វាគ្ម័ន៖ លោក និត កុសល សហស្ថាបនិកនៃវេទិកាសេដ្ឋកិច្ច។
ផលិតផលក្នុងស្រុកសរុប (ផ.ស.ស ឬ GDP) គឺជាសូចនាករសេដ្ខកិច្ចសរុបរបស់ប្រទេសមួយគិតក្នុងរយៈពេល ១ ឆ្នាំឬពេលកំណត់ណាមួយដើម្បីឱ្យដឹងពីលទ្ធផលឬលុយសរុបរបស់ប្រទេសណាមួយ។ ដើម្បីស្វែងរក GDP គេអាចមាន ៣ របៀប។ ទី ១៖ គេអាចមើលទៅលើប្រាក់ចំណូលសរុបរបស់ប្រទេសណាមួយ។ ទី ២៖ គេអាចមើលទៅលើប្រាក់ចំណាយសរុបរបស់ប្រទេសណាមួយ។ ទី ៣៖ គេអាចមើលទៅលើការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសណាមួយ។ ទោះបី យើងមានមធ្យោបាយច្រើនដើម្បីគណនាអំពីចំណូលចំណាយរបស់ប្រទេសមួយ។ ប៉ុន្តែ មកដល់ពេលនេះ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា មិនទាន់មានមធ្យោបាយល្អជាង GDP នោះឡើយដើម្បីវាស់កំណើនសេដ្ឋកិច្ចព្រោះ GDP បានបូករួមទាំងប្រាក់ចំណូល ប្រាក់ចំណាយ ការរផលិត ការប្រើប្រាស់ដោយមានការគណនាពីរដ្ឋឱ្យបានត្រឹមត្រូវ។ ជាចុងក្រោយ ដោយ GDP គឺជាចំណេះដឹងដំបូងក្នុងការសិក្សាពីសេដ្ឋកិច្ច ដូចនេះ គាត់អាចសិក្សាពីប្រព័ន្ធ
អ៊ីនធឺណែតឬក៏អានព័ត៌មានជាភាសាខ្មែរ~អង់គ្លេសដោយ GDP តែងតែមានការកើនឡើងនិងធ្លាក់ចុះ។ យើងអាចអានសៀវភៅសេដ្ឋកិច្ចឬក៏ស្តាប់់អ្នកជំនាញសេដ្ឋកិច្ចក៏បាន។
សំណួរទី ១៖ តើអ្វីទៅជាផលិតផលក្នុងស្រុកសរុប (ផ.ស.ស)?
ផលិតផលក្នុងស្រុកសរុប (ផ.ស.ស ឬ GDP) គឺជាសូចនាករសេដ្ខកិច្ចសរុបរបស់ប្រទេសមួយគិតក្នុងរយៈពេល ១ ឆ្នាំឬពេលកំណត់ណាមួយដើម្បីឱ្យដឹងពីលទ្ធផលឬលុយសរុបរបស់ប្រទេសណាមួយ។ ដើម្បីស្វែងរក GDP គេអាចមាន ៣ របៀប។ ទី ១៖ គេអាចមើលទៅលើប្រាក់ចំណូលសរុបរបស់ប្រទេសណាមួយ។ ទី ២៖ គេអាចមើលទៅលើប្រាក់ចំណាយសរុបរបស់ប្រទេសណាមួយ។ ទី ៣៖ គេអាចមើលទៅលើការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសណាមួយ។ ជារួមមក យើងតែងតែឃើញផលិតផលក្នុងស្រុកសរុបក្នុងរបាយការណ៍ប្រចាំឆ្នាំដោយរដ្ឋាភិបាល ឬក៏ធនាគារពិភពលោកដោយចំនួន GDP តែងមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។
សំណួរទី ២៖ តើរដ្ឋាភិបាលអាចគណនាផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដោយរបៀបណា?
