ធនាគារកណ្តាលរបស់ប្រទេសចិនបានទម្លាក់អត្រាការប្រាក់ទៅលើគ្រឹះស្ថានផ្តល់ប្រាក់កម្ចី (SLF) របស់ខ្លួនកាលពីថ្ងៃអង្គារ។
អត្រាការប្រាក់ត្រូវបានកាត់បន្ថយដោយពិន្ទុមូលដ្ឋាន១០ មកនៅត្រឹម ២,៧៥%។ អត្រាការប្រាក់រយៈពេលប្រាំពីរថ្ងៃ និងមួយខែ ត្រូវបានកាត់បន្ថយដោយពិន្ទុមូលដ្ឋាន១០ មកនៅត្រឹម ២,៩% និង ៣,២៥% រៀងៗគ្នា។ នេះបើយោងតាមធនាគារប្រជាជននៃប្រទេសចិន។
អត្រាការប្រាក់ SLF បានចូលជាធរមាននៅថ្ងៃទី១៣ ខែមិថុនា។
SLF ដែលណែនាំដោយធនាគារកណ្តាលកាលពីដើមឆ្នាំ២០១៣ ត្រូវបានប្រើប្រាស់ជាបណ្តាញមួយដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួលរបស់ស្ថាប័នហិរញ្ញវត្ថុ។ ស្ថាប័នទាំងនោះអាចដកប្រាក់កម្ចី SLF ពីធនាគារកណ្តាលដោយប្រើសញ្ញាប័ណ្ណដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទ្រព្យសម្បត្តិឥណទានផ្សេងទៀតជាវត្ថុបញ្ចាំ៕
ប្រភព៖ ក្រសួងព័ត៌មាន