ប្រទេសចិនកាលពីថ្ងៃចន្ទបានបាញ់បង្ហោះរ៉ុក្កែត ឡុង ម៉ាច-២ឌី (Long March-2D) ដោយបញ្ជូនផ្កាយរណបចំនួន ៤ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន។
គ្រាប់រ៉ុក្កែតនេះបានបាញ់បង្ហោះនៅម៉ោង ១១:០៦នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសានស៊ី ភាគខាងជើង។
តារានិករផ្កាយរណបត្រូវបានសរសេរកូដថា Beijing-3C ។ នេះគឺជាបេសកកម្មហោះហើរលើកទី៥២៣ នៃស៊េរីរ៉ុក្កែតឡុង ម៉ាច៕
ប្រភព៖ ក្រសួងព័ត៌មាន