យោងតាមប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ HSBC បានឱ្យដឹងថា អ្នកនាំចេញនៅអាស៊ីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាខ្លាំង ខណៈតម្រូវការទីផ្សារធំៗដូចជាអាមេរិក អឺរ៉ុបនិងចិនធ្លាក់ចុះក្នុងប៉ុន្នានខែខាងមុខ។
រោងចក្រផលិតនៅអឺរ៉ុបកំពុងដកខ្លួនជាអតិបរមា ពោលគឺនៅប្រទេសអាឡឺម៉ង់ លោក Frederic Neumann បានប្រាប់ទូរទស្សន៍ CNBC “Squawk Box Asia” កាលពីថ្ងៃចន្ទ។ អ្នកសេដ្ឋកិច្ចរូបនេះបានចង្អុលបង្ហាញថា៖ អឺរ៉ុបជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ការនាំនៅក្នុងតំបន់អាស៊ី។ បន្ថែមពីនេះទៅទៀត “យើងក៍រំពឹងថា ការធ្លាក់ចុះនៃការដឹកជញ្ជូននឹងកើតមានឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការធ្លាក់ចុះតម្រូវការរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប និងចិន នឹងក្លាយជាបញ្ហាចម្បងសម្រាប់នីហរ័ណកម្មនៃអាស៊ី”។
បន្ថែមពីនេះទៀត ប្រទេសចិនគឺជាទីផ្សារនាំចេញដ៍ធំទី 3 ដែលអ្នកនាំទំនិញនៅអាស៊ីត្រូវការជាចាំបាច់ “ទិន្នន័យពាណិជ្ជកម្ម….បានបង្ហាញពីភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក” ។
កំណើនទន់ខ្សោយរបស់ចិន
ការិយាល័យសិត្ថិជាតិ (NBS) បាននិយាយកាលពីសប្ដាហ៍មុនថាសន្ទស្សន៍អ្នកគ្រប់គ្រងការទិញផ្លូវការរបស់ប្រទេសចិនបានធ្លាក់ចុះដល់ 49.0 នៅក្នុងខែកក្កដាពី 50.2 នៅក្នុងខែមិថុនា។ ប្រទេសចិនបានមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនកើនឡើងត្រឹមតែ 0.4% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទីពីរនេះ។ដូច្នេះ ការធ្លាក់ចុះសេដ្ខកិច្ចធំជាងគេទីពីររបស់ពិភពលោកនឹងមានឥទិ្ធពលជារួមទៅលើតំបន់ទាំងមូល។
លោក Neumann បានមានប្រសាសន៍ទៀតថា “វិស័យផលិតកម្មពិតជាផ្នែកដ៍ផុយស្រួយបំផុតនៃសេដ្ឋកិច្ចពិភពលោកនៅពេលនេះ”។ ដោយបន្ថែមថា ការធ្លាក់ចុះនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចអាស៊ី។
លោកបន្តថា៖ «អាស៊ី អាស្រ័យលើសេដ្ឋកិច្ចនៃវិស័យផលិតកម្មពិភពលោកដូចជា [កូរ៉េខាងត្បូង] ជប៉ុន តៃវ៉ាន់ — ពួកគេទាំងអស់ត្រូវបានប៉ះពាល់យ៉ាងខ្លាំងទៅនឹងតម្រូវការផលិតកម្មពិភពលោក។
សម្ពាធអតិផរណា
ទស្សនវិស័យផលិតកម្មសកលដែលចុះខ្សោយមានភាពស្មុគស្មាញ ដោយការកើនឡើងអតិផរណានៅទូទាំងតំបន់ នេះបើយោងតាមអ្នកសេដ្ឋវិទូ។ លោកបានបន្តថាតម្លៃទំនិញបានចាប់ផ្តើម«ធ្លាក់ចុះ» ដែលអាចធ្វើឲ្យមានការរំខានដល់អតិផរណា។ ទោះជាយ៉ាងណាក៏ដោយ អតិផរណាស្នូលនៅតែខ្ពស់ – មួយផ្នែកត្រូវបានជំរុញដោយប្រាក់ឈ្នួល និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Neumann បានបន្ថែមថា នេះទំនងជានឹងផ្ដល់ផលប៉ះពាល់ដល់អ្នកនាំចេញនៅអាស៊ី ដោយសារអតិផរណាស្នូលទំនងជានឹងបន្ថែមសម្ពាធតម្លៃ។
លោក Neumann បាននិយាយថា “កុំធ្វើខុស យើងកំពុងពិបាកសម្លឹងមើលអតិផរណាស្នូលជាខ្លាំង “។ ពិតណាស់ ការបង្អាក់នែខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីនឹងមិនអាចស្រោចស្រង់បានទេនៅខណៈសម្ពាធនៃការធ្លាក់តម្លៃនិងខិតជិតមកដល់នៅប៉ុន្មានខែខាងមុខ។
ប្រភព៖ CNBC.com