វាគ្មិន៖ លោក ម៉ី ពន្លក គ្រូឧទេសនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
តាមការយល់ឃើញរបស់ខ្ញុំ សកលភាវូបនីយកម្មគឺជាការតភ្ជាប់នៃវិស័យទាំងអស់បូករួមទាំង
វិស័យសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន ហើយការតភ្ជាប់នេះគួរតែកើតឡើងនូវគ្រប់កម្រិតបូករួមទាំងរដ្ឋ តួអង្គមិនមែនរដ្ឋ និងតួអង្គឯកជន ជាដើម។ ការតភ្ជាប់នេះបានរីកផ្សព្វផ្សាយទូទាំងពិភពលោកទើបក្លាយជាសកលភាវូបនីយកម្ម។ តាមការយល់ឃើញរបស់ខ្ញុំ សកលភាវូបនីយកម្មគឺជាការតភ្ជាប់នៃវិស័យទាំងអស់បូករួមទាំង វិស័យសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន ហើយការតភ្ជាប់នេះគួរតែកើតឡើងនូវគ្រប់កម្រិតបូករួមទាំងរដ្ឋ តួអង្គមិនមែនរដ្ឋ និងតួអង្គឯកជន ជាដើម។ ការតភ្ជាប់នេះបានរីកផ្សព្វផ្សាយទូទាំងពិភពលោកទើបក្លាយជាសកលភាវូបនីយកម្ម។ ដើម្បីស្វែងយល់ពីឥទ្ធិពលរបស់សកលភាវូបនីយកម្មមកលើសេដ្ឋកិច្ចកម្ពុជាយើង យើងត្រូវយល់ដឹងពីសសរទ្រូងនៃសេដ្ឋកិច្ចកម្ពុជាសិន។ សេដ្ឋកិច្ចកម្ពុជាយើងពឹងទៅលើវិស័យ ៣ ធំៗ៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ទាក់ទងនឹងអនាគតនៃការតភ្ជាប់ ខ្ញុំមានទស្សនៈវិជ្ជមានចំពោះសកលភាវូបនីយកម្ម។ យ៉ាងណាក្តី សកលភាវូបនីយកម្មនឹងមិនបាត់បង់នោះទេ វាអាចធ្លាក់ចុះហើយកើនឡើងវិញឬក៏អាចមានការកើតឡើងនូវទម្រង់ថ្មីមួយ។
សំណួរទី ១៖ យោងតាមការយល់ឃើញរបស់លោក សកលភាវូបនីយកម្មមានអត្ថន័យយ៉ាងណាដែរ?
តាមការយល់ឃើញរបស់ខ្ញុំ សកលភាវូបនីយកម្មគឺជាការតភ្ជាប់នៃវិស័យទាំងអស់បូករួមទាំង
វិស័យសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន ហើយការតភ្ជាប់នេះគួរតែកើតឡើងនូវគ្រប់កម្រិតបូករួមទាំងរដ្ឋ តួអង្គមិនមែនរដ្ឋ និងតួអង្គឯកជន ជាដើម។ ការតភ្ជាប់នេះបានរីកផ្សព្វផ្សាយទូទាំងពិភពលោកទើបក្លាយជាសកលភាវូបនីយកម្ម។
សំណួរទី ២ ៖ តើសកលភាវូបនីយកម្មមានកម្លាំងជំរុញយ៉ាងណាខ្លះ?
និយាយជារួម កត្តាជំរុញនៃសកលភាវូបនីយកម្មមានកត្តា ២ ធំៗ៖
- កត្តាសម្ភារ៖ គ្រឿងបច្ចេកវិទ្យាផ្សេងៗដូចជា ទូរស័ព្ទ ដែលធ្វើឱ្យយើងអាចប្រាស្រ័យទំនាក់ទំនងគ្នា មិនគិតថានូវទីណាឬពេលវេលាណានោះទេ។ អ្នកគាំទ្រកត្តានេះលើកឡើងថា មនុស្សមានសម្ភារទាំងអស់នេះទើបមានបំណងទាក់ទងគ្នា។
- កត្តាមិនមែនសម្ភារ៖ ចិត្តនិងការយល់ចិត្តរបស់មនុស្ស។ អ្នកគាំទ្រកត្តានេះលើកឡើងថា មនុស្សមានបំណងក្នុងការប្រើប្រាស់សម្ភារៈទាំងអស់នេះដើម្បីទាក់ទងគ្នា។
- ចំពោះខ្ញុំ កត្តាទាំង ២ នេះមានលក្ខណៈសំខាន់ដូចគ្នា ពិបាកក្នុងការបែងចែកមួយណាកើតមុន។ កត្តាទាំង ២ នេះដើរទន្ទឹមគ្នាដើម្បីឱ្យសកលភាវូបនីយកម្មអាចកើតឡើងបាន។
សំណួរទី ៣៖ ងាកមកប្រទេសកម្ពុជាយើងវិញ តើសកលភាវូបនីយកម្មបានជះឥទ្ធិពលដល់សេដ្ឋកិច្ចប្រទេសកម្ពុជាយ៉ាងណាខ្លះ?
