លោកប្រធានធនាគារសហព័ន្ធ Erome Powell បានព្រមានថា គោលនយោបាយរបស់ធនាគារសហព័ន្ធ (FEDERAL RESERVE) នឹងបង្កឱ្យមាន ”ការខូចខាតមួយចំនួនចំពោះការចំណាយទៅលើគេហកិច្ច និងអជីរកម្មផ្សេងៗ របស់ប្រជាជន”។ អាត្រាការប្រាក់ខ្ពស់ធ្វើឱ្យការខ្ចីប្រាក់កម្ជីឡើងថ្លៃសម្រាប់បុគ្គលម្នាក់ និងក្រុមហ៊ុនដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺតព្រមទាំងអតិផរណាកើនឡើងផងដែរ។ សន្ទស្សន៍ Nikkei 225 របស់ប្រទេសជប៉ុនមានកម្រិតទាបជាង 2.8 % នៅក្នុងទីផ្សារពាណិជ្ជកម្មព្រឹកថ្ងៃច័ន្ទក្នុងទីក្រុងតូក្យូ ។
នៅកន្លែងផ្សេងទៀតដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកូពី (Kospi) នៅកូរ៉េខាងត្បូង និង ASX 200 របស់ អូស្ត្រាលីបានធ្លាក់ចុះជាង ២% ខណៈដែលហាងសេងនៅហុងកុងបានធ្លាក់ចុះ ០,8%។ សន្ទស្សន៍ភាគហ៊ុនចម្បងនៅទីក្រុងញ៉ូវយ៉កនីមួយៗបានធ្លាក់ ចុះជាង3% នៅថ្ងៃសុក្របន្ទាប់ពីសុន្ទរកថារបស់លោកផូវែល។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងសន្និសីទនៅទីក្រុង Jackson Hole រដ្ឋ Wyoming លោក Powell ប្រធានធរនាគាសហព័ន្ធ បាននិយាយថា ធនាគារកណ្ដាលទំនងជានឹងបន្តដំឡើងអត្រាការប្រាក់នៅក្នុងប៉ុន្មានខែខាងមុខនេះ ហើយអាចរក្សាវាឱ្យខ្ពស់ “សម្រាប់ពេលបន្តទៀត”។
អតិផរណានៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកដោយផលិតផលក្នុងស្រុកសរុប (GDP)ស្ថិតនៅក្នុងកម្រិតខ្ពស់មួយក្នុងរយៈពេលបួនទសវត្សរ៍។
វិនិយោគិនក៏មានការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន បើតាមលោកស្រី Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng Bank China បានប្រាប់ BBC។ លោកស្រីបានបន្ថែមថា “ទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់នៅក្នុងប្រទេសចិន ដោយសារការគ្រប់គ្រង ជម្ងឺរាតត្បាត Covid-19 មានការអូសបន្លាយរយៈពេលយូរ ដែលមានន័យថា គោលនយោបាយបន្ថែមការកាត់បន្ថយអត្រាការប្រាក់ ត្រូវតែធ្វើឡើង។ តម្រូវការក្នុងស្រុកគឺខ្សោយពេកដោយមិនមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅក្នុងប្រទេសចិន”។ ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ខ្លួននៅដើមខែនេះ បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ កង្វះថាមពលនៅក្នុងខេត្ត Sichuan ក៏បានប៉ះពាល់ដល់ ការផលិតរថយន្ត និងក្រុមហ៊ុន smart phone ធំៗនៅក្នុងប្រទេសចិនផងដែរ។ កាលពីចុងសប្តាហ៍ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះ 1.1% ពីខែមករាដល់ខែកក្កដា ធៀបនឹងឆ្នាំមុន។ វិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះក៏កំពុងបង្ហាញពីបញ្ហាប្រឈមដ៏ធំមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច។
ប្រភព៖ BBC News