ដូចបានរៀបរាប់ខាងលើ គេអាចរកផលិតផលក្នុងស្រុកសរុបតាមរយៈ ៣ របៀប។ គេអាចមើលទៅលើការចំណាយ, ការផលិត, ឬក៏ចំណូល។ ចំពោះការចំណាយ គេអាចបូករួមការចំណាយរបស់
ប្រជាជនទាំងអស់បូករួមទាំងជនបរទេសថា ពួកគាត់ចំណាយអស់ប៉ុន្មាន? ចំពោះការផលិតក៏ដូចគ្នាដែរ ដោយយើងមើលទៅការផលិតទាំងអស់។ គួរបញ្ជាក់ថា មិនថាវិធីណានោះទេ លទ្ធផលដែលត្រូវបានរកឃើញមានលទ្ធផលដូចគ្នាដោយសារតែតួលេខនេះជាចំនួនបរិមាណគិតតែឆ្នាំនេះមិនបូករួមពីឆ្នាំមុនទេ។
ឧទាហរណ៍ ប្រទេសកម្ពុជានៅឆ្នាំមុនមាន GDP ចំនួន ២៣ ពាន់លានដុល្លារ។ ប្រសិនបើ GDP របស់ប្រទេសកម្ពុជាមានការកើនឡើង ៧% នោះយើងអាចយកតួលេខឆ្នាំចាស់គុណជាមួយនឹង ៧% យើងនឹងអាចយកឃើញ GDP ឆ្នាំនេះហើយ។ គួរបញ្ជាក់ថា តួលេខដែលគណនាបានមិនមានជាតួលេខបូករួមទាំងឆ្នាំចាស់នោះទេ។
សំណួរទី ៣៖ ហេតុអ្វីបានជាពិភពលោកជ្រើសរើសផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ដើម្បីវាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសណាមួយ?
ជាទូទៅ យើងមានមធ្យោបាយច្រើនដើម្បីគណនាអំពីចំណូលចំណាយរបស់ប្រទេសមួយ។ ប៉ុន្តែ មកដល់ពេលនេះ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា មិនទាន់មានមធ្យោបាយល្អជាង GDP នោះឡើយដើម្បីវាស់កំណើនសេដ្ឋកិច្ចព្រោះ GDP បានបូករួមទាំងប្រាក់ចំណូល ប្រាក់ចំណាយ ការរផលិត ការប្រើប្រាស់ដោយមានការគណនាពីរដ្ឋឱ្យបានត្រឹមត្រូវ។ យើងមិនអាចមើលទៅលើគ្រប់ក្រុមហ៊ុននោះទេ យើងគ្រាន់តែអាចយករបាយការណ៍តាមរយៈក្រុមពន្ធដារ ហើយបូកសរុបបញ្ជូលគ្នាដើម្បីវាស់វែងប៉ុណ្ណោះ។ ចំពោះ សេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ជាទូទៅគេអាចធ្វើការវិនិច្ឆ័យបានដោយធ្វើការស៊ើបអង្កេតដើម្បីធ្វើការវាស់វែង។ គួរបញ្ជាក់ថា អ្នកសេដ្ឋកិច្ចប្រើប្រាស់ GDP ដើម្បីវាស់កំណើនសេដ្ឋកិច្ច ប៉ុន្តែវាមិនអាចវាស់កម្រិតធូរធាររបស់ប្រជាពលរដ្ឋគ្រប់រូបបានទេ ដូចនេះគេអាចប្រើវិធីផ្សេងទៀតដូចជា Happiness Index។
សំណួរទី ៤៖ តើការប្រើប្រាស់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ដើម្បីវាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាចមានគុណវបត្តិណាខ្លះ?
