នាថ្ងៃទី ១២ ខែកញ្ញា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នៅទូតស្ថានទូតអង់គ្លេស ប្រចាំកម្ពុជាផងដែរ។ នេះបីយោងតាម ភ្នំពេញ ប៉ុស្ដិ៍។
សម្ដេចបានសរសេរនៅក្នុងសៀវភៅរំលែកទុក្ខថា សម្ដេចពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងនៃការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នៅព្រះរាជដំណាក់ បលម៉ូរ៉ល (Balmoral) នៅស្កុតឡែនដ៍ (Scotland)។ ការសោយទិវង្គតនេះគឺជាការបាត់បង់ដ៏មហិមាមិនត្រឹមតែចំពោះអង់គ្លេសនិងបណ្តាប្រទេស កំមិនវែល Commonwealth) ប៉ុណ្ណោះទេ តែជាការបាត់បង់ចំពោះពិភពលោកទាំងមូលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន សរសេរថា ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ គឺជាឥស្សរជនក៏គួរឱ្យស្ញប់ស្ញែង ១ អង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្លួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នឹងគង់នៅក្នុងការចង់ចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត។
សម្ដេចសរសេបន្តរថា៖ «ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខក៏ក្រៀមក្រំបំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ សូមទ្រង់យាងទៅកាន់សុគតិភព»៕
នេះសម្ដែងចេញពីនូវទំនាក់ទំនងដ៏ជិតស្នទ្ធិរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងចក្រភពអង់គ្លេស។ កម្ពុជាបានចាត់ទុកចក្រភពអង់គ្លេសជាមិត្តមួយដ៏ជិតស្និទ្ធមួយទៅថ្ងៃនេះក៏ដូចជាថ្ងៃអនាគតផង។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែនជាមួយប្រជាជនកម្ពុជាចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំនេះ។
ប្រភព៖ Phnom Penh Post