វាគ្ម័ន៖ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគិន ប្រធានក្រុមប្រឹក្សាបាល
ក្រុមហ៊ុន F.I Vision Capital
អាកប្បកិរិយាហិរញ្ញវត្ថុ ឥរិយាបថហិរញ្ញវត្ថុ ឬ Behavioral Finance គឺជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនាំឲ្យយើងស្វែងយល់ពីឥទ្ធិពលនៃចិត្តទៅលើការសម្រេចចិត្តផ្នែកខាងហិរញ្ញវត្ថុដែលវាជាទូទៅតែងតែមានផលអវិជ្ជមានច្រើនទៅលើការសម្រេចចិត្តរបស់យើង។ វាអាចជួយឲ្យយើងពន្យារការសម្រេចចិត្តហើយចេះថ្លឹងថ្លែងដោយធ្វើការសម្រេចចិត្តឡើងវិញ។ ម្ចាស់អាជីវកម្មណាដែលមានការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុហើយការសម្រេចចិត្តរបស់គាត់មានការថ្លឹងថ្លែង វាសនាអនាគតរបស់អាជីកម្មរបស់គាត់គឺអាចមានភាពរឹងមាំហើយមានការរីកចម្រើនលឿន។ ដោយយើងពិនិត្យមើលឃើញការអប់រំពីចំណេះដឹងហិរញ្ញវត្ថុនោះគឺមានសារៈសំខាន់ណាស់។ ដូចនេះ តួអង្គសំខាន់ៗដូចជាធនាគារជាតិនៃកម្ពុជា ក្រសួងអប់រំ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ និងភាគីពាក់ព័ន្ធដទៃទៀតគួរធ្វើការសហការគ្នាដើម្បីបង្កើតជាកម្មវិធីបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុជាពិសេសផ្ដោតទៅលើឥរិយាបថដែលមានឥទ្ធិពលទៅលើការសម្រេចរបស់ប្រជាពលរដ្ឋទូទៅ។ ចំពោះខ្លួនឯងវិញ ក្នុងសម័យកាលបច្ចេកវិទ្យា យើងមានបណ្តាញច្រើនដូចជាប្រព័ន្ធអុឺនធឺណិតស្ទើរតែគ្រប់កន្លែង។ អត្ថបទជាភាសាអង់គ្លេសឬក៏ជាវីដេអូខ្លីៗនៅតាម Youtube គឺសុទ្ធតែជាប្រភពល្អៗដោយយើងអាចធ្វើការសិក្សាស្រាវជ្រាវហើយយើងអាចយកមកពិចារណាហើយឆ្លុះបញ្ចាំងអំពីជីវិតរស់នៅរបស់យើង។
សំណួរទី ១៖ តើអ្វីទៅជា អាកប្បកិរិយាហិរញ្ញវត្ថុ?
អាកប្បកិរិយាហិរញ្ញវត្ថុ ឥរិយាបថហិរញ្ញវត្ថុ ឬ Behavioral Finance គឺជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលនាំឲ្យយើងស្វែងយល់ពីឥទ្ធិពលនៃចិត្តទៅលើការសម្រេចចិត្តផ្នែកខាងហិរញ្ញវត្ថុដែលវាជាទូទៅតែងតែមានផលអវិជ្ជមានច្រើនទៅលើការសម្រេចចិត្តរបស់យើង។ ទាក់ទងជាមួយនឹងការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុគឺវាមានប្រយោជន៍ច្រើនពីព្រោ ការសម្រេចចិត្តតែងមានចរិតរៀងៗខ្លួន។
សំណួរទី ២៖ តើការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុអាចជួយយ៉ាងណាខ្លះសម្រាប់បុគ្គលរស់នៅប្រចាំថ្ងៃ?
ទាក់ទងជាមួយនឹងការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុគឺវាមានប្រយោជន៍ច្រើនពីព្រោ ការសម្រេចចិត្តតែងមានចរិតរៀងៗខ្លួន។ អ្នកខ្លះសម្រេចចិត្តផ្អែកទៅលើកម្លាំងរបស់ចិត្តតែម្តង។ អ្នកខ្លះសម្រេចចិត្តដោយមានហេតុផល មានការថ្លឹងថ្លែងច្បាស់លាស់។ ដូចនេះ ការសិក្សាពីអាកប្បកិរិយាហិរញ្ញវត្ថុនេះធ្វើឲ្យមនុស្សយើងអាចពន្យារការសម្រេចចិត្តទៅលើកិច្ចការងារណាមួយបានហើយការចំណាយនានាមានការថ្លឹងថ្លែង ពិចារណាសិន ជៀសវាងសម្រេចចិត្តតែម្ដង។ ឧទាហរណ៍ ប្រសិនបើយើងមានចំណះដឹងផ្នែកអាកប្បកិរិយាឬក៏ឥរិយាបថហិរញ្ញវត្ថុ គេអាចយល់ថា ការធ្វើតាមចិត្តអាចនឹងនាំឲ្យខុស។ ការដកឃ្លាមិនធ្វើតាមចិត្តគឺជាការទុកឱកាសឲ្យខ្លួនយកទៅប្រើខួរក្បាលនៅក្នុងការថ្លឹងថ្លែងមើលហើយវាយតម្លៃ។ ដូចនេះ ការសិក្សាអំពីអាកប្បកិរិយាហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ដោយវាបានជួយឲ្យយើងពន្យារការសម្រេចចិត្តហើយចេះថ្លឹងថ្លែងដោយធ្វើការសម្រេចចិត្តឡើងវិញ។
សំណួរទី ៣៖ តើការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុអាចជួយម្ចាស់អាជីវកម្មក្នុងការប្រកបមុខរបរដែរឫទេ?
សម្រាប់ម្ចាស់អាជីវកម្ម ការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុជាចំណែកមួយដ៏ល្អ ពីព្រោះម្ចាស់អាជីវកម្មគឺជាអ្នកដឹកនាំអាជីវកម្មដែលមានបុគ្គលិកផ្ញើវាសនាទៅលើស្ថាប័នអាជីវកម្មរបស់ខ្លួនច្រើន។ ម្ចាស់អាជីវកម្មណាដែលមានការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុហើយការសម្រេចចិត្តរបស់គាត់មានការថ្លឹងថ្លែង វាសនាអនាគតរបស់អាជីកម្មរបស់គាត់គឺអាចមានភាពរឹងមាំហើយមានការរីកចម្រើនលឿន។ វាគឺជាបង្អែកសម្រាប់បុគ្គលជាច្រើនដែលធ្វើការជាមួយម្ចាស់អាជីវកម្មនោះមិនឲ្យរងគ្រោះដោយសារកង្វះខាតផ្នែកចំណេះដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុ។
សំណួរទី ៤៖ ដើម្បីឱ្យប្រពលរដ្ឋកម្ពុជាយល់ដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃអាកប្បកិរិយាហិរញ្ញវត្ថុបន្ថែម តើរាជរដ្ឋាភិបាលយើងអាចធ្វើអ្វីបានដែរ ដើម្បីផ្សព្វផ្សាយបន្ថែមទៀត?
យើងពិនិត្យមើលឃើញការអប់រំពីចំណេះដឹងហិរញ្ញវត្ថុនោះគឺមានសារៈសំខាន់ណាស់។ ដូចនេះ តួអង្គសំខាន់ៗដូចជាធនាគារជាតិនៃកម្ពុជា ក្រសួងអប់រំ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ និងភាគីពាក់ព័ន្ធដទៃទៀតគួរធ្វើការសហការគ្នាដើម្បីបង្កើតជាកម្មវិធីបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុជាពិសេសផ្ដោតទៅលើឥរិយាបថដែលមានឥទ្ធិពលទៅលើការសម្រេចរបស់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្មណាដែលមាន
លក្ខណៈឆកល្វែងដែលនាំមកនូវការសម្រេចចិត្តដែលមិនសមហេតុសមផលដែលមិនចាំបាច់ហើយនាំឲ្យមានការខាតបង់សេដ្ឋកិច្ចផងដែរ។
សំណួរទី ៥៖ ចំពោះបទពិសោធលោកគ្រូវិញ តើលោកគ្រូធ្លាប់យកចំណេះដឹងមួយនេះមកដាក់ហើយទទួលបានជោគជ័យយ៉ាងណាខ្លះដែរ?
