ការកាប់សំលាប់ពីសំណាក់ក្រុមប្រដាប់អាវុធ និងការរើសកំលាំងបន្ថែមនៅប្រទេស នីហ្សេរ

បើយោងតាមក្រុមការពារសិទ្ធិមនុស្សមួយក្រុមបានអោយដឹងថា កុមារជាច្រើនត្រូវបានគេសម្លាប់ចាប់តាំងពី ស្ថានភាពក្នុងតំបន់​  Tillaberi ភាគខាងលិចនៃប្រទេស នីហ្សេរ មានសភាពកាន់តែតានតឹងមក។ លោក Matt Wells នៃអង្គការ Amnesty​ អន្ដរជាតិបានទទូចអោយរដ្ឋាភិបាល ប្រទេស នីហ្សេរ​ និង ដៃគូអន្ដរជាតិអោយមានការបង្ការ និងការពារប្រជាជនរបស់ខ្លួនអោយបានឆាប់រហ័ស ជាពិសេស​ការធ្វើទុកបុកម្នេញបន្ថែមទៀតលើកុមារ។

អង្គការ Amnesty       អន្ដរជាតិបានចោទប្រកាន់លើក្រុមរដ្ឋអ៊ីស្លាម Greater Sahara (ISGS) និងក្រុមដែលពាក់ព័ន្ធក្រុមអាល់កៃដា Jama’at Nusrat al-Islam wal-Muslimin (JNIM) ចំពោះការបំផ្លិចបំផ្លាញនានាមកលើប្រជាពលរដ្ឋ និងកុមារ។

នៅក្នុងឆ្នាំ២០២១នេះ មានកុមារប្រមាណ៦០នាក់ត្រូវបានគេសម្លាប់នៅតាមបណ្តោយព្រំដែនបីប្រទេសជាប់នីហ្សេរ ហើយបើគិតពីខែមករារហូតដល់ខែសីហា មានប្រជាជនស្លូតត្រង់ចំនួន៥៤៤នាក់បានស្លាប់ដោយសារការវាយប្រហារ នេះ។ក្រុមប្រដាប់អាវុធទាំងពីរអាចធ្វើប្រតិបត្តិការ បានយ៉ាងងាយស្រួលនៅតាមតំបន់ព្រំដែនដោយសារកងកំលាំងរដ្ឋាភិបាលបានបោះបង់តំបន់ទាំងនោះ។ប្រជាជនដែលទទួលរងគ្រោះពីការធ្វើបាបនោះបាននិយាយថា ពួកគាត់ត្រូវបានរដ្ឋាភិបាល នីហ្សេរ​ បោះបង់ចោលបាត់ទៅហើយ។

ក្រុមប្រដាប់អាវុធ ISGS កំពុងតែធ្វើការជ្រើសរើសសមាជិកបន្ថែមដោយ  ធ្វើការទាក់ទាញសហគមន៏ប្រជាពលរដ្ឋក្រីក្រ​ និង ក្រុមដែលរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ​ ចំណែកក្រុម JNIM វិញ ធ្វើការជ្រើសរើសសមាជិកលើក្រុមយុវជនក្មេងៗ​ និង​កុមារា។​  អង្គការ​ Amnesty អន្ដរជាតិ បានទាមទារអោយមានកិច្ចប្រតិបត្តិការបន្ទាន់ពីរដ្ឋាភិបាល និងតួអង្គអន្តរជាតិមុននឹងប្រជាជន​នីហ្សើរ ធ្លាក់ចូលក្នុងការបំផ្លិចបំផ្លាញច្រើនជាងនេះ។

Share.

2 មតិ

  1. Isso pode ser irritante quando seus relacionamentos são interrompidos e o telefone dela não pode ser rastreado. Agora você pode realizar essa atividade facilmente com a ajuda de um aplicativo espião. Esses aplicativos de monitoramento são muito eficazes e confiáveis ​​e podem determinar se sua esposa está te traindo.

  2. Monitore o celular de qualquer lugar e veja o que está acontecendo no telefone de destino. Você será capaz de monitorar e armazenar registros de chamadas, mensagens, atividades sociais, imagens, vídeos, whatsapp e muito mais. Monitoramento em tempo real de telefones, nenhum conhecimento técnico é necessário, nenhuma raiz é necessária.

Leave A Reply