
អាមេរិកនឹងបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន ដោយចូលរួមជាមួយអាល្លឺម៉ង់ក្នុងការបញ្ជូនយានជំនិះទៅគាំទ្រការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams ត្រូវបានប្រកាសត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន 14 គ្រឿងទៅអោយប្រទេសអ៊ុយក្រែន។