វាគ្មិន៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី
សំនួរ៖តើតម្លៃប្រេងសាំងកើនឡើងដោយសារតែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឬក៍មានកត្តាអ្វីផ្សេងហើយបើកើនឡើងបែបនេះថាតើ យើងនឹងមានបញ្ហាប្រឈមអ្វីខ្លះហើយយើងដោះស្រាយយ៉ាងណា?
ជាការពិតណាស់តម្លៃប្រេងសាំង ឧស្ម័ន និងហ្គាសដទៃៗទៀត ដែលយើងបានឃើញនៅក្នុងរយះពេលប្រមាណ២សប្ដាហ៍កន្លងមកនេះឃើញថា បានហក់ឡើងខ្លាំងបន្ទាប់ពីរមានភាពតានតឹងឈានទៅដល់ជម្លោះប្រដាប់អាវុធ ដែលមានការបាញ់ប្រហារគ្នាដែលអ្នកខ្លះហៅថា ជាការវាយប្រហាររបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនចាប់ពីពេលនោះមកយើងឃើញថាតម្លៃប្រេងសាំង និង ប្រេងមាស៊ូត រួមទាំងប្រេងឥន្ធនៈដទៃទៀត បានហក់ឡើងធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងតំបន់ និង សកល។ ផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីការឡើងថ្លៃប្រេងជាទូទៅនេះ អាចនឹងជម្រុញឲ្យមានកំណើនដែលមាន ផលអវិជ្ជមានទៅដល់ខ្សែច្រកផលិតកម្ម ទៅដល់ពាណិជ្ជកម្ម ទៅដល់សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគមួយចំនួន ។ ហេតុអ្វីបានជាប្រេងសាំងដែលយើងឃើញថា ឡើងថ្លៃហើយធ្វើអោយជះឥទ្ធិពលដោយសារយើងឃើញហើយបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបណ្ដាលប្រទេសមួយចំនួននៅលោកខាងលិច ជាពិសេសនៅបណ្ដាលអឺរ៉ុបខាងលិច ក៍ដូចជាប្រទេសដែលជាសមាជិកនៃអង្គការណាតូ បានធ្វើការដាក់ទាន់កម្មផ្នែកសេដ្ឋកិច្ច រួមទាំងធ្វើការរឹតត្បិតនៅសកម្មភាពផ្នែកធានាគាររបស់រុស្ស៊ី និង ដាក់បម្រាមលើការនាំចូល នៅប្រេងសាំង ឧស្ម័ន និង ហ្គាស ផ្សេងៗទៀតដែលរុស្ស៊ីជាប្រទេសដ៍ធំមួយ ដែលជាប្រទេសផលិតប្រេង ឧស្ម័ន ហ្គាសហើយនិងទំនិញមួយចំនួនទៀតដូចជាស្រូវសាលី លោហៈដែលប្រើក្នុងឧស្សាហកម្មធំៗនៅលើពិភពលោក។
សំនួរ៖ ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈមទាំងនេះថាតើអាចនឹងប៉ះពាល់ ជាពិសេសប្រទេសកម្ពុជារបស់យើង ថាយើងគួរែតធ្វើយ៉ាងណាប្រសិនបើប៉ះពាល់បែបនេះ?
បើយើងក្រឡេកមើលមួយសប្ដាហ៍ចុងក្រោយនេះ យើងឃើញថាហាក់ដូចជាមិនមាននិន្នាការក្នុងការថមថយឡើងវិញ ការថមថយនោះគឺបណ្ដាលមកពីមានការរៀបចំសារជាថ្មីនៅខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គងរវាងបណ្ដាលប្រទេស ដែលផលិត និងផ្គត់ផ្គង ប្រេងឥន្ធនៈរួមទាំងប្រេងសាំងនិងឧស្ម័នធំៗនៅលើពិភពលោក។ ការរៀបចំអោយមាននៅការផ្គត់ផ្គង ការធានានៅការផ្គត់ផ្គង និង ការបង្កើនផលិតកម្មដោយបណ្ដាលប្រទេសដែលជាសមាគមន៍អ្នកផលិតប្រេងសាំងឡើងវិញ ជំនួសឲ្យប្រេងសាំង ឧស្ម័នដែលនាំមកពីប្រទេសរុស្ស៊ីបានធ្វើឲ្យតម្លៃប្រេងសាំងក្នុងពេលមួយសប្ដាហ៍នេះឃើញហាក់ដូចជាថមថយតម្លៃមកវិញក៍ប៉ុន្តែតម្លៃនៅតែមានកម្រិតខ្ពស់ ខ្ពស់ជាងកាលពីឆ្នាំ២០១៤កន្លងទៅទៀត។ផលប៉ះពាល់នៃការឡើងថ្លៃទំនិញ ការឡើងថ្លៃប្រេងឧស្ម័ននេះ ធ្វើអោយប៉ះពាល់ដលសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មការរស់នៅប្រចាំថ្ងៃឬក៍សកម្មភាពជាទូទៅទាំងឡាយណាដែលពឹងអាស្រ័យទៅលើប្រេងឥន្ធនៈមានប្រេងសាំង ប្រេងមាស៊ូត ហ្គាសទាំងអស់នេះ បើយើងមើលមកប្រទេសកម្ពុជាយើងជាប្រទេសដែលនាំចូលមកនៅប្រេងឥន្ធនៈនិងឧស្ម័នទាំងអស់នេះយើងពុំមានការផលិតនៅក្នុងស្រុកហើយផ្គត់ផ្គងនៅក្នុងស្រុកនៅឡើយទេ។ដូច្នេះការពឹងទៅលើទំនិញជាប្រេង ឧស្ម័នឥន្ធនៈនិងហ្គាសទាំងអស់នេះ នឹងអាចជះឥទ្ឋិពលអាក្រក់បន្ថែមទៀតមកលើតម្លៃទំនិញផ្សេង ទំនិញផ្សេងជាផ្នែកមួយហើយនិងទៅដល់ខ្សែច្រវាក់ផលិតកម្មជាផ្នែកមួយទៀតដែលធ្វើអោយការឡើងថ្លៃទំនិញជាទូទៅដែលយើងហៅថា មានអតិផរណា ។អតិផរណាគឺប៉ះពាល់ទៅដល់កម្លាំងពលកម្ម ទៅដល់តម្រូវការនៃទំនិញកាលណាមានតម្រូវការធ្លាក់ចុះដោយសារតែទំនិញឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ទៅដល់ការងារក្នុងស្រុក ក៍ដូចជាប៉ះពាល់ទៅដល់កម្រិតចំណូលកម្មករ កម្មការនី និងអ្នកផលិត អ្នកផ្គត់ផ្គងនៅទំនិញសេវាកម្មមួយចំនួនទាំងអស់នោះ។
សំនួរ៖ តើសេដ្ឋកិច្ចពិភពលោកអាចនឹងប៉ះពាល់ធ្ងន់ធ្ងរទេ ប្រសិនបើរុស្ស៊ីនៅតែបន្តសង្គ្រាមជាមួយអ៊ុយក្រែន?
តើអាចមានយុទ្ធការអ្វីផ្សេង ក្នុងការជៀសផុតពីបញ្ហាមួយនេះ?
ផលប៉ះពាល់ដែលនឹងមានបន្ថែមទៀតនោះគឺទៅលើឧស្សាហកម្ម ឬក៍សកម្មភាពផលិតកម្មនិង
កម្មន្តសាលទាំងអស់ ដែលពឹងអាស្រ័យភាគច្រើនបំផុតទៅលើថាមពលអគ្គិសនី។ថាមពលអគ្គិសនីដែលដុតបញ្ឆេះដោយប្រើឧស្ម័ន ហ្គាស និង ប្រេងឥន្ធនៈមួយចំនួន នឹងអាចធ្វើអោយមានការឡើងថ្លៃ។ហើយក្នុងនោះដែលដោយសារធារណៈជនទូទៅមិនទាន់ចាប់អារម្មណ៍ខ្លាំងគឺទាក់ទងទៅនឹងធ្យូងថ្ម ប្រទេសរុស្ស៊ីក៍ជាប្រទេសដែលផលិតនិងផ្គត់ផ្គងធ្យូងថ្ម លំដាប់ធំជាងគេសឹងតែលំដាប់លេខ៣នៅក្នុងពិភពលោក។ ការរឹតត្បិតនៅការដាក់ទ័នកម្មសេដ្ឋកិច្ចដោយបណ្ដាលប្រទេសមួយចំនួន រឹតត្បិតនៅការនាំចូលទំនិញពីរុស្ស៊ីបន្ថែម ទៅលើតម្លៃប្រេងសាំងទាំងអស់នោះ ដែលមានធ្យូងថ្ម មុខទំនិញដទៃទៀត នឹងធ្វើឲ្យតម្លៃ ទំនិញនោះឡើងថ្លៃ។ ប្រសិនបើបកមកផលប៉ះពាល់អវិជ្ជមានជាសកល ដែលប៉ះពាល់ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈ ឧស្ម័នទាំងអស់នោះគឺទៅលើផលិតកម្ម លោហៈធាតុដែលលោហៈធាតុនោះមានដូចជានីកែល ដែកថែប អាលុយមីញ៉ូម ដែក ផ្លាទីនជាដើម។ ដែលលោហៈទាំងអស់នោះគឺត្រូវការដុត នៅការដុតកម្ដៅ ដុតរំលាយដោយប្រើ នៅអគ្គិសនីដោយអគ្គិសនីទាំងអស់នោះ ដែលផ្គត់ផ្គងទៅដោយថាមពលឧស្ម័ន ឬក៍ប្រើប្រាស់នៅធ្យូងថ្ម។ ដូច្នេះយើងឃើញថា ក្នុងរយះពេលជាង២សប្ដាហ៍មកនេះ តម្លៃលោហៈធាតុទាំងអស់នោះ បានហក់ឡើងខ្លាំងរហូត ២៥ភាគរយ ទៅដល់៧០ភាគរយ ក៍មាន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃទំនិញផ្សេងៗទៀត ដែលប្រើបា្រស់នៅក្នុងឧស្សាហកម្ម ឧទាហរណ៍ដូចជា
នីកែល ដែកថែប យើងប្រើក្នុងវិស័យសំណង់ នីកែលយើងអាចប្រើប្រាស់ក្នុងឧស្សាហកម្មផលិតនៅទំនិញ ដូចជាក្នុងវិស័យអាកាសចរណ៍ ឬក៍ប្រើក្នុងគ្រឿងសម្ភារៈដែលប្រើបចេ្ចកវិទ្យាខ្ពស់នៅក្នុងវិស័យអេឡិចត្រូនិច មានដូចជាឡាន គ្រឿងម៉ាស៊ីន ផ្សេងៗទៀត។ ដូចេ្នះយើងរំពឹងថា តម្លៃទំនិញផ្សេងៗទាំងអស់នោះ ដែលប្រើប្រាស់ទំនិញពឹងអាស្រ័យទៅលើថាមពលអគ្គិសនីនិងធ្យូងថ្មនេះជាដើមនឹងឡើងថ្លៃហើយជាទូទៅអាចប៉ះពាល់ទៅដល់លទ្ធិភាពនៃបណ្ដាលប្រទេសទាំងក្នុងតំបន់ទាំងនៅក្នុងសកលលោកក្នុងការជម្រុញអោយមានការងើបឡើងនៃសេដ្ឋកិច្ច ទន្ទឹមនិងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៍ដូចជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រងផលអវិជ្ជមានខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។
សំណួរ៖ តើប្រទេសមួយណាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងគេក្នុងវិបិត្តសេដ្ឋកិច្ច នៅក្នុងពិភពលោក ប្រសិនបើតម្លៃប្រេងសាំងនៅតែឡើងថ្លៃ? ហើយហេតុអ្វីបានជាប្រទេសនេះរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងគេ?
បើយើងមើលទៅលើបណ្ដាលប្រទេសដែលមានសេដ្ឋកិច្ចធំៗ នៅក្នុងពិភពលោក ដូចជាប្រទេសចិនជាដើម ប្រទេសចិនក៍ពឹងអាស្រ័យលើការនាំចូលប្រេងច្រើន ហើយភាគខ្លះក៍ប្រេងផ្គត់ផ្គងពីបណ្ដាលប្រទេសដែលគេហៅថាអូពិច ប្រទេសដែលជាសមាគមន៍នៃបណ្ដាលប្រទេសដែលផលិតប្រេងនិងផ្គត់ផ្គងប្រេងដ៍ធំ។ នៅពេលតម្លៃប្រេងឡើងថ្លៃជាសកល ចិនដែលជាប្រទេសនាំចូលដែលពឹងអាស្រ័យលើប្រេងឧស្ម័ន ទាំងអស់នោះ នឹងរងផលអវិជ្ជមានដោយសារតែតម្លៃបេ្រង ឧស្ម័នទាំងអស់នោះឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម ក្រៅពីចិនយើងមានបណ្ដាលប្រទេសផ្សេងៗទៀត ដែលពឹងអាស្រ័យទៅលើផលិតកម្ម ឬ ផ្នៃកកម្មន្តសាល វិស័យអាកាសចរណ៍ វិស័យយានយន្ត វិស័យបន្លាស់គ្រឿងអគ្គសនីផ្សេងៗទៀត ដែលប្រើប្រាស់អគ្គិសនីច្រើន ឬក៍ប្រើប្រាស់ ដែកថែប និងលោហៈនឹងឡើងថ្លៃនៅពេលដែលប្រទេសមួយចំនួនធំ ដែលពឹងផ្អែកលើដែកថែប ដែលមានតម្លៃធូរថ្លៃហើយឥឡូវដែកថែប ដែកលោហៈមួយចំនួនកើនឡើងថ្លៃ នឹងធ្វើឲ្យទំនិញដែលផលិតចេញពីការប្រើប្រាស់លោហៈដែកទាំងអស់នោះនឹងឡើងថ្លៃ។ ចំណុចមួយទៀតគឺបណ្ដាលប្រទេសមួយចំនួនរួមទាំងមានប្រទេសចិន និង បណ្ដាលប្រទេសដែលកំពុងមានការអភិវឌ្ឍន៍តិចតួច ឬក៍ប្រទេសដែលកំពុងរីកធំធាត់ផ្នែកសេដ្ឋកិច្ច កំពុងតែពឹងអាស្រ័យលើការប្រើប្រាស់នៅធ្យូងថ្មច្រើនដើម្បីដុតបញ្ឆេះ បង្កើតទៅជាថាមពលអគ្គិសនី ផ្គត់ផ្គងតម្រូវការប្រចាំថ្ងៃ ក៍ដូចជាផ្គត់ផ្គងនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្មផ្សេងៗ។ ដូច្នេះប្រទេសទាំងអស់នោះ នឹងរកផលប៉ះពាល់អវិជ្ជមានដែលរុញច្រានឲ្យតម្លៃទំនិញជាសកល និង មានការឡើងថ្លៃអូសបន្លាយពេល ដូច្នេះប្រសិនបើសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែននៅអូសបន្លាយបណ្ដាលអោយប្រទេសដែលមានសេដ្ឋកិច្ចធំៗលើពិភពលោក រួមទាំងអឺរ៉ុប និងសហរដ្ឋអាមេរិចផុងខ្លួននៅក្នុងសង្គ្រាមនេះ នឹងជួបវិបិត្តសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។វិបិត្តសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរគឺប៉ះពាល់ទៅដល់ប្រជាជន ប្រជាជនសាមញ្ញទូទៅ ប្រជាជនម្នាក់ៗទៅដល់បណ្ដាគ្រួសារ សង្គមជាតិផ្សេងៗរបស់ពួកគេ ទន្ទឹមពេលដែលសង្គមជាតិ បុគ្គល គ្រួសារទាំងអស់នោះ កំពុងតែព្យាយាមដើម្បីជំនះឲ្យបាននៅផលអវិជ្ជមាន ដែលបានមកពីជំងឺរាតត្បាតកូវីដ១៩ជាសកល។
សំណួរ៖ តើដោយសារតែរុស្ស៊ីវាយលុកអ៊ុយក្រែនឬក៍ដោយសារតែបណ្ដាប្រទេសមហាអំណាចនៅក្នុងពិភពលោកមានការដាក់ទាន់កម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីទើបធ្វើអោយប្រេងឡើងថ្លៃបែបនេះ?
ជាការពិតណាស់បើយើងមើលទៅលើទិត្ថភាពទាំងមូលយើងឃើញថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដោយមានការប្រើប្រាស់នៅសាពាវុធនៅគ្រឿងផ្ទុះជាដើម មិនទាន់បង្កអោយមានផលអវិជ្ជមានឈានទៅដល់ការឡើងថ្លៃទំនិញជាសកលដូចជាមានការឡើងថ្លៃដូចជា ឧស្ម័ន ប្រេងឥន្ធនៈនោះទេ លទ្ធផលនៃការឡើងថ្លៃនេះគឺការដាក់ទ័នកម្មសេដ្ឋកិច្ច ដោយបណ្ដាប្រទេសមហាអំណាចធំៗលើពិភពលោក ទាំងមហាអំណាចថ្នាក់កណ្ដាល និង មហាអំណាចធំៗលើពិភពលោក ដែលមាននិន្នាការទប់ស្កាត់នៅការវាយប្រហារ របស់រស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ការដាក់ទ័នកម្មនោះគឺធ្វើយ៉ាងណាឲ្យរុស្ស៊ីមានការថមថយភ័យខ្លាចនឹងបន្ធូរបន្ថយនៅការវាយប្រហារ។ ក៍ប៉ុន្តែទាក់ទងទៅនឹង សួរថាបើការដាក់ទ័នកម្មនេះ ត្រូវបានដកឬក៍សម្រួលមកវិញ ហើយ ឈានទៅដល់មានការសម្រួលឲ្យមានពាណិជ្ជកម្ម នាំចេញនាំចូលនៅប្រេងឥន្ធនៈ ពីរុស្ស៊ីក៍ដូចជាផលិតផលផ្សេងៗទៀត ដូចជាធ្យូងថ្ម ស្រូសាលី ឧស្ម័ន និងផលិតផលផ្សេងទៀតដែលរុស្ស៊ីផលិតហើយផ្គត់ផ្គងទៅអឺរ៉ុប ទៅសហរដ្ឋអាមេរិចក៍ដូចជា បណ្ដាប្រទេសផ្សេងធំៗទៀត។ តើតម្លៃប្រេងឥន្ធនៈ និងទំនិញជាទូទៅក្នុងសកលលោកអាចនឹងថមថយ អាចនឹងចុះថ្លៃបានដែលឬទេ? នេះជាការពិតណាស់ បើសិនជាការដាក់ទាន់កម្មសេដ្ឋកិច្ចត្រូវបានសម្រួលហើយ ពាណិជ្ជកម្មសេរី ឬក៍ទំនិញនាំចេញនាំចូលពីររុស្ស៊ី ទៅសហរដ្ឋអាមេរិក ពីររុស្ស៊ីទៅសហគមន៍អឺរ៉ុប ពីររុស្ស៊ីទៅបណ្ដាប្រទេសធំៗផ្សេងទៀត នឹងដំណើរការដូចមុន ព្រឹត្តការណ៍នៃការដាក់ទាន់កម្ម ឬក៍មុនអំឡុងពេលការវាយប្រហាររុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះតម្លៃទំនិញជាសកល រួមទាំងប្រេងសាំង ឥន្ធនៈ ឧស្ម័ន ដែកថែប នីកែល ជាដើម អាចនឹងឈានទៅប្រក្រតីភាពវិញក្នុងរយះពេល២សប្ដាហ៍ទៅមួយខែខាងមុខទៀត។
សំនួរ៖ តើរវាងការដាក់ទ័នកម្មសេដ្ឋកិច្ច ទៅលើរុស្ស៊ីពីមហាអំណាចធំៗ ជាពីសេសគឺលោកខាងលិចនឹងការទទួលរងនៅវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់ប្រេងឥន្ទៈពីរុស្ស៊ី។ សម្រាប់ទស្សនៈលោកបណ្ឌិត ថាតើមហាអំណាចលើពិភពលោក ក៏ដូចជាប្រទេសមួយចំនួនទៀតមានការលើកលែងដែល ឬ ទេ? ប្រសិនបើប្រទេសរុស្ស៊ីនៅតែបន្តវាយលុកអ៊ុយក្រែន មិនព្រមបញ្ចប់សង្គៀមនោះ?
យើងឃើញថាបណ្ដាលប្រទេសដែលធ្លាប់បាន និងកំពុងដាក់ទ័នកម្មផ្នែកសេដ្ឋកិច្ច ក៏ដូចជាដាក់ទ័នកម្មមិនមែនផ្នែកសេដ្ឋកិច្ចមួយចំនួនទៀត ទៅលើប្រទេសរុស្ស៊ី គឺមិនមានការថមថយនៅឡើយ មានន័យថាបណ្ដាលប្រទេសទាំងអស់នោះ បានប្រកាន់នៅជំហរច្បាស់លាស់ ហើយមើងម៉ាត់ក្នុងការទាមទារឲ្យរុស្ស៊ី បញ្ឈប់ការវាយប្រហារទៅលើអ៊ុយក្រែន។ ក្នុងរយៈពេលឆប់ៗខាងមុខនេះ បើសិនជាមានករណីព្រមព្រៀងពីរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីសម្រួលធ្វើឲ្យមានការថមថយ បរិយាកាសតានតឹងនេះ ប្រហែលជាអាចមានការស្រុះស្រួលគ្នាខ្លះរវាងប្រទេសរុស្ស៊ី និងបណ្ដាលប្រទេសដែលដាក់ទ័នកម្មមកលើប្រទេសរុស្ស៊ី។ ទិដ្ឋភាពជារួមយើងឃើញថា នៅមានសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួនទៀត នៅក្នងបណ្ដាលប្រទេសនៃសមាគមនណាតូ ឬ អូតង់ ឬក៏សកម្មភាពពឹងការនាំចូលទំនិញ ដែលដែលផ្គត់ផ្គង់ពីបណ្ដាលប្រទេសរុស្ស៊ីនេះដដែល មានប្រទេសមួយចំនួន នៅតែព្យាយាមស្រូបយកនូវការនាំចូលទំនិញពីប្រទេសរុស្ស៊ី នេះប្រហែលជាមកពីកិច្ចសន្យាទិញលក់ ផ្នែកឯកជនក្រុមហ៊ុនឯកជនធំៗ ដែលមានការពាក់ព័ន្ធហើយនៅមិនទាន់ដាច់ស្រេច ហើយការអនុវត្តពីរដ្ឋាភិបាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំងអស់នោះ ឬក៏បណ្ដារប្រទេសដែលមាន សេដ្ឋកិច្ចកម្រិត មធ្យម នៅលើពិភពលោកក្នុងតំបន់អឺរ៉ុបក្នុងសមាគម nato ឬ អូតង់នោះ ប្រហែលជាអាចនឹងឈានទៅមានដំណាក់កាលមួយ សមស្រប ទើបធ្វើឲ្យមានការលេងពឹងអាស្រ័យទៅលើទំនិញពីរុស្ស៊ីនេះមានការថមថយ។
Q ប្រសិនជាសង្គ្រាមនេះ វិបត្តិសេដ្ឋកិច្ចនេះនៅតែបន្តអូសបន្លាយយូរជាងនេះទៅទៀត ថាតើសេដ្ឋកិច្ចពិភពលោកបើប្រៀបធៀបជាមួយនឹងការវិបត្តសេដ្ឋកិច្ចជំនាន់ឆ្នាំ 2008 គឺវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ ចេញពីប្រភពទាក់ទងទៅនឹងចលនទ្រព្យ ក៏ដូចជាធនាគារពិភពលោកនោះ ថាតើវាមានភាពខុសគ្នាយ៉ាងណា?
