កាលណាយើងនិយាយពីការផ្តាច់ខ្លួនពីសង្គម យើងតែងនិយាយពីក្មេងដែលធ្វើអ្វីៗដោយខ្លួនឯងមិនចង់មានទំនាក់ទំនងជាមួយមិត្តភក្តិឬអ្នកដទៃ។ វាអាចកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ នោះគឺបញ្ហាគ្រួសារ។ មិនថាគ្រួសារមានឬក្រ ប្រសិនបើគ្រួសារមានការជ្រោះគ្នាជាមួយគ្នា កូននឹងមានការផ្តាច់ពីឪពុកម្តាយ សង្គម និងអ្នកជុំវិញខ្លួន។ ក្មេងមួយចំនួនវិញគឺត្រូវបានគេទុកចោល។ គាត់អាចជាសិស្សមួយដែលមិនមានចំណាប់ថ្នាក់ល្អធ្វើឱ្យគ្រូ និងសិស្សមិនបានយកចិត្តទុកដាក់ជាមួយគាត់។ ការផ្តាច់ខ្លួចពីសង្គមក្នុងកម្រិតខ្ពស់នឹងបណ្តាលឱ្យមានបញ្ហាប្រឈមជាច្រើន។ បញ្ហាទី ១ គឺការធ្វើអត្តឃាត។ បញ្ហាទី ២ គឺការនាំឱ្យគាត់ប្រើប្រាស់គ្រឿងញៀនដើម្បីកាត់បន្ថយភាពឯកការរបស់គាត់។ បញ្ហាទី ៣ គឺជំងឺផ្លូវចិត្តមួយចំនួននឹងអាចកើតឡើងដូចជា ជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺប្រែប្រួលអារម្មណ៍ជាដើម។ ជារួមមក បច្ចេកវិទ្យាឬបណ្តាសង្គមមិនមែនជារឿងអាក្រក់នោះទេ។ ប៉ុន្តែ ការប្រើប្រាស់ហួសដែនកំណត់របស់វានឹងធ្វើឱ្យយើងមានបញ្ហាវិញ។ ដូចនេះ ក្មេងខ្លះចង់តែលេងហ្គេម ឬចង់លែងតែបណ្តាសង្គម។ ប្រសិនបើប្រទេសយើងជឿនលឿន ប៉ុន្តែឪពុកម្តាយបានយកចិត្តទុកដាក់លើកូនក្នុងការលេងបណ្តាសង្គម យើងអាចណែនាំកូនឱ្យមានទំនាក់ទំនង ដំណើរកំសាន្តគ្រួសារ មានការហាត់ប្រាណរួមគ្នា យកកូនទៅវត្តជាមួយគ្នានោះកូននឹងមានទំនាក់ទំនងជាមួយសង្គមហើយ។
សំណួរទី ១៖ តើការផ្តាច់ខ្លួនពីសង្គមមានអត្ថន័យយ៉ាងដូចម្តេច? ហើយវាមានប្រពភមកពីណា?
កាលណាយើងនិយាយពីការផ្តាច់ខ្លួនពីសង្គម យើងតែងនិយាយពីក្មេងដែលធ្វើអ្វីៗដោយខ្លួនឯងមិនចង់មានទំនាក់ទំនងជាមួយមិត្តភក្តិឬអ្នកដទៃ។ តាមរយៈបទពិសោធន៍របស់ខ្ញុំ តាមមណ្ឌលកុមារកំព្រា តំបន់ក្រីក្រ ឬក្មេងស្រីប្រុសដែលត្រូវបានគេជូញដូរផ្លូវភេទសុទ្ធតែមានបញ្ហាទាំងនេះ។ វាអាចកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ នោះគឺបញ្ហាគ្រួសារ។ មិនថាគ្រួសារមានឬក្រ ប្រសិនបើគ្រួសារមានការជ្រោះគ្នាជាមួយគ្នា កូននឹងមានការផ្តាច់ពីឪពុកម្តាយ សង្គម និងអ្នកជុំវិញខ្លួន។ វាជាការឈឺចាប់ដែលធ្វើឱ្យគាត់មានការផ្លាស់ប្តូរពីមនុស្សដែលចូលចិត្តចេញក្រៅបែបទៅជាចូលចិត្តនៅម្នាក់ឯងវិញ។ ក្មេងមួយចំនួនវិញគឺត្រូវបានគេទុកចោល។ គាត់អាចជាសិស្សមួយដែលមិនមានចំណាប់ថ្នាក់ល្អធ្វើឱ្យគ្រូ និងសិស្សមិនបានយកចិត្តទុកដាក់ជាមួយគាត់។ មួយវិញទៀត ក្មេងអាចជក់នឹងបណ្តាសង្គមឬហ្គេម ហើយធ្វើឱ្យបាត់បង់ជំនាញសង្គមក្នុងការធ្វើការសន្ទនាជាមួយមនុស្សដទៃ។ វាមានកត្តាជាច្រើនទៀតដែលធ្វើឱ្យគាត់ផ្តាច់ខ្លួនពីសង្គម ធ្វើឱ្យមិននិយាយរកគេ។
សំណួរទី ២៖ តើការផ្តាច់ខ្លួចពីសង្គមក្នុងកម្រិតខ្ពស់អាចបណ្តាលឱ្យមានបញ្ហាប្រឈមសម្រាប់បុគ្គលយ៉ាងណាខ្លះ?
