វាគ្មិន៖ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគិន ប្រធានក្រុមប្រឹក្សាបាលក្រុមហ៊ុន
F.I Vision Capital។
ជាការពិតទៅ ការប្រើប្រាស់ពាក្យ “បំណុល” និង “ប្រាក់កម្ចី” មិនមានការបែងចែកច្បាស់លាស់នោះទេ។ ជាទូទៅ មុននឹងខ្ចី យើងនិយាយថា ប្រាក់់កម្ចី។ ហើយពេលខ្ចីរួច វាក្លាយជាបំណុល៕
វាមានលក្ចណៈខុសគ្នាតែបែបនេះ។ ហើយគោលគំនិតនៃការខ្ចីបុលនោះគឺជាការបែងចែកលទ្ធភាពក្នុងការរកប្រាក់ចំណេញ។ ជាធម្មតា អ្នកដែលមានលុយច្រើនបានយកលុយទៅដាក់នៅធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីទៅដល់អ្នកដែលត្រូវការប្រាក់ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិតឬក៏រកប្រាក់ចំណូល។ ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីមិនត្រូវគោលដៅ វាពិតជាជះឥទ្ធិពលដល់ក្រុមគ្រួសារទៀត។ ការដកហូតកម្មសិទ្ធិផ្ទះឬដីធ្លីសុទ្ធតែជាមូលដ្ឋាននៃគ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចគ្រួសារ។ លើសពីនេះការទទួលប្រាក់កម្ចីគោលគួរតែផ្ដោតទៅលើការខ្ចីពីគ្រឹះស្ថានមីក្រូឲ្យដែលមានធនាគារជាតិជាអាណាព្យាបាលព្រោះរដ្ឋាភិបាលអាចដើរតួក្នុងការត្រួតពិនិត្យ ជួយសម្របសម្រួល ជួយការពារសិទ្ធិជាអតិថិជនកុំឲ្យត្រូវបានគេបង្ខិតបង្ខំឬក៏បំភិតបំភ័យជាដើម។ ទោះយ៉ាងណាក្តី ជារួមមក ដើម្បីកាត់បន្ថយនូវហានិភ័យគឺមានតែយើងម្នាក់ៗត្រូវសិក្សាស្វែងយល់អំពីរបៀបប្រើប្រាស់លុយ មានចំណេះដឹងអំពីការប្រើលុយនោះឲ្យមានប្រសិទ្ធភាពជៀសវាងការខ្ចីដើម្បីដោះទាល់។ ពេលខ្ចីត្រូវមានផែនការយកទៅធ្វើអីឲ្យបានច្បាស់លាស់។
សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើលោកអាចប្រាប់ទស្សនិកជនយើងបានទេថា តើបំណុលនិងប្រាក់កម្ចីមានលក្ខណៈខុសគ្នាឬក៏ដូចគ្នាយ៉ាងណាខ្លះដែរ?
ជាការពិតទៅ ការប្រើប្រាស់ពាក្យ “បំណុល” និង “ប្រាក់កម្ចី” មិនមានការបែងចែកច្បាស់លាស់នោះទេ។ ប៉ុន្តែបើយើងពិនិត្យមើលពាក្យ “ប្រាក់កម្ចី” វាមានន័យថា ការខ្ចីបុល ខ្ចីលុយ ខ្ចីកាកជាដើម។ នាពេលដែលយើងខ្ចីលុយរួចហើយ វានឹងក្លាយជា “បំណុល”។ លើសពីនេះ គេប្រើពាក្យប្រាក់កម្ចីប្រសិនបើប្រាក់នោះត្រូវបានខ្ចីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រីឯបំណុលសំដៅទៅលើប្រាក់ដែលយើងបានខ្ចីមានចំនួនច្រើន។ ជារួមមក មុននឹងខ្ចី យើងនិយាយថា ប្រាក់់កម្ចី។ ហើយពេលខ្ចីរួច វាក្លាយជាបំណុល៕
វាមានលក្ចណៈខុសគ្នាតែបែបនេះ។ ពាក្យថា ការខ្ចីបុល តែងតែជាប់មកជាមួយនូវកាតព្វកិច្ចទទួលខុសត្រូវជាដាច់ខាត។ ខ្ចីប្រាក់ត្រូវតែសងប្រាក់បូករួមទាំងការប្រាក់ផងដែរ។ លើសពីនេះមុននឹងបានប្រាក់កម្ចី គេបានវាស់វែងពីលទ្ធភាពសងរបស់យើងផងទៀត។ ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីមិនត្រូវគោលដៅ វាពិតជាជះឥទ្ធិពលដល់ក្រុមគ្រួសារទៀត។ ការដកហូតកម្មសិទ្ធិផ្ទះឬដីធ្លីសុទ្ធតែជាមូលដ្ឋាននៃគ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចគ្រួសារ។
សំណួរទី ២៖ ជាធម្មតា តើមូលហេតុអ្វីខ្លះបានបណ្តាលឱ្យប្រជាជនយើងទៅជំពាក់បំណុល?
