ដែលបង្កើតឡើងដោយឯកសារមូលដ្ឋាននេះ ត្រូវបានរំលោភជាប្រព័ន្ធកាលពីពេលថ្មីៗនេះ»។
លោក ពូទីន បានចង្អុលបង្ហាញថា «គំនិតផ្តួចផ្តើមដែលមានប្រយោជន៍ក្នុងការពង្រឹងរបបមិនរីកសាយភាយដែលពាក់ព័ន្ធ ជារឿយៗតែងត្រូវបានប្រឆាំងដោយរដ្ឋមួយចំនួនដែលស្វែងរកការប្រើប្រាស់បញ្ហាអន្តរជាតិដែលមានស្រាប់ដើម្បីធានាសុវត្ថិភាពជីវសាស្រ្តរបស់ពួកគេ»៕
ប្រភព៖ ក្រសួងព័ត៌មាន