វាគ្មិន៖ លោក យាន់ វណ្ណៈ សហស្ថាបនិក និងនាយកប្រតិបត្តិ
Peace Yoga
ជាទូទៅ ការដែលយើងមានសុខភាពផ្លូវកាយល្អ យើងក៏មានសុខភាពផ្លូវចិត្តល្អ ដែរ។ លើសពីជំរុញឱ្យរាងកាយរបស់យើងមានសុខភាពល្អ ការហាត់ប្រាណជួយជំរុញឱ្យខួរក្បាលយើងបង្កើតនូវដូប៉ាមីន។ វាជាអរម៉ូនមួយដែលធ្វើឱ្យយើងមានអារម្មណ៍ សប្បាយរីករាយ និងធ្វើឱ្យមានអារម្មណ៍សុខភាពល្អ។ អារម្មណ៍ល្អចំពោះអ្នកដទៃ គ្រួសារ និងចំពោះខ្លួនឯងនឹងឱ្យយើងគេងស្រួល ហូបអាហារឆ្ងាញ់ និងធ្វើការដោយយកចិត្តទុក ដាក់។ ប្រសិនបើយើងភ្ញាក់ពីគេងមកហើយធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យមានកម្តៅសាច់ដុំ និងកម្តៅរាយកាយរបស់យើង។ នេះធ្វើឱ្យចរន្តឈាមចាប់ផ្តើមដើរធ្វើឱ្យមានកម្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃរបស់យើង។ ដូចនេះ ការហាត់ប្រាណនាពេលព្រឹកជាការដាស់អារម្មណ៍ ស្មារតីរបស់យើងដើម្បីត្រៀមខ្លួនក្នុងការធ្វើការ។ ជាចុងបញ្ចប់ ដើម្បីជួយប្រជាពលរដ្ឋរបស់យើងឱ្យយកឈ្នះទៅលើឧបសគ្គទូទៅក្នុងការធ្វើលំហាត់ប្រាណ លោកគ្រូផ្តល់យោបល់ថា បូករួមការហាត់ប្រាណក្នុងទំម្លាប់ប្រចាំថ្ងៃរបស់យើងដូចជា ការដើរចម្ងាយឆ្ងាយ ការប្រើ ចណ្តើរ ការធ្វើការងារផ្ទះជាដើម។ វិធីនេះនឹងធ្វើឱ្យការហាត់ប្រាណជាការងាយបំផុតដោយមិនចំណាយពេលវេលាច្រើន និងថវិកាច្រើនទេ។
សំណួរទី ១៖ តើការធ្វើលំហាត់ប្រាណនិងសុខភាពផ្លូវចិត្តមានទំនាក់ទំនងជាមួយគ្នាយ៉ាងណាដែរ?
ជាទូទៅ ការដែលយើងមានសុខភាពផ្លូវកាយល្អ យើងក៏មានសុខភាពផ្លូវចិត្តល្អដែរ។ លើសពីជំរុញឱ្យរាងកាយរបស់យើងមានសុខភាពល្អ ការហាត់ប្រាណជួយជំរុញឱ្យខួរក្បាលយើងបង្កើតនូវដូប៉ាមីន។ វាជាអរម៉ូនមួយដែលធ្វើឱ្យយើងមានអារម្មណ៍សប្បាយរីករាយ និងធ្វើឱ្យមានអារម្មណ៍សុខភាពល្អ។ អារម្មណ៍ល្អចំពោះអ្នកដទៃ គ្រួសារ និងចំពោះខ្លួនឯងនឹងឱ្យយើងគេងស្រួល ហូបអាហារឆ្ងាញ់ និងធ្វើការដោយយកចិត្តទុកដាក់។ កាលណាមានការងារច្រើន រវល់ វានឹងធ្វើឱ្យមានកើនឡើងនៃអរម៉ូនស្រ្តេសឬ Cortisol ដែលជាមូលហេតុធ្វើឱ្យយើងអស់កម្លាំង ឈឺក្បាល វិលមុខ។ ការហាត់ប្រាណនឹងធ្វើឱ្យមានអារម្មណ៍ល្អឡើងវិញ ដោយជួយកាត់បន្ថយអរម៉ូនស្រ្តេសនេះ។
សំណួរទី ២៖ តើលោកគ្រូអាចបកស្រាយបានទេពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណ និងការធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍របស់យើង?
ប្រាកដណាស់! ប្រសិនបើយើងភ្ញាក់ពីគេងមកហើយធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យមានកម្តៅសាច់ដុំ និងកម្តៅរាយកាយរបស់យើង។ នេះធ្វើឱ្យចរន្តឈាមចាប់ផ្តើមដើរធ្វើឱ្យមានកម្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃរបស់យើង។ ដូចនេះ ការហាត់ប្រាណនាពេលព្រឹកជាការដាស់អារម្មណ៍ ស្មារតីរបស់យើងដើម្បីត្រៀមខ្លួនក្នុងការធ្វើការ។
មួយវិញទៀត យើងក៏អាចធ្វើការហាត់ប្រាណក្រោយពេលធ្វើការផងដែរ។ ក្រោយពីស្រ្តេសនៃការងារ យើងអាចរកអាហារតិចតួចបាន ហើយបន្តការហាត់ប្រាណវិញដែលវាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយឡើងវិញសម្រាប់គ្រួសាររបស់យើង ផ្តល់នូវសុភមង្គលក្នុងផ្ទះក្រោយពីបញ្ចប់ការងារ។
សំណួរទី ៣៖ តើការហាត់ប្រាណអាចមានឥទ្ធិពលទៅលើមុខងារនៃការចងចាំ និងការយកចិត្តទុកដាក់របស់យើងយ៉ាងដូចម្តេចដែរ?
ការហាត់ប្រាណពិតជាមានទំនាក់ទំនងជាមួួយនឹងមុខងារក្នុងការគិត ការចងចាំនិងការយកចិត្តទុកដាក់របស់យើង។ កាលណាយើងធ្វើចលនា របត់ឈាមយើងនឹងដើរ។ ដោយខួរក្បាលជាផ្នែកមួយខ្ពស់ជាងគេនៅក្នុងរាងកាយរបស់យើង បេះដូងរបស់យើងពិបាកក្នុងការសប់ឈាមឱ្យទៅខួរក្បាល។ ប៉ុន្តែ បើយើងធ្វើលំហាត់ប្រាណ ឈាមនឹងអាចបញ្ជូនដល់ខួរក្បាលរបស់យើងដោយមានទាំងប្រូតេអុីន អុកស៊ីសែននិងសារធាតុចិញ្ជឹមផ្សេងៗទៀត។ ហើយសារធាតុទាំងអស់នឹងជះឥទ្ធិពលទៅលើផ្នែកចងចាំរបស់យើងធ្វើឱ្យយើងចងចាំបានល្អ។ ផ្ទុយទៅវិញ ប្រសិនបើមិនមានចលនាច្រើន ឈាមមិនអាចផ្តល់ទៅខួរក្បាលច្រើនទេ។ បូករួមទាំងការងារសព្វថ្ងៃរបស់យើងក្នុងទីក្រុងទៀត យើងត្រូវតែធ្វើលំហាត់ប្រាណ និងចលនាឱ្យបានច្រើនដែរ។
សំណួរទី ៤៖ ប្រសិនបើបុគ្គលម្នាក់មានបញ្ហាសុខភាពផ្លូវចិត្ត បុគ្គលនោះនឹងមិនមានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណនោះទេ។ តើការដែលមិនមានបំណងក្នុងការមានប្រើប្រាស់កាយវិកាខ្លួនប្រាណ អាចបណ្តាលឱ្យសុខភាពផ្លូវចិត្តកាន់តែអាក្រក់ឡើងដែរឬទេ?
ពិតណាស់! អ្នកមានបញ្ហាជំងឺផ្លូវចិត្តមិនចង់ធ្វើកាយវិកាណាទេដោយសារកត្តាមួយចំនួនដូចជា៖
- (១) មនុស្សដែលមានបញ្ហាជំងឺផ្លូវចិត្តនឹងដកខ្លួនចេញពីសង្គម មិនមានសកម្មភាពណានោះឡើង។
- (២) មនុស្សដែលមានជំងឺផ្លូវចិត្តតែងមានអារម្មណ៍តានតឹង គិតច្រើន ធ្វើឱ្យកម្លាំងក្នុងខ្លួនខ្សោយ មិនចង់ធ្វើលំហាត់ប្រាណ ដោយគាត់គិតថាគាត់ត្រូវការសម្រាកវិញ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេព្រោះការហាត់ប្រាណនេះនឹងបង្កើតនូវដូប៉ាមីនដែលធ្វើឱ្យមានអារម្មណ៍សប្បាយរីករាយឡើងវិញ។
មនុស្សមួយចំនួនមិនអាចជំរុញខ្លួនឯងបានទេ ដូចនេះពួកគាត់ត្រូវការមនុស្សជុំវិញខ្លួនដើម្បីបង្កើតឱកាសក្នុងការចូលរួមសកម្មភាពផ្សេងៗដូចជា ការជិះកង់ ដើរលេងឬធ្វើសកម្មភាពណាដែលគាត់ចូលចិត្ត។
សំណួរទី ៥៖ ដើម្បីជួយប្រជាពលរដ្ឋរបស់យើងឱ្យយកឈ្នះទៅលើឧបសគ្គទូទៅក្នុងការធ្វើលំហាត់ប្រាណ ដូចជាកង្វះការលើកទឹកចិត្ត ឬពេលវេលា តើលោកគ្រូអាចផ្តល់យុទ្ធសាស្រ្តយ៉ាងណាខ្លះដែរ?
ដើម្បីជួយប្រជាពលរដ្ឋរបស់យើងឱ្យយកឈ្នះទៅលើឧបសគ្គទូទៅក្នុងការធ្វើលំហាត់ប្រាណ លោកគ្រូផ្តល់យោបល់ថា យើងត្រូវបូករួមការហាត់ប្រាណក្នុងទំម្លាប់ប្រចាំថ្ងៃរបស់យើងដូចជា ការដើរចម្ងាយឆ្ងាយ ការប្រើចណ្តើរ និងការធ្វើការងារផ្ទះជាដើម។ វិធីនេះនឹងធ្វើឱ្យការហាត់ប្រាណជាការងាយបំផុតដោយមិនចំណាយពេលវេលាច្រើន និងថវិកាច្រើនទេ។
លើសពីនេះ យើងគួរដាក់គោលដៅថា យើងហាត់ប្រាណដើម្បីអ្វី?មនុស្សមួយចំនួនកាលណាមានគោលដៅនឹងខិតខំដើម្បីសម្រេចគោលដៅឱ្យបាន។ យើងអាចចាប់ផ្តើុមដោយធ្វើជាក្រុមនូវអ្វីដែលយើងចូលចិត្ត ដោយវាជាកម្លាំងចិត្តមួយក្នុងការធ្វើលំហាត់ប្រាផងដែរ។ ជារួមមក ការហាត់ប្រាណមិនចាំបាច់ត្រូវការពេលវេលាយូរឬថវិកាច្រើនទេ។