ជំហាន​ទី​ ១: ពន្លឺព្រះអាទិត្យធ្វើឱ្យបន្ទះដំណើរការ​

បន្ទះនីមួយៗត្រូវបានសាងសង់ពីស្រទាប់នៃកោសិកាស៊ីលីកុន ស៊ុមដែក ស្រោមកញ្ចក់ព័ទ្ធជុំវិញដោយ ខ្សែភ្លើង។​ ដើម្បី​ឲមានប្រសិទ្ធភាព បន្ទះត្រូវបានដាក់ជាក្រុមរួមគ្នាជាជួរៗ ហើយដាក់នៅលើដំបូលផ្ទះ ឬក្នុងទីធ្លាខាងក្រៅធំ។ កោសិកាពន្លឺព្រះអាទិត្យ ដែលត្រូវបានគេហៅថា កោសិកា​photovoltaic ស្រូបយកពន្លឺព្រះអាទិត្យ ។

ជំហាន​ទី 2៖ កោសិកា​ផលិត​ចរន្ត​អគ្គិសនី

នៅ​ក្នុង​កោសិកា​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នីមួយៗ​គឺ​ជា​បន្ទះ wafer semiconductor ស្តើង​ដែល​ធ្វើ​ពី​ស្រទាប់​ស៊ីលីកុន​ពីរ។ ស្រទាប់មួយជាស្រទាប់វិជ្ជមាន និងមួយទៀតជាស្រទាប់អវិជ្ជមាន បង្កើតជាវាលអគ្គិសនី។ នាពេលដែលថាមពលពន្លឺពីព្រះអាទិត្យប៉ះនឹងកោសិកាពន្លឺព្រះអាទិត្យ photovoltaic វាផ្តល់ថាមពលដល់កោសិកា និងបណ្តាលឱ្យអេឡិចត្រុង ‘រលុង’ ចេញពីអាតូមនៅក្នុង semiconductor ។ អេឡិចត្រុងរលុងទាំងនោះត្រូវបានកំណត់ទៅជាចលនាដោយវាលអគ្គិសនីជុំវិញ semiconductor ហើយចលនានេះបង្កើតចរន្តអគ្គិសនី។

ជំហានទី 3៖ ថាមពលអគ្គិសនីក្រោយពេលបំប្លែង

ឥឡូវនេះអ្នកមានបន្ទះស្រូបពន្លឺព្រះអាទិត្យដែលដំណើរការប្រកបដោយប្រសិទ្ធភាពដើម្បីបំប្លែងពន្លឺព្រះអាទិត្យទៅជាអគ្គិសនី ប៉ុន្តែអគ្គិសនីដែលបង្កើតត្រូវបានគេហៅថាចរន្តផ្ទាល់ (ឬ DC) ដែលមិនមែនជាប្រភេទអគ្គិសនីដែលផ្តល់ថាមពលដល់ផ្ទះភាគច្រើន ដែលជាចរន្តឆ្លាស់ (ឬ AC) អគ្គិសនី។ ជាសំណាងល្អ អគ្គិសនី DC អាចត្រូវបានផ្លាស់ប្តូរទៅជាអគ្គិសនី AC បានយ៉ាងងាយស្រួលដោយឧបករណ៍ដែលហៅថា Inverter ។

ជំហានទី 4៖ អគ្គិសនីបំប្លែងផ្តល់ថាមពលដល់ផ្ទះរបស់អ្នក

នៅពេលដែលថាមពលពន្លឺព្រះអាទិត្យត្រូវបានបំប្លែងពី DC ទៅអគ្គិសនី AC  វាធ្វើដំណើរបន្តតាមយៈបន្ទះអគ្គិសនីរបស់អ្នក ហើយត្រូវបានចែកចាយនៅក្នុងផ្ទះដើម្បីផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់។ វាដំណើរការដូចគ្នាទៅនឹងថាមពលអគ្គិសនីចេញពីក្រុមហ៊ុនដែរ​ ដូច្នេះការផ្លាស់ប្ដូរមិនមានការប្រែប្រួលក្នុងការប្រើប្រាស់ទេ។ ប្រសិនបើ បងប្អូននៅតែភ្ជាប់ជាមួយក្រុមហ៊ុនថាមពលអគ្គិសនីធម្មតា អ្នកអាចទាញយកអគ្គិសនីបន្ថែមក្នុងករណី បន្ថែមការខ្វះខាតថាមពលពន្លឺព្រះអាទិត្យ។​

ជំហាន​ទី 5៖ ការប្រើប្រាស់​ម៉ែត្រ​

នៅថ្ងៃដែលមានពពកច្រើន​ន្ទះសូឡារបស់អ្នកប្រហែលជាមិនអាចចាប់យកពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីប្រើប្រាស់ថាមពលបានទេ។ ប៉ុន្តែ នៅពាក់កណ្តាលថ្ងៃដែលគ្មាននរណាម្នាក់នៅផ្ទះ អ្នកអាចប្រមូលថាមពលបម្រុងទុកច្រើនជាងអ្នកត្រូវការ។ នោះហើយជាមូលហេតុដែលម៉ែត្រមួយត្រូវបានប្រើដើម្បីវាស់ចរន្តអគ្គិសនីដែលហូរក្នុងទិសដៅទាំងពីរ ទៅកាន់ និងពីផ្ទះរបស់អ្នក។

ឥឡូវនេះអ្នកដឹងពីមូលដ្ឋានគ្រឹះនៃថាមពលព្រះអាទិត្យហើយ អ្នកអាចភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យា photovoltaic នាពេលបច្ចុប្បន្ននេះ អាចចាប់យកថាមពលដ៏ធំនៃព្រះអាទិត្យដើម្បីដំណើរការផ្ទះ។

Source: https://www.certainteed.com/solar/solar-101-abcs-solar-power/

Video credit:

  1. https://www.youtube.com/watch?v=k6veDQ6nWUQ&t=114s&ab_channel=BestElectric
  2. https://www.youtube.com/watch?v=X0OZ6tpZ3Mc&t=4s&ab_channel=Let%27sGrowUp

សរសេរដោយ៖ លោក ថូ ភីរ៉ាត់

Share.

Comments are closed.