សម្រាប់គ្រួសារនីមួយៗមិនថានៅទីជនបទឬនៅលើទីប្រជុំជន មិនថាតែនៅប្រទេសកម្ពុជាយើងឬបណ្ដាប្រទេសដទៃដទៃទៀត ការខ្ចីបុលជារឿងធម្មតា។ ហើយគោលគំនិតនៃការខ្ចីបុលនោះគឺជាការបែងចែកលទ្ធភាពក្នុងការរកប្រាក់ចំណេញ។ ជាធម្មតា អ្នកដែលមានលុយច្រើនបានយកលុយទៅដាក់នៅធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីទៅដល់អ្នកដែលត្រូវការប្រាក់ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិតឬក៏រកប្រាក់ចំណូល។ ដូចនេះ មូលហេតុធំជាងគេគឺបណ្តាលមកពីការចង់បង្កើនជីវភាពឱ្យវាប្រសើរឡើង ហើយវាបានកើតឡើងនៅលើសកលលោកទាំងមូល។
សំណួរទី ៣៖ តើបំណុលអាចផ្តល់ឱ្យមានផលប៉ះពាល់អ្វីខ្លះមកលើហិរញ្ញវត្ថុផ្ទាល់ខ្លួន?
ពាក្យថា ការខ្ចីបុល តែងតែជាប់មកជាមួយនូវកាតព្វកិច្ចទទួលខុសត្រូវជាដាច់ខាត។ ខ្ចីប្រាក់ត្រូវតែសងប្រាក់បូករួមទាំងការប្រាក់ផងដែរ។ លើសពីនេះមុននឹងបានប្រាក់កម្ចី គេបានវាស់វែងពីលទ្ធភាពសងរបស់យើងផងទៀត។ ប្រាក់កម្ចីមិនមែនជាអំណោយនោះដោយមានការកំណត់ត្រឹមត្រូវហើយត្រូវមានទ្រព្យធានាទៀត។ ដូចនេះ ការខ្ចីបុលជាឱកាសផងហើយក៏ជាបន្ទុកដែរ។ យើងអាចមានលទ្ធភាពទៅប្រកបរបរអាជីវកម្មឬក៏ពង្រីកអាជីវកម្មដើម្បីបង្កើនប្រាក់ចំណេញជាប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារ។ ចំណុចអវិជ្ជមាននៅតែមានប្រសិនបីយើងប្រើត្រូវគោលដៅក្ដី ខុសគោលដៅក្ដី។ យើងនូវតែអាចនឹងជួបហានិភ័យដែរព្រោះទោះបីសេដ្ឋកិច្ចអាចមិនល្អចំពោះការប្រកបរបរអាជីវកម្មរបស់យើង យើងក៏ត្រូវតែសងទាំងខាតឬចំណេញទាំងដើមទាំងការ។ ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីមិនត្រូវគោលដៅ វានឹងមានបញ្ហាបន្ថែមទៀតដោយយើងមិនបង្កើតប្រាក់ចំណូលឱ្យគ្រួសារហើយដាក់បន្ទុកថែមទៀត។
ដូចនេះ វាទាមទារឱ្យយើងមានភាពស្មោះត្រង់សម្រាប់ខ្លួនឯងថាយើងយកប្រាក់កម្ចីមកធ្វើអ្វី។
សំណួរទី ៤៖ ប្រសិនបើការគ្រប់គ្រងប្រាក់បំណុលរបស់យើងមិនបានល្អ តើវាអាចនាំឲ្យ
ហនិភ័យមកដល់សមាជិកគ្រួសារ និងសង្គមយ៉ាងណាខ្លះដែរ?
ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីមិនត្រូវគោលដៅ វាពិតជាជះឥទ្ធិពលដល់ក្រុមគ្រួសារទៀត។ ការដកហូតកម្មសិទ្ធិផ្ទះឬដីធ្លីសុទ្ធតែជាមូលដ្ឋាននៃគ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចគ្រួសារ។ ជាពិសេស គ្រួសារដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនចៅហើយត្រូវបញ្ជូនទៅបន្តការសិក្សានឹងត្រូវខកខានប្រសិនបើមានបញ្ហាបែបនេះ។ ផលវិជ្ជមានមានច្រើនបើសិនជាយើងប្រើប្រាស់មិនបានត្រឹមត្រូវទៅដល់សមាជិកគ្រួសារឬក៏សង្គមស៊ីវិល។ នៅពេលដែលយើងជួបប្រទះស្ថានភាពបែបនេះច្រើនពេក ប្រព័ន្ធហិរញ្ញវត្ថុនឹងលែងមាន
ន័យទៀតហើយ។ វានឹងមិនអាចបំពេញមុខងាររបស់ខ្លួនក្នុងការជួយដល់ជីវភាពគ្រួសារដែលជាមូលហេតុធ្វើឲ្យសង្គមមានបញ្ហា។
សំណួរទី ៥៖ ជាកិច្ចបន្ត តើលោកអាចប្រាប់ទស្សនិកជនយើងបានទេថា តើ Loan Shark មានអត្ថន័យដូចម្តេច? ហើយវាអាចបង្កឲ្យមានហនិភ័យ៉ាងណាខ្លះដែរ?
