នៅល្ងាចថ្ងៃអាទិត្យ ក្រសួងធនធានទឹក និងរដ្ឋបាលឧតុនិយមប្រទេសចិន (CMA) បានចេញ ការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទឹកជំនន់ភ្នំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ចាប់ពីម៉ោង ៨ យប់ ថ្ងៃអាទិត្យដល់ម៉ោង ៨ យប់ នៅថ្ងៃច័ន្ទ ទឹកជំនន់ភ្នំត្រូវបានគេព្យាករណ៍ថា នឹងវាយលុកតំបន់មួយចំនួននៃទីក្រុងប៉េកាំង ហឺប៉ី និងសានស៊ី។ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យពេលវេលាជាក់ស្តែង និងនីតិវិធីព្រមានទឹកជំនន់ ក្នុងពេលមានវិធានការដើម្បីត្រៀមជម្លៀសប្រជាជនចេញ។ ក្រសួងធនធានទឹក និងរដ្ឋបាលឧតុនិយម ប្រទេសចិនCMA បានចេញការជូនដំណឹងពណ៌លឿងសម្រាប់ទឹកជំនន់នៅលើទន្លេតូច និងមធ្យម នៅក្នុងផ្នែកមួយចំនួននៃទីក្រុងប៉េកាំង ហឺប៉ី សានស៊ី និងហឺណាន ហើយបានបន្តការជូនដំណឹងពណ៌ ទឹកក្រូចសម្រាប់ទឹកជំនន់នៅភាគនិរតីនៃទីក្រុងប៉េកាំង និងផ្នែកកណ្តាលនៃទីក្រុងហឺប៉ី។ ផ្នែកខ្លះនៃទីក្រុងប៉េកាំង និងហឺប៉ី ប្រឈមនឹងហានិភ័យនៃការលិចលង់ចាប់ពីម៉ោង ៨ យប់ថ្ងៃអាទិត្យ ដល់ម៉ោង ៨ យប់ ថ្ងៃ ចន្ទ។ ប្រទេស ចិន មាន ប្រព័ន្ធ ព្រមាន អាកាសធាតុ បួន ដោយ ពណ៌ ក្រហម តំណាង ឱ្យ ការ ព្រមាន ធ្ងន់ធ្ងរ បំផុត បន្ទាប់ មក ដោយ ពណ៌ ទឹកក្រូច លឿង និង ខៀវ៕
ប្រភព៖ ក្រសួងព័ត៌មាន