នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព (POA) នៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) ការបន្តផែនការសកម្មភាពនៃសន្ធិសញ្ញា SEANWFZ និងលើទិសដៅអនាគតសម្រាប់ពិធីសារនៃសន្ធិសញ្ញា SEANWFZ។By AVI NEWSខែមិថុនា 8, 2022
ប្រធានបទ«សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»By AVI NEWSខែមិថុនា 7, 2022
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសុន្ទរកថាគន្លឹះនៅសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី។គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីជម្រុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន ជាពិសេសគឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជាក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់។By AVI NEWSខែឧសភា 31, 2022