ជាទូទៅ Loan Shark មានន័យថាកម្ចីក្រៅផ្លូវការដោយមានអត្រាការប្រាក់ខ្ពស់ ៣% ឬ ៥% ក្នុងមួយខែ។ ធម្មតាទេ ក្នុងន័យហិរញ្ញវត្ថុ អត្រាប្រាក់ខ្ពស់មានហនិភ័យមុនរួចជាស្រេច។ ទីមួយគឺ យើងពិបាករកប្រាក់សងព្រោះអត្រាការប្រាក់ខ្ពស់។ ទីពីគឺ អ្នកដែលរកកម្ចីក្រៅផ្លូវការគឺជាអ្នកដែលកំពុងតែទាល់ស្រាប់ ព្រោះការចំណាយត្រូវការភ្លាមៗដូចជាសមាជិកគ្រួសារឈឺឬគ្រោះថ្នាក់ ឬក៏អត់លុយសងម្ចាស់បំណុលដទៃទៀត។ នោះកម្ចីការប្រាក់ខ្ពស់គឺជាជម្រើសមួយ។ ជារួមមក វាមានហនិភ័យ ព្រោះវាមានអត្រាការប្រាក់ខ្ពស់ហើយប្រឈមនឹងការរត់អូសក្រៅផ្លូវការ។ ដូចនេះហើយប្រជាពលរដ្ឋជារួមគួរតែចៀសវាងការទទួលកម្ចីក្រៅផ្លូវការដែលមានការប្រាក់ខ្ពស់។
ជារួមមក ការទទួលប្រាក់កម្ចីគោលគួរតែផ្ដោតទៅលើការខ្ចីពីគ្រឹះស្ថានមីក្រូឲ្យដែលមានធនាគារជាតិជាអាណាព្យាបាលព្រោះរដ្ឋាភិបាលអាចដើរតួក្នុងការត្រួតពិនិត្យ ជួយសម្របសម្រួល ជួយការពារសិទ្ធិជាអតិថិជនកុំឲ្យត្រូវបានគេបង្ខិតបង្ខំឬក៏បំភិតបំភ័យជាដើម។
សំណួរទី ៥៖ ជាកិច្ចបញ្ចប់ តើលោកអាចប្រាប់ទស្សនិកជនយើងបានទេអំពីយុទ្ធសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាការដោះស្រាយបំណុលឱ្យប្រកបដោយប្រសិទ្ធភាព?
ជារួមមក ដើម្បីកាត់បន្ថយនូវហានិភ័យគឺមានតែយើងម្នាក់ៗត្រូវសិក្សាស្វែងយល់អំពីរបៀបប្រើប្រាស់លុយ មានចំណេះដឹងអំពីការប្រើលុយនោះឲ្យមានប្រសិទ្ធភាពជៀសវាងការខ្ចីដើម្បីដោះទាល់។ ពេលខ្ចីត្រូវមានផែនការយកទៅធ្វើអីឲ្យបានច្បាស់លាស់។ ហើយអ្វីក៏ដោយនៅពេលដែលយើងមិនមានចំណេះដឹង វាក្លាយទៅជាហនិភ័យសម្រាប់យើង។ កង្វះចំណេះដឹងគឺជាប្រភពនៃសេចក្ដីទុក។
ដូចនេះ យើងត្រូវរៀនសូត្រអំពីរបៀបប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព ទើបឈានដល់ការខ្ចី
បុល។ មួយវិញទៀត យើងត្រូវចៀសវាងការខ្ចីបុលគេដើម្បីបង្ហាញពីជីវិតរស់យើងដូចជា ការទិញទូរស័ព្ទ ការទិញរថយន្ត ឬក៏របស់របរប្រើប្រាស់ផ្សេងៗ។ ជារួមមក យើងខ្ចីយកមកសម្រាប់ធ្វើអ្វីដែលធ្វើឲ្យយើងរីកចម្រើនមិនយកមកដើម្បីបង្ហាញទៅសង្គមខាងក្រៅឡើយ។ វាគឺជាកំហុសឆ្គងដ៏ធំ។ នេះជាចំណុចសម្រាប់ការប្រើប្រាស់ហិរញ្ញវត្ថុហើយការខ្ចីបុលត្រូវផ្តល់ផលប្រយោជន៍ដល់ក្រុមគ្រួសារដែលអាចមាន
លទ្ធភាពសងទៅម្ចាស់លុយវិញ។