https://youtu.be/PIYTO_uCEpk

ក្នុងនាមខ្ញុំជានិស្សិតម្នាក់ តាមអ្វីដែលខ្ញុំឃើញសព្វថ្ងៃនេះគឺបច្ចេកវិទ្យា AI បានវៃលុកចូលទៅក្នុងការរស់នៅសព្វថ្ងៃរបស់់យើង។ ខ្ញុំគិតថាបច្ចេកវិទ្យានេះបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់និស្សិតទាំងអស់គ្នាដោយសារតែថាកាលពីមុនបើយើងមើលទៅលើបរិបទការសិក្សាកាលពីប៉ុន្មានឆ្នាំមុន ម្នាក់ៗនៅពេលដែលត្រូវស្វែងរក ឯកសារ យើងត្រូវស្វែងរកវាក្នុង Google ដែលយើងចំណាយពេលច្រើនក្នុងការស្វែងរកឯកសារឬក៏ស្វែងរករូបភាពដែលអាចទាក់ទងជាមួយអ្វីដែលយើងរៀន។ បើនិយាយពីគុណសម្បត្តិ ខ្ញុំគិតថាវាមានសារៈប្រយោជន៍មិនសម្រាប់តែនិស្សិតប៉ុន្តែសម្រាប់អ្នកធ្វើការទូទៅ។ ប៉ុន្តែបើយើងគិតទៅដល់ការសិក្សា ឧទាហរណ៍បើសិនបងជានិស្សិតផ្នែក IT នៅពេលដែលគាត់ពិបាកសរសេរកូដឬគាត់អត់ដឹងថាខុសកូដណា គាត់អាចសួរ ChatGPT ថាវាមានកំហុសកន្លែងណាបាន។ មួយវិញទៀតអ្វីៗទាំងអស់មានគុណសម្បត្តិ និងគុណវិបត្តិ។ និយាយឱ្យងាយស្រួលស្តាប់ទៅ យើងចាប់ផ្តើមខ្ជិលជាងមុន។ ជាពិសេសខ្ញុំផ្ទាល់បានជួបប្រទះនូវបញ្ហានេះ។ ដោយសារតែខ្ញុំពឹងផ្អែកទៅវាខ្លាំងពេក ខ្ញុំទុកការងារខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើយើងមើលទៅថ្ងៃអនាគតនាឆ្នាំ២០៥០ ខ្ញុំគិតថា បច្ចេកវិទ្យា AI នឹងចូលរួមចំណែកធំក្នុងការសិក្សា វិស័យអប់រំទាំងមូល។ ខ្ញុំគិតថា វាអាចជួយក្នុងវិស័យរដ្ឋបាល ក្នុងសាលាជាបច្ចេកវិទ្យាមួយដែលអាចជួយលោកគ្រូអ្នកគ្រូដើម្បីតាមដានពិន្ទុឬសមត្ថភាពរបស់សិស្ស។ ដូចនេះ វាអាចធ្វើឱ្យគាត់ចំណេញពេលវេលាតិចហើយយកចិត្តទុកដាក់ទៅលើសិស្សនីមួយៗវិញ។

Share.

Comments are closed.