វាគ្មិន៖ លោក យាន់ វណ្ណៈ សហស្ថាបនិក និងនាយកប្រតិបត្តិ Peace Yoga
ភាពឯកកាកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ គឺវាអាចកើតឡើងដោយសារខ្លួនឯងដូចជា ការគេញខ្លួនពីសង្គម ចូលចិត្តធ្វើអ្វីម្នាក់ឯងហើយនេះក៏បូករួមនឹងកត្តាសុខភាពផងដែរ។ កាលណាមានជំងឺ វានឹងធ្វើបុគ្គលមិនបានជួបនឹងអ្នកខាងក្រៅ និងមិនបានទាក់ទងនឹងសង្គម។ មួយវិញទៀត គាត់ក៏អាចកើតមាននូវជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ជំងឺថប់អារម្មណ៍ធ្វើឱ្យគាត់មិនចង់ជួបមនុស្សដទៃច្រើន ជំងឺបាក់ទឹកចិត្តធ្វើឱ្យបុគ្គលនៅតែក្នុងបន្ទប់របស់ខ្លួនឬក៏មានជំងឺផ្លាស់ប្តូរអារម្មណ៍ ម្តងសប្បាយ ម្តងពិបាកចិត្ត។ លើសពីនេះ គាត់អាចមាននូវកត្តាជំងឺផ្សេងៗទៀតបូករួមទាំងការពិកា ឬការដែលមិនមានជំនាញធ្វើការទំនាក់ទំនងក្នុងសង្គម។ កត្តាធំទី ២ នោះគឺកត្តាខាងក្រៅ។ កត្តានេះអាចពាក់ព័ន្ធប្រពៃណីនិងវប្បធម៌។ ក្នុងសង្គមខ្លះ មនុស្សចូលចិត្តផ្តាច់ខ្លួនពីសង្គម ចូលចិត្តនៅម្នាក់ឯង។ លើសពីនេះ វាក៏ពាក់ព័ន្ធនឹងកត្តាមនុស្សចាស់ដែរ។ កាលណាមនុស្សមានអាយុពី ៦០ ឆ្នាំឡើងទៅ ពួកគាត់ត្រូវចូលនិវត្តន៍ហើយឈប់ធ្វើការ។ ពួកគាត់លែងបានជួបមិត្តរួមការងារ ហើយនូវផ្ទះបណ្តាលឱ្យមានភាពឯកា។ ដូចនេះ កូនៗត្រូវផ្តល់ការយកចិត្តទុកដាក់យ៉ាងល្អសម្រាប់អាណាព្យាបាលខ្លួន។
សំណួរទី ១៖ តើភាពឯកាគឺជាអ្វី? ហើយវាមានប្រភពយ៉ាងណាខ្លះដែរ?
ភាពឯកកាកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ គឺវាអាចកើតឡើងដោយសារខ្លួនឯងដូចជា ការគេញខ្លួនពីសង្គម ចូលចិត្តធ្វើអ្វីម្នាក់ឯងហើយនេះក៏បូករួមនឹងកត្តាសុខភាពផងដែរ។ កាលណាមានជំងឺ វានឹងធ្វើបុគ្គលមិនបានជួបនឹងអ្នកខាងក្រៅ និងមិនបានទាក់ទងនឹងសង្គម។ មួយវិញទៀត គាត់ក៏អាចកើតមាននូវជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ជំងឺថប់អារម្មណ៍ធ្វើឱ្យគាត់មិនចង់ជួបមនុស្សដទៃច្រើន ជំងឺបាក់ទឹកចិត្តធ្វើឱ្យបុគ្គលនៅតែក្នុងបន្ទប់របស់ខ្លួនឬក៏មានជំងឺផ្លាស់ប្តូរអារម្មណ៍ ម្តងសប្បាយ ម្តងពិបាកចិត្ត។ លើសពីនេះ គាត់អាចមាននូវកត្តាជំងឺផ្សេងៗទៀតបូករួមទាំងការពិកា ឬការដែលមិនមានជំនាញធ្វើការទំនាក់ទំនងក្នុងសង្គម។ កត្តាធំទី ២ នោះគឺកត្តាខាងក្រៅ។ កត្តានេះអាចពាក់ព័ន្ធប្រពៃណីនិងវប្បធម៌។ ក្នុងសង្គមខ្លះ មនុស្សចូលចិត្តផ្តាច់ខ្លួនពីសង្គម ចូលចិត្តនៅម្នាក់ឯង។ លើសពីនេះ វាក៏ពាក់ព័ន្ធនឹងកត្តាមនុស្សចាស់ដែរ។ កាលណាមនុស្សមានអាយុពី ៦០ ឆ្នាំឡើងទៅ ពួកគាត់ត្រូវចូលនិវត្តន៍ហើយឈប់ធ្វើការ។ ពួកគាត់លែងបានជួបមិត្តរួមការងារ ហើយនូវផ្ទះបណ្តាលឱ្យមានភាពឯកា។ មួយវិញទៀត វាក៏ពាក់ព័ន្ធជាមួយទីតាំងរស់នៅដែរ។ ផ្ទះខ្លះនៅតំបន់ជនបទធ្វើឱ្យពិបាកក្នុងការទាក់ទង ឬក៏តំបន់ណាដែលមិនមានសកម្មភាពច្រើន។ កត្តាមួយចំនួនទៀតគឺពាក់ព័ន្ធនឹងសង្គម។ កាលណាយើងកាន់តែជឿនលឿនទៅ វាអាចធ្វើឱ្យយើងភ្លេចធ្វើការទំនាក់ទំនងគ្នា។ ដូចនេះ ប្រទេសដែលអភិវឌ្ឍខ្លាំងភាគច្រើនសម្បូរនូវភាពឯកាទាំងនេះ។
សំណួរទី ២៖ តើភាពឯកាក្នុងរយៈពេលយូរអាចជះឥទ្ធិពលយ៉ាងណាដែរចំពោះបុគ្គលផ្ទាល់ខ្លួន?
