យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានអោយដឹងថាការរាតត្បាតនៃជម្ងឺកូវិត-១៩ មានការថយចុះជាលំដាប់ដែលបានបង្ហាញជាផលវិជ្ជមាដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៏ ក៍ជាសក្ដានុពលមួយ ដែលមានការវិនិយោគចំនួន ១៧២ លានដុល្លាជារៀងរាល់ឆ្នាំ និងការបង្កើតការងារជាង ៣០លានកាងារនៅក្នុង២០៣០។ ការអនុវត្តលើវិធានការបៃតងការពារនិងទប់ស្កាត់ពីការរាតត្បាតនេះមិនត្រឹមតែផ្ដល់ផលវិជ្ជមានមកដល់តំបន់អាស៊ីអាគ្នេយ៏ប៉ុណ្ណោះទេ វាក៍ថែមទាំងបានស្ដារឡើងវិញនូវសេដ្ឋកិច្ចដែលរងផល់ប៉ះពាល់ពីជម្ងឺរាតត្បាតនេះផងដែរ។
ចំណុចសំខាន់ទាំង៥ដែលត្រូវបានគេគត់សំគាល់ថាមានការគាំទ្រពីអ្នកអភិវឌ្ឈន៍វិធានការបៃតង រួមមាន កសិកម្មដែលមានផលិតភាព, ការស្ដារឡើងវិញនូវប្រព្ធន័កសិកម្ម, ការស្ដារឡើងវិញនូវសភ័ណភាពល្អរបស់មហាសមុទ្រពីការបំពុល, ការអភិវឌ្ឈន៍តំបន់ជនបទអោយមាននិរន្តភាពព្រមទាំងគំរូរមធ្យោបាយធ្វើរដំណើរ, គំរូខិតប័ណ្ណរបស់សេដ្ឋកិច្ច, និង ថាមពលកែឆ្នៃនិងប្រសិទ្ធភាពរបស់វា។
វិធានការបៃតងស្ដារឡើងវិញពីជម្ងឺរាតត្បាតកូវិត-១៩ គឺសំខាន់ណាស់ដើម្បីធានាបាននូវសេ្ថរភាពនៃអនាគតសេដ្ឋកិច្ច និងបរិស្ថាន។ ដើម្បីអនុវត្តបាននូវវិធានការបៃតងនេះ, រដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ទាំងអស់ត្រូវធ្វើការគត់សំគាល់ចំពោះប្រភពហិរញ្ញាប្បទានប្រកបដោយនិរត្តភាពដែលអាចផ្ដល់ការគាំទ្រដល់ការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុនិង បង្កើនឪកាសកំណើនការងារផ្អែកតាមវិធានការបៃតងដើម្បីជំរុញដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៏។
យោងតាមរបាយការណ៍ខាងលើបានអោយដឹងថា ការផ្ដល់នូវហិរញ្ញប្បទានគួរតែត្រូវបានរួមបញ្ចូលក្នុងការប្រមូលធនធានក្នុងស្រុកតាមរយៈ ពន្ធបរិស្ថាន និងការបំភាយឧស្ម័នគីមី, កាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈ, ទាក់ទាញអ្នកវិនិយោគលើវិធានការបៃតង, និង ការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ និងឯកជនតាមមូលនិធិដូចជា ASEAN Catalytic Green Finance Facility.
ជាចុងក្រោយ កិច្ចសហប្រតិបត្តិការដ៍រឹងមំាក្នុងចំណោមប្រទេសជិតខាង និង ភាពជាដៃគូថ្មីជាមួយភាគីពាក់ព័ន្ធនានា គួរតែមានការបង្កើតឡើង ដើម្បីធានាបាននួវអត្ថប្រយោយជន៍ ដែលអាចកើតមានឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ Asian Development Bank (ADB) បានបេ្ដជ្ញាចិត្តក្នុងការសម្រចបាននូវភាពរីកចម្រើន និង និរន្តរភាពនៃអាស៊ី និង ប៉ាស៊ីហ្វិក ខណៈពេលដែលរក្សាដំណើរការកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ចោលភាពក្រីក្រខ្លាំង។
ប្រភព៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (Asian Development Bank)