ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន 17 ដែលមានតម្លៃសរុប 141,72 លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការបង្កើតការងារបន្ថែមទៀត។ គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា អាចបង្កើតបាន 11,197 ការងារបន្ថែមទៀត។ គំនិតផ្តួចផ្តើមនេះបានគ្របដណ្តប់លើវិស័យជាច្រើនដូចជា ការជីកយករ៉ែ, ការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ, វិស័យទេសចរណ៍, វិស័យសុខាភិបាល, និងវាយនភណ្ឌជាដើម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងវិនិយោគថ្មីនេះនឹងត្រូវអនុវត្តនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនបីបន្ថែមទៀតក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Hen Jiu Garment Accessory Co., Ltd មានបំណងបង្កើតរោងចក្រផលិតក្រណាត់ និងរមូរអំបោះនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងនេះ នឹងត្រូវការប្រាក់វិនិយោគចំនួន 5,1លានដុល្លារហើយក៏អាចជួយផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ចំនួន 463 នាក់ថែមទៀត។
អ្នកវិភាគនយោបាយ អ្នកស្រី លាភ ច័ន្ទថាវី មានប្រសាសន៍ថា ការបន្តវិនិយោគលើវិស័យកាត់ដេរ និងវាយនភណ្ឌ ក៏ដូចជាស្បែកសត្វ និងទំនិញដំណើរកម្សាន្ត បង្ហាញថាទោះបីជាតម្លៃពលកម្មកើនឡើងក៏ដោយ កម្ពុជានៅតែជាគោលដៅនៃការវិនិយោគ និងផលិតកម្មដ៏ទាក់ទាញមួយ។
អ្នកស្រីបាននិយាយថា “ទោះបីជាជំនាញការងារមានការកើនឡើងយឺតៗក៏ដោយ ក៏វាប្រាកដជាមានភាពប្រសើរឡើងដែរ។ នៅពេលដែលបញ្ហានៃការកើនឡើងនៃថ្លៃដឹកជញ្ជូនត្រូវបានដោះស្រាយ ប្រទេសកម្ពុជាពិតជាបានចាប់ផ្ដើមឈ្ពោះទៅរកគោលដៅផលិតកម្ម “តម្លៃទាប” យ៉ាងពិតប្រាកដ។
ប្រភព៖ Khmertimeskh.com