នៅក្នុងអាកប្បកិរិយាហិរញ្ញវត្ថុនេះគឺវាមានសាច់រឿងជាច្រើន មានកត្តាជាច្រើនទៅលើការសម្រេចចិត្ត។ ជាក់ស្ដែងបទពិសោធរបស់ខ្ញុំមួយនៅក្នុងកិច្ចការវិនិយោគ ប្រសិនបើយើងមិនបានធ្វើការស្វែងយល់អំពីអាកប្បកិរិយាហិរញ្ញវត្ថុទេ ការសម្រេចចិត្តរបស់យើងនឹងដើរតាមមនុស្សភាគច្រើន។ ហើយមនុស្សភាគច្រើនផ្ដោតតែទៅលើផលចំណេញរយៈពេលខ្លី ចង់បានចំណេញភ្លាមៗ។ ប៉ុន្តែបើតាមការគិតបែបវិជ្ជមានដែលមានហេតុមានផលគឺយើងអត់ធ្វើការសម្រេចចិត្តទៅតាមអ្វីដែលជាផលប្រយោជន៍រយៈពេលខ្លីទេ។ យើងត្រូវមានផែនការច្បាស់លាស់ គិតអំពីរយៈពេលវែងដែលធ្វើឲ្យយើងមិនជួបហានិភ័យហិរញ្ញវត្ថុ។ ឧទាហរណ៍ ក្នុងពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចមានភាពមិនប្រាកដទាំងនៅក្នុងប្រទេសកម្ពុជាឬក៏នៅក្នុងសេដ្ឋកិច្ចសកលធ្វើឲ្យមនុស្សជាច្រើនរងគ្រោះដោយសារគាត់មានបញ្ហាវិបត្តិលំហូរសាច់ប្រាក់ដោយសារពួកគាត់គិតតែរយៈពេលខ្លី។ ដូចនេះ ការយល់ដឹងអំពីអាកប្បកិរិយាហិរញ្ញវត្ថុអាចធ្វើឲ្យយើងដើរបញ្ច្រាសមនុស្សភាគច្រើន។
សំណួរទី ៥៖ និយាយពីបុគ្គលផ្ទាល់ខ្លួនវិញ តើលោកគ្រូមានមតិយោបល់យ៉ាងដែរក្នុងការចាប់ផ្តើមសិក្សាអំពីអាកប្បកិរិយាហិរញ្ញវត្ថុ?
ក្នុងសម័យកាលបច្ចេកវិទ្យា យើងមានបណ្តាញច្រើនដូចជាប្រព័ន្ធអុឺនធឺណិតស្ទើរតែគ្រប់កន្លែង។ អំពីប្រធានបទទាក់ទងជាមួយអាកប្បកិរិយាហិរញ្ញវត្ថុនេះ បើយើងនិយាយពីការផ្សព្វផ្សាយការបណ្តុះបណ្តាលនៅក្នុងសង្គមកម្ពុជាជាភាសាខ្មែរគឺនៅមានកម្រិតនៅឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលចេះភាសាអង់គ្លេសហើយចេះស្រាវជ្រាវ ពួកគាត់មានប្រភពអត្ថបទជាច្រើនដូចជា គេហទំព័រឬក៏ Blog មួយចំនួន ប៉ុន្តែយើងត្រូវចេះជ្រើសរើសដែរក្នុងការ
សិក្សា។ អត្ថបទជាភាសាអង់គ្លេសឬក៏ជាវីដេអូខ្លីៗនៅតាម Youtube គឺសុទ្ធតែជាប្រភព
ល្អៗដោយយើងអាចធ្វើការសិក្សាស្រាវជ្រាវហើយយើងអាចយកមកពិចារណាហើយឆ្លុះបញ្ចាំងអំពីជីវិតរស់នៅរបស់យើង។ ជាក់ស្ដែង ឧទាហរណ៍ ប្រធានបទអំពីឥរិយាបថតាមមនុស្សភាគច្រើន។ យើងត្រូវចះផ្តល់អាទិភាពទៅលើកិច្ចការងារដែលយើងត្រូវធ្វើមិនត្រូវធ្វើអ្វីទៅតាមមនុស្សភាគច្រើននោះទេ។ ប្រសិនបើយើងធ្វើតាមគេដដែល ទោះបីជាយើងធ្វើការសិក្សា ដោយសារតែមិនបានឆ្លុះបញ្ចាំង ក៏មិនអាចបញ្ចាក់ថាយើងបានយល់ដែរ។
ជារួម មនុស្សទូទៅអាចធ្វើការសិក្សាស្រាវជ្រាវតាមរយៈប្រព័ន្ធអុឺនធឺណិតទៅហើយយើងអាចធ្វើការឆ្លុះបញ្ចាំងហើយយើងក៏អាចរកអ្នកដែលមានបទពិសោធម្នាក់ក្នុងផ្នែកនេះដើម្បីឲ្យយើងរៀនសូត្រពីគាត់បន្ថែម។ ជាពិសេស មនុស្សដែលមានបទពិសោធច្រើននៅក្នុងជីវិតជាជាងដែលយើងរៀនតាមមិត្ដភក្ដិដែលមានការខ្វះចំណេះដឹងដូចគ្នាហើយអាចនាំមានឥទ្ធិពលអវិជ្ជមានទៅវិញ។