ជាធម្មតា គំរូគណនាប្រភេទផ្សេងៗតែងតែមានគោលដៅផ្សេងៗគ្នាក្នុងការប្រើប្រាស់រៀងៗគ្នា។
រីឯ GDP គឺជាគំរូគណនាស្ដង់ដារមួយដែលប្រទេសណាក៏ប្រើបានដែរដើម្បីគណនាកំណើនសេដ្ឋកិច្ចជា
រួម។ ជារួមមានន័យថា ជាមួយជុំក្នុងមួយឆ្នាំ។ ប៉ុន្តែ GDP មិនមែនជាសូចនាករល្អក្នុងគណនាភាពធូរធាររបស់ប្រជាជនណាម្នាក់នោះទេ។ ដូចនេះហើយ ទើបមានការបង្កើតឡើងនៃ Happiness Index ដើម្បីវាស់វែងជាក់ស្តែងឱ្យដឹងអំពីចំណូល ចំណាយរបស់ប្រជាជន។ ជារួមមក គំរូគណនាបង្កើតឡើងមកក្នុងគោលបំណងខុសៗគ្នា ហើយគោលដៅរបស់ GDP គឺចង់ឱ្យដឹងពីកំណើនសរុបក្នុងប្រទេសឬតំបន់ណាមួយក្នុង
រយៈពេលណាមួយ។
សំណួរទី ៥៖ តើមូលហេតុអ្វីខ្លះដែលអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស)មានការផ្លាស់ប្តូរ?
ជាធម្មតា កំណើនសេដ្ឋកិច្ចតែងតែមានការប្រែប្រួលអាស្រ័យទៅលើស្ថានភាពរបស់សេដ្ឋកិច្ចដោយមានកត្តាច្រើនធ្វើឱ្យមានការពិបាកក្នុងការវាយតម្លៃ។ ឧទាហរណ៍ កូវីដ-១៩ គឺជាកត្តាមួយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងនិងពិភពលោកមានការប្រែប្រួលដោយវាបានហាមឃាត់មនុស្សមិនអាចទៅធ្វើការបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ លើសពីនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឱ្យប្រេងមានការឡើងថ្លៃដោយមានការកាត់ផ្តាច់ផលិតកម្មសំខាន់មួយចំនួន ហើយចំពោះវិស័យទេសចរណ៍ ប្រសិនបើស្ថានភាពមិនមានលំនឹង មនុស្សក៏មិនចំណាយធ្វើឱ្យមិនមានផលិតកម្មដែរ។ ទាំងនេះសុទ្ធតែជាកត្តាធំៗមួយចំនួនប៉ុណ្ណោះបូករួមទាំងកត្តាក្នុងស្រុក និងកត្តាក្រៅស្រុក។ សេដ្ឋកិច្ចអាចធ្លាក់ចុះ បើសិនមិនមានអ្នកវិនិយោគ វាក៏អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងដែរ។ មួយវិញទៀត ប្រសិនបើយើងត្រូវចំណាយច្រើន វាក៏អាចធ្វើ GDP មានការកើនឡើងដែរព្រោះវាធ្វើឱ្យមានលំហូរសាច់ប្រាក់ក្នុងទីផ្សារ។ ប្រសិនបើប្រទេសមួយមានការចំណាយតិចដោយកត្តាណាមួយ វាក៏អាចធ្វើ GDP មានការធ្លាក់ចុះដែរ។
សំណួរទី ៦៖ តើទស្សនិកជនរបស់យើងអាចចាប់ផ្តើមសិក្សាបន្ថែមពីផលិតផលក្នុងស្រុកសរុប
(ផ.ស.ស) ដោយរបៀបណាខ្លះដែរ?
ដោយ GDP គឺជាចំណេះដឹងដំបូងក្នុងការសិក្សាពីសេដ្ឋកិច្ច ដូចនេះ គាត់អាចសិក្សាពីប្រព័ន្ធ
អ៊ីនធឺណែតឬក៏អានព័ត៌មានជាភាសាខ្មែរ~អង់គ្លេសដោយ GDP តែងតែមានការកើនឡើងនិងធ្លាក់ចុះ។
យើងអាចអានសៀវភៅសេដ្ឋកិច្ចឬក៏ស្តាប់់អ្នកជំនាញសេដ្ឋកិច្ចក៏បាន។