ដើម្បីស្វែងយល់ពីឥទ្ធិពលរបស់សកលភាវូបនីយកម្មមកលើសេដ្ឋកិច្ចកម្ពុជាយើង យើងត្រូវយល់ដឹងពីសសរទ្រូងនៃសេដ្ឋកិច្ចកម្ពុជាសិន។ សេដ្ឋកិច្ចកម្ពុជាយើងពឹងទៅលើវិស័យ ៣ ធំៗ៖
- វិស័យកសិកម្ម៖ ដោយយើងពឹងខ្លាំងទៅលើស្រូវ អង្ករ ហើយដោយសារតែការតភ្ជាប់ យើងអាចសិក្សាពីចំណេះដឹងថ្មីៗនៃការដាំដុះដើម្បីឱ្យយើងទទួលបានផលល្អជាងមុនដោយរួមផ្សំជាមួយនឹងការប្រើបច្ចេកវិទ្យាថ្មីៗ។ ដោយការកើនឡើងនៃទិន្នផលនេះ យើងអាចនាំចេញទៅទីផ្សារដទៃទៀតដោយសារតែការតភ្ជាប់។
- វិស័យឧស្សាហកម្ម៖ ដោយយើងពឹងខ្លាំងទៅលើវិស័យសម្លៀកបំពាក់ កាត់ដេរ ហើយដោយសារការតភ្ជាប់ យើងបាននាំចេញផលិតផលយើងទៅទីផ្សារអាមេរិកឬអឺរ៉ុបបាន។ ការនាំចេញក៏ធ្វើឱ្យមានការវិនិយោគទុនផងដែរក្នុងវិស័យនេះ បង្កើតនូវឱកាសការងារនឹងឱកាសក្នុងការបង្កើតអាជីវកម្មផ្សេងៗផងដែរ។
- វិស័យសេវាកម្ម៖ ដោយយើងពឹងខ្លាំងទៅលើវិស័យទេសចរណ៍ ហើយយើងមានការតភ្ជាប់ជាមួយពិភពខាងក្រៅ យើងអាចធ្វើឱ្យគេស្គាល់ពីប្រទេសកម្ពុជា ហើយមកកាន់ប្រទេសកម្ពុជាយើង។
សំណួរទី ៤៖ តើសកលភាវូបនីយកម្មអាចជះឥទ្ធិពលដល់អរិយធម៌ និងវប្បធម៌កម្ពុជាយើងយ៉ាងណាខ្លះ?
ចំពោះខ្ញុំ ទោះបីជាយើងមានការជួបជាមួយវប្បធម៌បរទេសយ៉ាងណាក៏ដោយ យើងនូវតែរក្សាបាននូវជាតិជាខ្មែរយើង។ ចង់ឬមិនចង់ វប្បធម៌បរទេសនឹងជះឥទ្ធិពលមកលើវប្បធម៌ខ្មែរជាមិនខាន ហើយយើងមិនអាចរក្សាបាននូវវប្បធម៌ទាំងអស់នោះទេ ដូចនេះ យើងប្រាកដជាមានការលាយឡំជាមួយនឹងវប្បធម៌ដទៃជាមិនខាន ប៉ុន្តែយើងនូវតែមិនបាត់នូវអត្តសញ្ញាណជាតិរបស់យើងទេ។
សំណួរទី ៥៖ នាពេលអនាគត តើលោកគិតថាសកលភាវូបនីយកម្មនឹងក្លាយជាអ្វីដែរ?
ទាក់ទងនឹងអនាគតនៃការតភ្ជាប់ ខ្ញុំមានទស្សនៈវិជ្ជមានចំពោះសកលភាវូបនីយកម្ម។ បើយើងសង្កេតមើលពេលបច្ចុប្បន្ននេះ មនុស្សជាទូទៅនូវតែចង់តភ្ជាប់ដោយវាមានប្រយោជន៍ដោយធ្វើឱ្យមានប្រាស្រ័យទាក់ទងគ្នា។ នេះបង្ហាញថា មនុស្សនូវតែគាំទ្រកត្តាចិត្តនៅឡើយ។ មួយវិញទៀត បច្ចេកវិទ្យាមានការរីកចម្រើនជារៀងរាល់ថ្ងៃ ជាពិសេសក្នុងវិស័យទំនាក់ទំនងនេះឯង ហើយទៅថ្ងៃមុខនឹងមានការទាក់ទងទំនើបជានេះទៀត។ ប៉ុន្តែ បើសិនជាយើងមើលទៅលើកត្តាដែលទាញឱ្យសកលភាវូបនីយកម្មធ្លាក់ចុះ យើងក៏មានដែរ។ ការប្រកួតប្រជែងរវាងមហាអំណាច ភាពតានតឹង សង្រ្គាម ការបែងចែកបក្សពួកសុទ្ធតែជាកត្តាប្រឆាំងនឹងការតភ្ជាប់។ នេះបូករួមទាំងកត្តាធម្មជាតិផងដែរ។ ទោះយ៉ាងណាក្តី សកលភាវូបនីយកម្មនឹងមិនបាត់បង់នោះទេ វាអាចធ្លាក់ចុះហើយកើនឡើងវិញឬក៏អាចមានការកើតឡើងនូវទម្រង់ថ្មីមួយ។