១. សាកលវិទ្យាល័យ Harvard ត្រូវបានសាងសង់ឡើង មុនពេលការគណនាលេខត្រូវបានរកឃើញ

សាកលវិទ្យាល័យ Harvard គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានវៃចំណាស់ជាងគេនៅសហរដ្ឋអាមេរិក និងបានបង្កើតឡើងក្នុងឆ្នាំ ១៦៣៦។ ការគណនាមិនត្រូវបានរកឃើញឡើយ រហូតដល់ប្រហែល ៥០ ឆ្នាំក្រោយមក ដោយ Gottfried Leibniz ដំបូងបានបោះពុម្ព “Nova Methodus” ក្នុងឆ្នាំ ១៦៨៤ និង Isaac Newton បោះពុម្ព “Principia”។

ដូចគ្នានេះផងដែរ Galileo Galilei ជារូបវិទូអឺរ៉ុបដ៏ល្បីល្បាញ គណិតវិទូ វិស្វករ តារាវិទូ ហើយក៏ជាទស្សនវិទូ នៅមានជីវិតនៅឡើយទេក្នុងកំឡុងពេលដែល Harvard បានបង្កើតដំបូង។ បន្ទាប់មកគាត់បានស្លាប់នៅឆ្នាំ ១៦៤២។
២. ហេរ៉ូអ៊ីនធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺក្អករបស់កុមារ

ក្រុមហ៊ុន Bayer ដែលជាក្រុមហ៊ុនឱសថអាឡឺម៉ង់ដែលផលិតថ្នាំអាស្ពីរីន និងបានចេញលក់ហេរ៉ូអ៊ីនក្នុងទសវត្សរ៍ឆ្នាំ ១៨៩០ ជាថ្នាំក្អក ផ្តាសាយ និងបំបាត់ការឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា Bayer បានធ្វើទីផ្សារលក់ហេរ៉ូអ៊ីនសម្រាប់កុមារនៅចុងឆ្នាំ ១៩១២ ប៉ុន្តែ នៅឆ្នាំបន្ទាប់នៃរបាយការណ៍បានចាប់ផ្តើមអោយដឹងថា វាអាចបង្កគ្រោះថ្នាក់ដល់កុមារ។

នៅឆ្នាំ ១៩១៤ ហេរ៉ូអ៊ីនត្រូវបានដាក់កម្រិតចំពោះការប្រើប្រាស់តាមវេជ្ជបញ្ជានៅសហរដ្ឋអាមេរិក ហើយទីបំផុតត្រូវបានហាមឃាត់ដោយ FDA ទាំងស្រុងនៅឆ្នាំ ១៩២៤។
៣. សួនឧទ្យានមួយក្នុងប្រទេសអូទ្រីសត្រូវបានលិចទឹកទាំងស្រុងក្នុងកម្ពស់ ៣០ ហ្វីតនៅរាល់រដូវផ្ការីក
ឧទ្យាននេះនៅក្នុងទីក្រុង Styria ប្រទេសអូទ្រីសត្រូវបានគេហៅថា Grüner See (បឹងបៃតង) ហើយក្នុងរដូវរងារ វាមានផ្លូវលំ បង់សម្រាប់អង្គុយ និងបឹងតូចមួយដែលមានជម្រៅពី ៣ ទៅ ៦ ហ្វីត។

ទោះយ៉ាងណាក៏ដោយ រៀងរាល់រដូវផ្ការីក ព្រិល និងទឹកកកបានរលាយចេញពីភ្នំ Hochschwab ដែលនៅក្បែរនោះ ហើយតំបន់នេះបានលិចទៅដល់ ៣០ ហ្វីត។ កៅអី ដើមឈើ និងផ្លូវថ្មើរជើង ត្រូវបានរកឃើញនៅក្រោមផ្ទៃខាងលើ ហើយអ្នកមុជទឹកមកតំបន់នោះ ដើម្បីមើលទស្សនីយភាពដ៏អស្ចារ្យ។

៤. Albert Einstein អាចក្លាយជាប្រធានាធិបតីអ៊ីស្រាអែលនៅពេលវាត្រូវបានបង្កើតឡើង ប៉ុន្តែគាត់បែរជាបដិសេធទៅវិញ

Albert Einstein ជាជនជាតិជ្វីហ្វ និងមិនមែនជាពលរដ្ឋអ៊ីស្រាអែលឡើយ ហើយបើទោះបីជាបែបនេះក្ដី គាត់ត្រូវបានគេផ្តល់លទិ្ធភាពអោយឡើងធ្វើជាប្រធានាធិបតីក្នុងឆ្នាំ ១៩៥២។

លោកបដិសេដដោយនិយាយថា ‘‘ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះការផ្តល់ជូនពីប្រជាពលរដ្ឋអ៊ីស្រាអែល ហើយភ្លាមៗនោះមានការសោកស្ដាយ និងខ្មាសអៀនដែលខ្ញុំមិនអាចទទួលយកវាបាន។ ពេញមួយជីវិតរបស់ខ្ញុំនេះ ខ្ញុំបានដោះស្រាយបញ្ហាដែលមានគោលបំណង ដូច្នេះហើយខ្ញុំមានភាពខ្វះខាតទាំងជំនាញធម្មជាតិ និងបទពិសោធន៍ក្នុងការដោះស្រាយជាមួយមនុស្សអោយបានត្រឹមត្រូវ និងអនុវត្តមុខងារផ្លូវការផ្សេងៗ’’។
៥. ស្ត្រីធ្លាប់ដើរដង្ហែរសុំសិទ្ធិជក់បារី
ខណៈពេលដែលយើងស៊ាំទៅនឹងការតស៊ូរបស់ស្ត្រីដើម្បីទទួលបានសិទ្ធិបោះឆ្នោត អ្វីដែលមិនសូវបានដឹងនោះ គឺការតស៊ូរបស់ស្ត្រីដើម្បីបានសិទ្ធិជក់បារី។

រឿងនេះបានកើតឡើងក្នុងឆ្នាំ ១៩២៩ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថាការដើរដង្ហែរសិទ្ធិជក់បារី យ៉ាងហោចណាស់ក៏ជាផ្នែកមួយនៃ PR stunt ដែលត្រូវបានរៀបចំដោយ Edward Bernays ដែលនៅពេលនោះត្រូវបានចូលរួមដោយ American Tobacco Company។
