វាគ្មិន៖ លោក និត កុសល សហស្ថាបនិកនៃវេទិកាសេដ្ឋកិច្ច
ផលិតផលជាតិសរុប (GNP) គឺជាទិន្នផលសរុបដែលផលិតបានក្នុងប្រទេសមួយដោយដកចេញជនជាតិបរទេសដោយទុកតែលទ្ធផលដែលផលិតដោយជនជាតិនៃប្រទេសមួយ។ ជាទូទៅ គេអាចគណនា GNP បានតាមវិធី ៣ ទម្រង់។ គេអាចគណនាតាមប្រាក់ចំណូល ប្រាក់ចំណាយ ឬក៏ផលិតកម្មរបស់សេដ្ឋកិច្ចទាំងមូល។ គេត្រូវពិនិត្យមើលហើយបូកបញ្ជូលគ្នានៃប្រាក់ចំណូលឬចំណាយរបស់តួអង្គពាក់ព័ន្ធទាំងអស់នូវក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងបុគ្គលឯកជន រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ លើសពីនេះ យើងមានកត្តាច្រើនក្នុងការធ្វើឱ្យ GNP មានការប្រែប្រួល។ ការរីកចម្រើនធ្វើឱ្យប្រជាជនរកប្រាក់ចំណូលបានហើយក្រុមហ៊ុនក្នុងស្រុកក៏អាចមានលទ្ធភាពក្នុងការនាំចេញផលិតកម្មរបស់ពួកគាត់ផងដែរ ដូចនេះ GNP ក៏មានការកើនឡើងដែរ។ កត្តាមួយទៀត នៅពេលដែលមានការវិនិយោគធំៗ ប្រជាជនក្នុងប្រទេសនោះអាចឱកាសក្នុងការធ្វើការងារធ្វើឱ្យមានប្រាក់ចំណូលច្រើនជាងមុន។ ដូចនេះ នៅពេលដែលជនជាតិមួយមានប្រាក់ចំណូលច្រើនជាងមុន ក៏ធ្វើឱ្យ GNP មានការកើនឡើងដែរ។ មួយវិញទៀត ការកើនឡើងនៃមុខងារនិងតួនាទីនៅក្នុងវិស័យឯកជន អង្គការក្រៅ
រដ្ឋាភិបាលឬក៏នៅក្នុងរដ្ឋាភិបាលអាចសុទ្ធតែអាចជំរុញអាត្រា GNP។ ជារួមមក វាអាស្រ័យនៅលើ
កត្តាសេដ្ឋកិច្ចជាខ្លាំង។
សំណួរទី ១៖ តើអ្វីទៅជាផលិតផលជាតិសរុប (GNP)?
ផលិតផលជាតិសរុប (GNP) គឺជាទិន្នផលសរុបដែលផលិតបានក្នុងប្រទេសមួយដោយដកចេញជនជាតិបរទេសដោយទុកតែលទ្ធផលដែលផលិតដោយជនជាតិនៃប្រទេសមួយ។ ជាធម្មតា ប្រទេសមួយមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ចំណែកឯទិន្នផល GNP គឺគេបានដកចំណូលនិងចំណាយរបស់ក្រុមហ៊ុនក្រៅស្រុកចេញដើម្បីគណនាចំណូលនិងចំណាយរបស់ក្រុមហ៊ុនក្នុងស្រុកក្នុងរយៈពេលណា
មួយ។
សំណួរទី ២៖ តើរដ្ឋាភិបាលអាចគណនាផលិតផលជាតិសរុប (GNP) ដោយរបៀបណា?
ជាទូទៅ គេអាចគណនា GNP បានតាមវិធី ៣ ទម្រង់។ គេអាចគណនាតាមប្រាក់ចំណូល ប្រាក់ចំណាយ ឬក៏ផលិតកម្មរបស់សេដ្ឋកិច្ចទាំងមូល។ គេត្រូវពិនិត្យមើលហើយបូកបញ្ជូលគ្នានៃប្រាក់ចំណូលឬចំណាយរបស់តួអង្គពាក់ព័ន្ធទាំងអស់នូវក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងបុគ្គលឯកជន រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ គេអាចប្រមូលទិន្នន័យទាំងនេះតាមរយៈរបាយការណ៍ជូនពន្ធដារ។ តាមរយៈវិធីនេះ គេក៏អាចដឹងពីបុគ្គលិកជនជាតិបរទេសក្នុងក្រុមហ៊ុនណាមួយ។ គេគ្រាន់តែដកចំណូលឬចំណាយរបស់ជនបរទេស និងការនាំចូលដើម្បីគណនាផលិតផលជាតិសរុប (GNP)។
សំណួរទី ៣៖ តើផលិតផលជាតិសរុប (GNP) និងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មានលក្ខណៈខុសគ្នាយ៉ាងណាដែរ?
