ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយប្រាកដនិយម មានការសិក្សាពីអ្នកជំនាញច្បាស់លាស់ រៀបចំគោលនយោបាយឱ្យមានការអភិវឌ្ឍរស់រវើក ដំណើរការទៅមុខជានិច្ច។
នៅចំពោះមុខកម្មករ និយោជិត ជិត២ម៉ឺននាក់ក្នុងពិធីសំណេះសំណាល នាព្រឹកថ្ងៃទី០១កញ្ញា ឆ្នាំ២០២៣នេះ នៅនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឺកនាំឈរលើមូលដ្ឋានប្រាកដនិយម មិនស៊ីអារម្មណ៍និយម ចេះតែនិយាយឱ្យបងប្អូនជឿនោះទេ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា «ដរាបណាបងប្អូននៅបន្តជឿទុកចិត្តជូនគណបក្សប្រជាជាជនកម្ពុជាឱ្យដឺកនាំបម្រើប្រជាពលរដ្ឋ គោនយោបាយ បម្រើប្រជាពលរដ្ឋ បង្កើនការងារ និងបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺនៅបន្តជានិច្ច ជាការប្តេជ្ញាចិត្ត ជាការដែលយើងបានធ្វើរួចមកហើយ និងបន្តធ្វើទៅមុខទៀត»។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវកញ្ចប់ថវិកាឧបត្ថម្ភស្ត្រីមានផ្ទៃពោះដោយគិតចាប់តាំងពីកូនចាប់កំណើតក្នុងផ្ទៃរហូតដល់កើតនិងមានការឧបត្ថម្ភជាបន្តបន្ទាប់ ពេលរៀនចប់ រាជរដ្ឋាភិបាលខិតខំបង្កើតការងារឱ្យធ្វើថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន