ហេតុការណ៏ដ៌ចម្លែកមួយ បានកើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា នៅក្នុងភូមិ Jatinga នៃរដ្ឋAssam ប្រទេសឥណ្ឌា។ វាត្រូវបានក្លាយជាអត្ថបទមួយដ៏ពេញនិយម នៅលើបណ្តាញសង្គម ភាពពេញនិយមនេះ គឺដោយសារតែហ្វូងបក្សី ជាច្រើនត្រូវបានស្លាប់ដ៏អាថ៌កំបាំង។ តំបន់ Jatinga ត្រូវបានគេស្គាល់ថា ជាភូមិមួយដ៏ស្រស់ស្អាត ស្ថិតនៅតាមជួរភ្នំ Borail ហើយរឿងដែលមិននឹកស្មានដល់នោះ គឺហ្វូងបក្សីនៅក្នុងតំបន់នេះ រួមជាមួយនូវសត្វស្លាបជាច្រើនប្រភេទទៀត បានស្លាប់នាពេលដែរពួកវាហើរឆ្លងកាត់ទីនោះ។
ភាពទោរទន់ទៅរកការស្លាប់នេះ ជារឿងធម្មតាចំពោះមនុស្សលោកក្នុងធម្មជាតិទៅហើយ ប៉ុន្តែវាពិតជាកម្រកើតឡើងណាស់ទៅលើសត្វស្លាប។ ម្យ៉ាងវិញទៀត អ្នកភូមិក្នុងតំបន់ Jatinga បានកត់សំគាល់ឃើញថា ហ្វូងសត្វស្លាបទាំងនោះត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ពីពួកវាហើរយ៉ាងលឿនទៅបុកអគារ ឬដើមឈើ។ អ្វីដែលចម្លែកបំផុតនោះ ពួកវាតែងតែបានស្លាប់នៅចន្លោះ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ១០ យប់។
ការកើនឡើងយ៉ាងរហ័សនៃការស្លាប់ ចំពោះសត្វស្លាបក្នុងស្រុក និងសត្វស្លាបដែលបានចំណាកស្រុក មានដល់ទៅជិត 40 ប្រភេទ ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំង។ ដោយសារតែហេតុផលធម្មជាតិនេះហើយទើប Jatinga បានផ្តាច់ខ្លួនចេញពីពិភពខាងក្រៅ និងនៅឯកោតែម្នាក់ឯង អស់រយៈពេលដល់ទៅប្រាំបួនខែឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើដំណើរចូលទៅក្នុងភូមិ ដោយយាន្តជំនិះនៅពេលយប់ គឺត្រូវបានហាមឃាត់ជាដាច់ខាត។ អ្នកជំនាញខាងសត្វស្លាបបានសន្មត់ កម្លាំងម៉ាញេទិច គឺជាមូលហេតុនៃបាតុភូតអាថ៌កំបាំងនេះ។
ភាពកង្វះនៃពន្លឺ នៅក្នុងអាកាសធាតុដែលសើម និងមានអ័ព្ទ ធ្វើអោយខ្យល់ត្រូវបានបោកបក់យ៉ាងខ្លាំង ទើបសត្វស្លាបមើលមិនឃើញច្បាស់ ហើយបានបុកជាមួយនឹងអគារ ឬដើមឈើ និងយាន្តជំនិះផ្សេងៗ។ ហើយតំបន់នេះត្រូវបានហាមមិនឱ្យបើករថភ្លើងចូលដោយសារតែខ្វះពន្លឺផងដែរ។
ប្រជាជននៃតំបន់ Jatinga មានជំនឿថាអំណាចរបស់ទេវៈ ឬកម្លាំងមនុស្សក្រៅភព មួយចំនួនបានបញ្ចូលគ្នាជាមួយនឹងខ្យល់ ដែលបណ្តាលអោយបក្សីបញ្ចប់ជីវិតរបស់ពួកគេ។ ពួកគេក៏បានជឿដែរថា ការចល័តរបស់មនុស្សនៅពេលនេះ ក៏អាចមានគ្រោះថ្នាក់ដូចគ្នា។
តាមការកំណត់ ការស្លាប់របស់សត្វស្លាបនេះបានកើតឡើងតាំងពីឆ្នាំ ១៩១០ ហើយពិភពខាងក្រៅបានដឹងអំពីរឿងនេះក្នុងឆ្នាំ ១៩៥៧។ អ្នកជំនាញខាងបក្សីវិទ្យា E.P. Gee ដែលជាអ្នកដាំតែជនជាតិអង់គ្លេស បានលើកឡើងអំពីរឿងស្រដៀងគ្នានៅក្នុងសៀវភៅ ‘ជីវិតព្រៃនៃប្រទេសឥណ្ឌា’ ក្នុងឆ្នាំ ១៩៥៧។ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីប្រទេសឥណ្ឌា និងក្រៅប្រទេសបានធ្វើការស្រាវជ្រាវលើបាតុភូតនេះ ប៉ុន្តែហេតុផលពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។