ជារួមមក ភាពឯកាអាចជះឥទ្ធិពលមកលើសុខភាព។ កាលណាបុគ្គលមានភាពឯកាយូរ វាអាចនាំឱ្យកើតជំងឺផ្លូវកាយជាច្រើនដូចជា ជំងឺបេះដូង ជំងឺពាក់ព័ន្ធនឹងរបត់ឈាម បូករួមទាំងប្រព័ន្ធភាណស៊ាំត្រូវបានចុះខ្សោយ។ លើសពីនេះ គាត់ក៏អាចជះប្រទះនឹងជំងឺផ្លូវចិត្តមួយចំនួនផងដែរដូចជា ជំងឺបាក់ទឹកចិត្ត ហើយអាចទាញគាត់ឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀនជាដើម។ ជំងឺផ្លូវអារម្មណ៍នេះគឺធ្វើឱ្យគាត់មិនមានកម្លាំងក្នុងខ្លួន មិនចង់ធ្វើអ្វីៗទាំងអស់។ មួយវិញទៀត ការមើលរំលង ឬក៏ការប្រើប្រាស់បណ្តាញសង្គមហួសហេតុពេកក៏ជាកត្តាដែលអាចនាំមកនូវភាពឯកាដែរ។ ដូចនេះ ចំណុចនេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់។
សំណួរទី ៣៖ តើមូលហេតុអ្វីបានជា ភាពឯកាខ្លាំងបានកើតឡើងក្នុងចំណោមក្រុមមនុស្សវ័យចំណាស់?
និយាយឱ្យចំ មនុស្សចាស់ឈប់ធ្វើការងារ ហើយសំរាកនូវផ្ទះហើយធ្វើឱ្យការប្រាស្រ័យទាក់ទងគ្នាក៏មានការកាត់បន្ថយធ្វើឱ្យមានអារម្មណ៌ឯកា។ ប្រសិនបើយើងនូវវ័យក្មេង យើងមានការងារ សាលា ក៏ដូចជាអ្វីត្រូវធ្វើច្រើន។ បើគាត់ជាវ័យចំណាស់ គាត់នៅតែផ្ទះ។ មួយវិញទៀត វាអាចពាក់ព័ន្ធជាមួយការមិនធ្វើលំហាត់ប្រាណនោះគាត់មានអារម្មណ៌ថា គាត់ខ្សោយហើយនាំឱ្យមិនមានសកម្មភាពច្រើនដូចមុន។
សំណួរទី ៤៖ យោងតាមប្រពៃណីរបស់ជនជាតិខ្មៃរយើង តើសង្គមអាចប្រឈមមុខនឹងបញ្ហាភាពឯកានេះទេ?
សព្វថ្ងៃ យើងឃើញថាប្រទេសយើងកំពុងអភិវឌ្ឍដោយមនុស្សកាន់រវល់ទៅៗ។ ដូចនេះមិនថាក្មេង មិនថាចាស់ក៏អាចមានអារម្មណ៍ឯកាដែរ។ ដូចនេះ នាថ្ងៃអនាគត រដ្ឋាភិបាលគួរតែបង្កើតឡើងនូវសមាគមន៍សម្រាប់អ្នកដែលចូលនិវត្តន៍ដើម្បីឱ្យគាត់មានសកម្មភាពក្នុងការធ្វើ។ ខ្មែរយើងមានប្រពៃណីដ៏ល្អមួយស្រាប់ដោយកាលណាមនុស្សចាស់ គាត់ទៅវត្ត។ ដោយប្រពៃណីនេះ លោកគ្រូសង្ឃឹមថាកាលណាប្រទេសយើងក្លាយជាប្រទេសអ្នកមាន យើងនូវតែបន្តប្រពៃណីនេះ។ អ្វីដែលខ្ញុំបារម្ភនោះគឺ កូនៗមិនបានគិតពីឪពុកម្តាយ មិនបានជូនពួកគាត់ទៅវត្ត។ ដូចនេះ កូនៗត្រូវផ្តល់ការយកចិត្តទុកដាក់យ៉ាងល្អសម្រាប់អាណាព្យាបាលខ្លួន។