បន្ទាប់ពីជួបលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននៅក្នុងប្រទេសកូរ៉េខាងត្បូង លោកស្រី Yoko Kamikawa រដ្ឋមន្រ្តីការបរទេសជប៉ុនបាននិយាយថា ជប៉ុននិងចិនសង្ឃឹមថានឹងរៀបចំកិច្ចចរចាផ្នែកសន្តិសុខ “នាពេលខាងមុខ”។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Kamilkawa បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងសូមបញ្ជាក់ថា យើង កំពុងស្វែងរកការធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀតលើបញ្ហាជាច្រើន ហើយយើងសង្ឃឹមថានឹងមានកិច្ចពិភាក្សាផ្នែកសន្តិសុខនាពេលខាងមុខ”។
លោកស្រីបានឱ្យដឹងទៀតថា ជប៉ុន និងចិនក៏នឹងស្វែងរកកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីសេដ្ឋកិច្ចផងដែរ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។
គួរបញ្ជាក់ថា ជំនួបរវាងលោកស្រី Kamikawa និងលោក Wang គឺជាលើកទីមួយនៃមន្រ្តីទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ និងបន្តពីកិច្ចពិភាក្សានៃមេដឹកនាំរបស់ខ្លួនដែលបានធ្វើឡើងកាលពីជាងមួយសប្តាហ៍មុន៕
ប្រភព៖ ក្រសួងព័ត៌មាន