ការផ្តាច់ខ្លួចពីសង្គមក្នុងកម្រិតខ្ពស់នឹងបណ្តាលឱ្យមានបញ្ហាប្រឈមជាច្រើន។ បញ្ហាទី ១ គឺការធ្វើអត្តឃាត។ បញ្ហាទី ២ គឺការនាំឱ្យគាត់ប្រើប្រាស់គ្រឿងញៀនដើម្បីកាត់បន្ថយភាពឯកការរបស់គាត់។ បញ្ហាទី ៣ គឺជំងឺផ្លូវចិត្តមួយចំនួននឹងអាចកើតឡើងដូចជា ជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺប្រែប្រួលអារម្មណ៍ជាដើម។ ជំងឺផ្លូវកាយចំនួនទៀតដូចជា ជំងឺរបត់ឈាម ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំត្រូវបានចុះខ្សោយក៏អាចកើតឡើងដែរ។
សំណួរទី ៣៖ តើការជឿនលឿននៃបច្ចេកវិទ្យានិងការផ្តាច់ខ្លួនពីសង្គមអាចមានទំនាក់ទំនងជាមួយគ្នាដែរឬទេ?
ជារួមមក បច្ចេកវិទ្យាឬបណ្តាសង្គមមិនមែនជារឿងអាក្រក់នោះទេ។ ប៉ុន្តែ ការប្រើប្រាស់ហួសដែនកំណត់របស់វានឹងធ្វើឱ្យយើងមានបញ្ហាវិញ។ ដូចនេះ ក្មេងខ្លះចង់តែលេងហ្គេម ឬចង់លែងតែបណ្តាសង្គម។ ប្រសិនបើប្រទេសយើងជឿនលឿន ប៉ុន្តែឪពុកម្តាយបានយកចិត្តទុកដាក់លើកូនក្នុងការលេងបណ្តាសង្គម យើងអាចណែនាំកូនឱ្យមានទំនាក់ទំនង ដំណើរកំសាន្តគ្រួសារ មានការហាត់ប្រាណរួមគ្នា យកកូនទៅវត្តជាមួយគ្នានោះកូននឹងមានទំនាក់ទំនងជាមួយសង្គមហើយ។ កាលណាសង្គមរីកចម្រើន មនុស្សត្រូវដើរតាមសង្គម។ កាលណាជឿនលឿន យើងអាចភ្លេចមើលមនុស្សជុំវិញខ្លួនយើង។ ប្រសិនបើគាត់ចង់ផ្តាច់ខ្លួនហើយ យើងត្រូវណែនាំគាត់ឱ្យចូលមកសង្គមវិញ។
សំណួរទី ៤៖ តាមការសង្គេតរបស់លោកគ្រូ តើការផ្តាច់ខ្លួនពីសង្គមអាចកើតឡើងច្រើនក្នុងសង្គមខ្មែរនាឆ្នាំ ២០៥០ ដែរឬទេ? ហើយយើងត្រូវធ្វើអ្វីខ្លះក្នុងការដោះស្រាយបញ្ហានេះ?
កាលណាប្រទេសកាន់តែជឿនលឿន បញ្ហានេះនឹងកាន់តែកើតឡើង។ យើងឃើញថា វាចាប់ផ្តើមពីពេលនេះទៅហើយដោយក្មេងជាច្រើនបានផ្តាច់ខ្លួនពីសង្គម។ ខ្ញុំសូមរំលឹករាល់ឪពុកម្តាយដែលមានកូនតូចមិនសូវនិយាយ ធ្វើអ្វីម្នាក់ឯង ពួកយើងត្រូវយកចិត្តទុកដាក់ចំពោះគាត់ដោយមានការសួរនាំឱ្យគាត់មានទំនាក់ទំនងឡើងវិញ។ ប្រសិនបើយើងឱ្យកូនលេងតែទូរស័ព្ទ ពួកគាត់នឹងញៀនលើវាហើយអាចបាត់បង់ចំណេះនិងជំនាញក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម។ ប្រិនបើគាត់បាត់បង់កម្លាំងចិត្តក្នុងខ្លួនហើញ ទំនាក់ទំនងក្នុងសង្គមក៏មានកម្រិតដែរ។ ខ្ញុំសូមរំលឹកថា ប្រសិនបើយើងជាគ្រួសារមួយដែលមានប៉ះទង្គិចសំដីគ្នា សូមយកចិត្តទុកដាក់ជាមួយកូនកុំឱ្យក្លាយពីមនុស្សចូលចិត្តនិយាយស្តីទៅជាមនុស្សដែលផ្តាច់ខ្លួន។ យើងត្រូវធ្វើយ៉ាងណាក្នុងការបង្កើតបរិយាកាសមួយឱ្យគាត់ចូលរួមក្នុងសង្គមឱ្យបានច្រើន។ កាត់បន្ថយការលេងហ្គេមឬការលេងបណ្តាសង្គមហួសហេតុពេក។ បង្កើតបរិយាកាសរីករាយក្នុងក្រុមគ្រួសាររបស់យើងដូចជានាវេលាបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌជាដើម។ ដូចនេះ យើងត្រូវថែរក្សាប្រពៃណីរបស់យើងឱ្យបានល្អនៅពេលដែលប្រទេសយើងរីកចម្រើនក្នុងឆ្នាំ ២០៥០។