សុន្ទរកថា នៃពិធីបើកសន្និសីទលើកទី ៨ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភា ស្ដីពីការលើកកម្ពស់ភាពជាដៃគូសភា នៃប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម (CLV)

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា នាឱកាសនៃពិធីបើកសន្និសីទលើកទី ៨ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភា ស្ដីពីការលើកកម្ពស់ភាពជាដៃគូសភា នៃប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា/រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូសភាកម្ពុជា និងប្រជាជនកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានសម្ដែងនូវការចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជននៃប្រទេសយើងទាំងបី ដោយសារោគរាតត្បាតជំងឺកូវីដ ១៩។ លើសពីនេះទៅទៀត កម្ពុជាក៏បានផ្ដល់នូវជំនួយជាសម្ភារៈ និងថវិកា រួមមានម៉ាស និង      ​បរិក្ខាពេទ្យ ដល់រដ្ឋាភិបាលប្រទេសឡាវ និងវៀតណាម។

គួរបញ្ជាក់ផងដែរថា ក្នុងបរិបទនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងបី ចាំបាច់ត្រូវមានយន្តការផ្សេងៗ ដែលផ្ដួចផ្ដើមឡើងដោយ សភា រដ្ឋាភិបាល និងគណបក្សនយោបាយ សំដៅផ្ដល់នូវអត្ថប្រយោជន៍រួម ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់។

ក្នុងជំនឿយ៉ាងម៉ុតមាំ កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជោគជ័យជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសយើងទាំងបី ក្រោមស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរឹងមាំ និងយូរអង្វែង។

លោកជំទាវបានបន្តលើកទឹកចិត្តដល់សភានៃប្រទេសទាំងបី ក្នុងការជំរុញការអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពដែលមានស្រាប់ ដូចជាផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ ២០៣០ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២០-២០២២ និងចក្ខុវិស័យឆ្នាំ ២០៣០។

Share.

2 មតិ

  1. Lorsque vous avez des doutes sur les activités de vos enfants ou sur la sécurité de leurs parents, vous pouvez pirater leurs téléphones Android à partir de votre ordinateur ou appareil mobile pour assurer leur sécurité. Personne ne peut surveiller 24 heures sur 24, mais il existe un logiciel d’espionnage professionnel qui peut secrètement surveiller les activités des téléphones Android sans les en informer.

Leave A Reply