តើ Bitcoin គឺជាអ្វី?
Bitcoin គឺជារូបិយប័ណ្ណឌីជីថលដែលត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 2009 ដោយជនមិនស្គាស់អត្តសញ្ញណម្នាក់ ដែលបានប្រើឈ្មោះ Satoshi Nakamoto។ រូបិយប័ណ្ណឌីជីថល ឬក៍ Bitcoin មិនអាចប្រើជារូបវ័ន្តបានទេ, វាត្រូវបានធ្វើវិមជ្ឈការដែលមានន័យថា ធនាគារ រដ្ឋាភិបាល ឬ គ្រឹះស្ថានហិរញ្ញវត្ថុ មិនមានការគ្រប់គ្រងលើប្រព័ន្ធឌីជីថលមួយនេះទេ។ Bitcoin ប្រើប្រាស់ដោយមូលដ្ឋានគ្រឹះបច្ចេកវិទ្យា Blockchain ដែលគេស្គាល់ថាជាប្រភេទបញ្ជីឌីជីថល ហើយបច្ចុប្បន្នវាត្រូវបានគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន រួមទាំង Overstock.com និង PayPal ហើយបញ្ជីនោះកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័ស។
តើអ្នកអាចទិញ Bitcoin នៅទីណា?
ទីផ្សារដែលគេហៅថា “ការប្ដូរ Bitcoin” ឬ “ Bitcoin Exchanges” បានអនុញ្ញាតឱ្យអ្នកទិញលក់ Bitcoin ដោយប្រើរូបិយប័ណ្ណជាតិផ្សេងៗគ្នាតាមប្រទេស។ Coinbase គឺជាការផ្លាស់ប្ដូរមូលដ្ឋានឈានមុខគេរួមជាមួយនឹង Coinmama, CEX.IO និង Gemini។
តើអ្នកអាចរក្សាទុក Bitcoin របស់អ្នកនៅទីណា?
Bitcoin ត្រូវបានរក្សាទុកនៅក្នុងកាបូបឌីជីថល (Digital Wallet) ដែលមាននៅលើ ទូរស័ព្ទ ឬកុំព្យូទ័រ ដួចជាគណនីធនាគារនិម្មិត ប៉ុន្ដែមិនដូចគណនីធនាគារទេ ព្រោះមិនត្រូវបានរក្សាទុក និងធានាដោយ FDIC ទេ។
តើ Bitcoin មានសុវត្តិភាពដែរឬទេ?
រូបិយបណ្ណគ្រីបតូ គឺមានភាពប្រែប្រួលខ្លាំងដែលនាំឱ្យមានហានិភ័យខ្ពស់។ ឧទាហរណ៍នៅក្នុងខែមករាតម្លៃ Bitcoin បានកើនឡើងដល់ 42,000 ដុល្លារ និងធ្លាក់ចុះទៅវិញនៅត្រឹម 30,000ដុល្លារ បន្ទាប់មកមានការកើនឡើងម្ដងទៀតដល់ 40,000ដុល្លារ ក្នុងរយៈពេលមួយសប្ដាហ៍ ហើយក៍មានហានិភ័យមួយចំនួនលើរូបិយបណ្ណឌីជីថលមួយនេះ ដោយមានការលួចចូលលុបឯកសារ និង ប្ដូរពាក្យសម្ងាត់ដែលមានន័យចំនួនទិន្នន័យសាច់ប្រាក់នឹងត្រូវបាត់បង់ដោយមិនអាចយកមកវិញបាន។
តើលោក Elon Musk មានអ្វីពាក់ព័ន្ធនឹងរឿងនេះ?
Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គឺជាអ្នកគាំទ្រដ៏ធំនៃ bitcoin ហើយមានប្រវត្តិនៃការគាំទ្រជំរុញឱ្យតម្លៃទ្រព្យសម្បត្តិរបស់ពួកគេនៅលើបណ្ដាញសង្គម Twitter និង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះនៅលើកម្មវិធីបណ្តាញសំឡេងតែមួយគត់នៃ Clubhouse លោក Musk បាននិយាយថា “ខ្ញុំគិតថា [bitcoin]គឺស្ថិតនៅលើចំណុចសំខាន់នៃការទទួលបានការអនុម័តយ៉ាងទូលំទូលាយសម្រាប់មនុស្សសាមញ្ញដែលចង់បង្កើនហិរញ្ញវត្ថុរបស់ពួកគេ ” ។ ការប្រកាសរបស់សាជីវកម្មបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីគាត់បានបង្កើតសមាគមរបស់ក្រុមហ៊ុន Tesla ជាមួយនឹងរូបិយប័ណ្ណគ្រីបតូ។
មានការបានស្មានថាមានស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនបានដាក់វិនិយោគនៅក្នុង Bitcoin ពីព្រោះពួកគេមួយចំនួនគិតថាវាអាចជាការការពារដ៍ល្អប្រឆាំងនឺងអតិផណា និងប្រាក់ដុល្លារដែលធ្លាក់ចុះ។ ធនាគារកណ្ដាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ដុល្លារអាមេរិកធា្លក់ចុះយ៉ាងខ្លាំងដើម្បិធ្វើឱ្យតម្លៃ Bitcoin ឡើងថ្លៃ។ នៅពាក់កណ្ដាលខែមេសា Bitcoin បានជួបប្រទះការគាំងភ្លាមៗ ហើយបានធ្លាក់ចុះជិត 14% ក្នុងរយៈពេលតិចជាងមួយម៉ោងដោយមូលហេតុមិនច្បាស់លាស់ ប៉ុន្ដែមានពាក្យចចាមអារ៉ាមក្នុងបណ្ដាញ Twitter ដែលមិនបានបញ្ជាក់ដែលថារតនាគារសហរដ្ឋអាមេរិកគ្រោងនឹងបង្រ្កាបគម្រោងលាងលុយដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ ក្រោយមកតម្លៃរបស់ Bitcoin បានស្ទុះងើបឡើងវិញ។
ប្រភព៖ newgenapps.com