A តាមពិតទៅវិបត្ដិសេដ្ឋកិច្ចកាលពីឆ្នាំ 2008 ដែលយើងបានមើលឃើញនោះ គឺមានលក្ខណៈខុសពីលក្ខណៈសេដ្ឋកិច្ចដែលបានកើតឡើងពីជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដូចជាវិបត្តិសេដ្ឋកិច្ច អាចនឹងកើតឡើងអំពីការដាក់ទណ្ឌកម្មពីបណ្ដាលប្រទេសសេដ្ឋកិច្ចធំៗមួយចំនួន ដែលខ្ញុំបានរៀបរាប់។ កាលពីឆ្នាំ 2008 គឺផ្ទុះឡើងចេញពីវិស័យសំណង់វិស័យអចលនវត្ថុ ឬក៏ទាក់ទងទៅនឹងផ្នែកនៃការផ្គត់ផ្គង់ហិរញ្ញវត្ថុពីប្រព័ន្ធធនាគារជួយទៅដល់បណ្ដាប្រជាជនមួយចំនួន នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានការជាប់គាំងនៃការបង្វិលសាច់ប្រាក់ ការបង្វិលការសងទៅដល់ធនាគារ ហើយឈានទៅដល់វិបត្តិចេញទៅដល់មុនគេនោះ គឺនៅក្នុងវិស័យផ្ទះសម្បែង ឬ ហៅថាវិស័យអចលនវត្ថុនេះឯង ហើយដែលជាទូទៅទៀតនោះ ធ្វើឲ្យប្រព័ន្ធធនាគារកាលពីសម័យនោះ ធ្វើឲ្យជាប់ជាប់គាំងតែម្ដង ហើយធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក៏បានរងផលប៉ះពាល់ជាទូទៅរយៈពេលពីរបីឆ្នាំ។ ហើយខ្ញុំគិតថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន គួរតែដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដូចជាដើម្បីផលប្រយោជន៍ទៅដល់មនុស្សជាតិទាំងមូល ជម្លោះដែលចេញពីប្រទេស ឬក៏បណ្ដារប្រទេសមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងបញ្ហានេះ មិនគួរណារីករាលដាលទៅដល់ វិស័យពាណិជ្ជកម្មសេដ្ឋកិច្ចសកលលោក ជាទូទៅដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ជួនកាលរហូតដល់យូរអង្វែង ដល់បណ្ដាលប្រជាជននោះទេ ហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គួរតែគិតផងដែរពីផលប៉ះពាល់អវិជ្ជមានដល់ប្រជាជននៃបណ្ដាលប្រទេសផ្សេងតូចៗ ដូចកម្ពុជាជាដើម ដែលពឹងអាស្រ័យទៅលើទំនិញ ប្រេងឧស្ម័នជាដើម ដែលនាំចូលក្នុងការបំពេញតម្រូវការក្នុងស្រុក ក៏ដូចជាផលពឹងអាស្រ័យទៅលើកាផលិតកម្មនៃទំនិញមួយចំនួន ហើយផ្គត់ផ្គង់ទៅលើទីផ្សារទាំងអស់នោះ កាលណាមានជម្លោះអូសបណ្លាយ ជម្លោះរាលដាល វាធ្វើឱ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់ប្រទេសតូចៗដូចជាកម្ពុជាជាដើម ជាសរុបរួម ជម្លោះនេះគួរតែបញ្ចប់ឲ្យបានឆាប់ ហើយមិនគូររីករាលដាលដល់បណ្ដាលដល់បណ្ដារប្រទេសធំៗ និងប៉ះពាល់ដល់ច្រើនផ្នែកច្រើនវិស័យនោះឡើយ។