របាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB) បានចេញផ្សាយនៅថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 នេះ បានឱ្យដឹងថា អាត្រាតួរលេខសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា បានកើនឡើង 5.3% ក្នុងឆ្នាំ 2022 នឹងអាចកើនដល់ 6.5% នៅក្នុងឆ្នាំ 2023 ដោយសារតែការកើនឡើងនៃការនាំចេញនាំចូល និងលំហូរនៃការវិនិយោគទន់ផ្ទាល់ពីបរទេស។
រដ្ឋាភិបាលគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយបានអនុវត្តគោលនយោបាយដើម្បីកាត់បន្ថយផលអវិជ្ចមានដែលប៉ះពាល់ដោយជម្ងឺ កូវីដ19 មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាជន។ ការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ19 នេះ បានអនុញ្ញាតឱ្យមានការបើកព្រំដែនឡើងវិញសម្រាប់ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែលនាំទៅរកផលវិជ្ជមានសម្រាប់ឆ្នាំ 2022 និង 2023 ខាងមុខ។
ទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងទុកថានឹងកើនឡើង 8.1% ក្នុងឆ្នាំ 2022 និង 9.1% នៅក្នុងឆ្នាំ 2023។បើយោងតាមគេហទំព័រអាស៊ីទស្សនវិស័យអភិវឌ្ឍន៍ (ADO) 2022 កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្លៀកបំពាក់ ស្បែកជើង និងការដឹកជញ្ចូនទំនិញ ដើម្បីបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។ ការនាំចេញទំនិញ និង សេវាកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំ 2022 និង 2023 លើតម្រូវការក្រៅស្រុកនៃផលិតផលកម្ពុជាដែលគាំទ្រដោយការងើបឡើងវិញនៃសេវាកម្មទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញដល់ 4.8% នៅឆ្នាំ 2022 នេះ និងកើនឡើងដល់ 6.8% នៅក្នុងឆ្នាំ 2023។
របាយការណ៍នេះក៏បានអំពាវនាវឱ្យកម្ពុជាមានការពង្រីកសេដ្ឋកិច្ចរបស់ខ្លូន ទៅលើផ្នែកឧស្សាហកម្មផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព។
លោក Anthony Gill នាយកប្រធានស្ដីទីប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាន៍ថា “ ការបង្កើនពាណិជ្ជកម្ជ និងទេសចរណ៍តែឯងនឹងមិនគ្រប់គ្រាន់ទេដើម្បីជួយកម្ពុជាឲមាននិរន្ដរភាពកំណើនសេដ្ឋកិច្ចខ្ពស់” ។ ប្រទេសកម្ពុជា ដែលធ្លាប់តែផ្ដោតលើការផលិតក៏ដូចជាការនាំចេញសម្លៀកបំពាក់ ដំណើរការដឹកជញ្ជូនទំនិញ និងការផលិតស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ជាខ្លាំងពីការបង្វែលទៅរកការផលិតកង់ គ្រឿងបន្លាស់អេឡិចត្រូនិច និងការផលិតខ្សែភ្លើង។ ការធ្វើបែបនេះនឹងធ្វើឲសេដ្ឋកិច្ចមានភាពរឹងមាំដើម្បីទប់ទល់ទៅនឹងការខ្វះខាតនៃតម្រូវការក្រៅស្រុក។
បច្ចុប្បន្ននេះ Asian Development Bank (ADB) កំពុងអនុវត្តគម្រោងវិនិយោគចំនួន 2.3 ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ លំហូរផ្ដល់ប្រាក់កម្ចីរបស់ ADB សម្រាប់ឆ្នាំ 2022-2025 រួមមានការផ្ដល់ប្រាក់កម្ចីសម្បទានចំនួន 1.44 ពាន់លានដុល្លារ និង ជំនួយចំនួន 37 លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។
ប្រភព៖ ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)