ចំពោះ GDP គឺយើងមិនចង់ដឹងអំពីការផលិតរបស់បុគ្គលក្នុងប្រទេសនោះទេ។ យើងចង់ដឹងពី
ទិន្នផលសរុបនៃប្រទេសមួយក្នុងរយៈពេលមួយឆ្នាំតែម្តង។ ចំណែកឯ GNP គឺយើងចង់ដឹងពីទិន្នផលរបស់ជនជាតិមួយដូចជា ជនជាតិខ្មែរជាដើម។ ការបែងចែកនេះគឺធ្វើឡើងដើម្បីចង់ដឹងឱ្យជាក់លាក់ពីចំណូលរបស់ខ្លួនឯងដើម្បីស្វែងយល់ពីស្ថានភាពរបស់ក្រុមហ៊ុនក្នុងស្រុក ប្រាក់ចំណូល ប្រាក់ចំណាយ អាជីវកម្មរបស់គាត់់ដើម្បីសិក្សាស្រាវជ្រាវរកវិធីសាស្រ្តណាដើម្បីជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកឱ្យមានការរីកចម្រើន។ មួយវិញទៀត ប្រទេសមួយតែងតែមានការវិនិយោគច្រើនដែលក្រុមហ៊ុនបរទេសមករកស៊ីនូវប្រទេសណា
មួយ។ ក្រុមហ៊ុនទាំងនោះអាចបញ្ជូនលុយរបស់ខ្លួនទៅប្រទេសដើមវិញធ្វើឱ្យប្រាក់ទាំងនោះចេញមក
ក្រៅប្រព័ន្ធសេដ្ឋកិច្ច។ នេះហើយជាលក្ខណៈខុសគ្នារវាង GDP និង GNP ដោយ GDP គឺសំដៅទៅលើ ផលិតកម្មរបស់ប្រទេសណាមួយរីឯ GNP សំដៅទៅលើ ផលិតកម្មរបស់ជនជាតិណាមួយ។
សំណួរទី ៤៖ តើការប្រើប្រាស់ផលិតផលជាតិសរុប (GNP)ដើម្បីវាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេស
អាចមានគុណវបត្តិណាខ្លះ?
ជាធម្មតា គំរូគណនាបង្កើតឡើងក្នុងគោលដៅខុសៗគ្នា។ GNP ត្រូវបានគេប្រើប្រាស់ដើម្បីគណនាចំណូលរបស់ជនជាតិមួយរស់នៅក្នុងប្រទេសណាមួយប៉ុណ្ណោះ ដូចនេះ គេមិនអាចប្រើប្រាស់វាដូច GDP បានទេព្រោះ GDP បានរួមបញ្ជូលទាំងអស់តែម្តងបូករួមទាំងពាណិជ្ជកម្មនិងផលិតកម្មរបស់ប្រទេសទាំងមូល។ ជារួមមក ដើម្បីគណនាកំណើនសេដ្ឋកិច្ច គេមិនអាចបូករួមតែចំណូលរបស់ជនជាតិដើមឬជនជាតិតែមួយនោះទេ។
សំណួរទី ៥៖ តើមូលហេតុអ្វីខ្លះដែលអាចធ្វើឱ្យផលិតផលជាតិសរុប (GNP)មានការផ្លាស់ប្តូរ?
ការប្រែប្រួលតែងតែពាក់ព័ន្ធនឹងប្រព័ន្ធសេដ្ឋកិច្ចប្រសិនបើប្រទេសមានការរីកចម្រើន។ ការរីកចម្រើនធ្វើឱ្យប្រជាជនរកប្រាក់ចំណូលបានហើយក្រុមហ៊ុនក្នុងស្រុកក៏អាចមានលទ្ធភាពក្នុងការនាំចេញផលិតកម្មរបស់ពួកគាត់ផងដែរ ដូចនេះ GNP ក៏មានការកើនឡើងដែរ។ កត្តាមួយទៀត នៅពេលដែលមានការវិនិយោគធំៗ ប្រជាជនក្នុងប្រទេសនោះអាចឱកាសក្នុងការធ្វើការងារធ្វើឱ្យមានប្រាក់ចំណូលច្រើនជាងមុន។ ដូចនេះ នៅពេលដែលជនជាតិមួយមានប្រាក់ចំណូលច្រើនជាងមុន ក៏ធ្វើឱ្យ GNP មានការកើនឡើងដែរ។ មួយវិញទៀត ការកើនឡើងនៃមុខងារនិងតួនាទីនៅក្នុងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលឬក៏នៅក្នុងរដ្ឋាភិបាលអាចសុទ្ធតែអាចជំរុញអាត្រា GNP។ ជារួមមក វាអាស្រ័យនៅលើកត្តាសេដ្ឋកិច្ចជា
ខ្លាំង។
សំណួរទី ៦៖ តើទស្សនិកជនរបស់យើងអាចចាប់ផ្តើមសិក្សាបន្ថែមពីផលិតផលជាតិសរុប
(GNP) ដោយរបៀបណាខ្លះដែរ?
ដោយ GNP គឺជាចំណេះដឹងដំបូងក្នុងការសិក្សាពីសេដ្ឋកិច្ច ដូចនេះ យើងអាចសិក្សាពីវាតាមរយៈប្រព័ន្ធអ៊ីនធឺណែតឬក៏អានព័ត៌មានជាភាសាខ្មែរ~អង់គ្លេសដោយ GNP តែងតែមានការកើនឡើងនិងធ្លាក់ចុះ។ យើងក៏អាចអានសៀវភៅសេដ្ឋកិច្ចឬក៏ស្តាប់់អ្នកជំនាញសេដ្ឋកិច្ចក៏បាន។