ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិនៃប្រទេសកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់កម្ចី ព្រោះបច្ចុប្បន្ននេះ មានការផ្សាយពាណិជ្ជកម្មជាច្រើនពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីខុសច្បាប់បានលេចឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី 25 ខែសីហា ដែលមានចំណងជើងថា “ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្តល់ប្រាក់កម្ចីខុសច្បាប់” NBC បាននិយាយថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មដោយ NBC រួមមានធនាគារពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនជួលផ្សាព្វផ្សាយទិញ-លក់អចលនទ្រព្យ និងស្ថាប័នឥណទានជនបទ។ ទាំងនេះជាស្ថាប័នស្របច្បាប់ និងផ្លូវការ។ ស្ថាប័នទាំងនេះអាចផ្តល់ឥណទាន និងសេវាកម្មពាក់ព័ន្ធផ្សេងៗ ដល់ក្រុមហ៊ុន សហគ្រាស និងបុគ្គល។ ស្ថាប័នទាំងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ NBC ហើយអតិថិជនរបស់ពួកគេត្រូវបានការពារដោយច្បាប់។
ទោះយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញជនទុច្ចរិតមួយចំនួន បើកការផ្សាយពាណិជ្ជកម្មប្រាក់កម្ចីតាមមធ្យោបាយផ្សេងៗទៀត រួមទាំងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងខិត្តប័ណ្ណនៅតាមទីសាធារណៈ។ ការផ្តល់ប្រាក់កម្ចីដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាប័ណ្ណទាំងនេះ គឺផ្ទុយនឹងច្បាប់ ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លិខិតប្រកាសបានបន្ថែមថា “ដើម្បីចៀសវាងការក្លែងបន្លំ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និងដើម្បីរក្សាស្ថិរភាព និងភាពជឿជាក់របស់សាធារណៈជនក្នុងប្រព័ន្ធធនាគារ យើងសូមអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្ន និងលើកទឹកចិត្តពួកគេឱ្យប្រើប្រាស់សេវាកម្មរបស់ស្ថាប័នផ្លូវការ”។ “យើងថ្កោលទោសគ្រប់ទម្រង់នៃការផ្តល់ប្រាក់កម្ចី និង ការផ្សព្វផ្សាយព័ត៌មានក្រៅផ្លូវការ ។ ទន្ទឹមនឹងនោះ យើងកំពុងសហការជាមួយអាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលធ្វើសកម្មភាពខុសច្បាប់»។
ប្រភព៖ The Phnom Penh Post