កម្ពុជា ២០៥០៖ យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩
វិបត្តិកូវីដ19 បន្ទាប់ពីមានការឆ្លងរីករាលដាលជាសកល គិតមកដល់ត្រឹមពេលនេះគឺបានបន្តវិនាសកម្មដល់មនុស្សជាតិ ពិសេសទៅលើសុខភាពសាធារណៈ ក្រៅពីនោះប៉ះពាល់ទៅលើការរីកចំរើនផ្នែកសង្គម ផ្នែកសេដ្ឋកិច្ច បើមើលមកទិដ្ឋភាពផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជាទាំងមូល យើងឃើញថា វិស័យសេដ្ឋកិច្ចធំៗ របស់កម្ពុជាត្រូវបានរងផលប៉ះពាល់ជាដំណាំ ដែលនៅក្នុងនោះយើងឃើញការនាំចេញទំនិញរបស់កម្ពុជាមួយចំនួន ទាក់ទងទៅនឹងវិស័យកម្មន្តសាល វិស័យវាយនភណ្ឌកាត់ដេរ និងផ្នែកនាំចេញមួយចំនួនទៀត។ ផ្នែកដែលប៉ះពាល់ធំហើយធ្ងន់ធ្ងរជាងគេបំផុត យើងឃើញហើយថាគឺជាវិស័យទេសចរណ៍ វិស័យទេសចរណ៍នេះគឺបានសឹងតែដេកស្ដូកស្ដឹងរហូតមកដល់ពេលនេះ ហើយពុំទាន់មានសភាពងើបឈរឡើងវិញបាននោះទេ។
ទាក់ទងទៅនឹងវិស័យកសិកម្ម និងការកែច្នៃទំនិញកសិកម្មទាំងអស់នោះ ទៅជាទំនិញកសិឧស្សាហកម្មបម្រើតម្រូវការក្នុងស្រុក និងបម្រើទីផ្សារអន្តរជាតិ។ ទាក់ទងទៅនឹងបញ្ហាផ្លែតាង៉ែន ដែលយើងបានដឹងឮទាំងអស់គ្នា ក្នុងរយៈពេលថ្មីៗនេះគឺជាឧទាហរណ៍មួយ នៅក្នុងចំណោមទំនិញ និងផ្លែឈើផលិតផលកសិកម្មផ្សេងទៀត ដែលកម្ពុជាកំពុងតែផលិត និងកំពុងតែមានសក្តានុពល។ ខ្ញុំសូមផ្ដល់ទិដ្ឋភាពជារួមថា ដើម្បីចាប់យកឱកាស ក៏ដូចជាដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈការរអាក់រអួលនៃសកម្មភាពនាំចេញ ទោះបីយើងឃើញស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលកូវីដក៏ដោយ ហើយពេលខ្លះទៀត យើងឃើញថា ការសម្រួលផ្នែកនាំចេញទំនិញនៅក្នុងបណ្ដាលប្រទេសមួយចំនួន ក្នុងភូមិផងរបងជាប់កម្ពុជានេះ អតីតកាលកន្លងមកឃើញមានការរអាក់រអួលខ្លះ។ គិតថា វាជាបញ្ហាប្រឈម ក៏ប៉ុន្តែក៏ជាក្រឡានុវឌ្ឍភាព ដែលទាមទារឲ្យទាំងវិស័យរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងផ្នែករដ្ឋាភិបាល ទាំងផ្នែកឯកជនចូលរួមនៅក្នុងការចាប់យកឱកាសនឹងដោះស្រាយបញ្ហានេះ។
ការស្ដារឡើងវិញនៃវិស័យទេសចរណ៍គឺពិតជាមានសារៈសំខាន់ សារៈសំខាន់សម្រាប់ពេលខ្លី និងសារៈសំខាន់សម្រាប់ពេលវែង។ ការងើបឡើងវិញ និងការចាប់ផ្ដើមអាចអនុវត្តបាននូវការបើកវិស័យទេសចរណ៍ឡើងវិញ គឺឈរទៅលើកត្តាពីរយ៉ាងគឺ (១) កត្តាក្នុងស្រុកគឺការផ្ដល់នូវភាពសាំ ឬក៏ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ19 តាមរយៈការគោរពនៅវិធានការសុខាភិបាល និងការរឹតត្បិតនៃការជួបជុំគ្នាមួយចំនួន រួមទាំងការគោរពនូវវិធានការផ្សេងៗទៀត នៅក្នុងការការពារកុំឱ្យមានការឆ្លងរីករាលដាល និង (២) ផ្នែកខាងក្នុង ដែលហៅថាជាវិធានការដោយកម្ពុជាគឺការផ្ដល់វ៉ាក់សាំងការផ្ដល់វ៉ាក់សាំង។
ខ្ញុំសូមលើកជាទស្សនវិស័យពីរចំណុចជារួម ទីមួយគឺការជំរុញនូវភាពក្លៀវក្លានៃការរស់រវើកឡើងវិញនៃវិស័យឯកជនក្នុងស្រុក ទាំងវិស័យសហគ្រាសខ្នាតគ្រួសារ សហគ្រាសខ្នាតតូច និងមធ្យមជាដើម ហើយចាប់ផ្ដើមទទួលយកនូវឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលសមស្របទៅនឹងបរិយាកាសកម្ពុជា រួមទាំងការប្រើប្រាស់នូវសេវាឌីជីថលមួយចំនួន នៅក្នុងការចាត់ចែងគ្រប់គ្រងនូវអាជីវកម្មរបស់ខ្លួន ក៏ដូចជាការផ្ទេរហិរញ្ញវត្ថុ ការបង់លុយជាដើមជាឧទាហរណ៍។ ចំណុចទីពីរ គឺទាក់ទងទៅនឹងការកែប្រែ និងការលើកកម្ពស់នូវសមត្ថភាពនូវជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសថ្មីៗនេះ ក៏ដូចជាការប្រែប្រួលដោយសារតែវិបត្តិកូវីដ 19។ ចំណុចនេះគឺវាឆ្លើយតបទៅនឹងតម្រូវការ និងបរិបទនៃកូវីដ19 ដែលជំរុញឲ្យបណ្ដាប្រទេសដែលជាដៃគូកម្ពុជាមួយចំនួននេះ បើកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញនូវការតភ្ជាប់ផ្នែកអាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងពាណិជ្ជកម្មឆ្លងខេត្ត និងពាណិជ្ជកម្មឆ្លងប្រទេសដោយប្រើបច្ចេកវិទ្យាក្នុងសម័យទំនើបនេះ៕
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច ប្រជាធិបតេយ្យ និងជាអនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី