សូមស្វាគមន៍មកកាន់ AVI news ព័ត៌មានបច្ចេកវិទ្យា ​ថ្ងៃនេះ យើងនឹងនិយាយទាក់ទងជាមួយនឹង smart house  ឬគេហដ្ឋានឆ្លាតវៃ។​ តើវាជាអ្វី? ហើយ​វាខុសប្លែក​ពីគេហដ្ឋានធម្មតាបែបណាខ្លះ?

ការរីកចម្រើនរបស់វិស័យបច្ចេកវិទ្យា បានផ្លាស់ប្ដូរការរស់នៅរបស់មនុស្សជាច្រើនផ្នែកណាស់តាំងពីរបស់ប្រើប្រាស់ប្រចាំថ្ងៃរហូតដល់កន្លែងស្នាក់នៅ។ គេហដ្ឋានជាកន្លែងដែលមនុស្សឲតម្លៃខ្លាំងបំផុត។​ ចំពោះបងប្អូនមួយចំនួន ការទិញឬកសាងគេហដ្ឋានផ្ទាល់ខ្លួនជាគោលដៅដ៏ធំមួយក្នុងជីវិត។ ក្នុងប្រទេសរីកចម្រើន គេហដ្ឋានឆ្លាតវៃឬ​ Smart House ត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់ឧបករណ៍ដែលភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បី ត្រួតពិនិត្យទៅលើឧបករណ៍ឬប្រព័ន្ធដូចជាភ្លើងឬរចន្តអគ្គសនី។ បច្ចេកវិទ្យាផ្ទះឆ្លាតវៃ ត្រូវបានគេហៅថា​ Home automation ជាបច្ទេកវិទ្យាដ៏ទំនើបមួយ​ដែលអាចផ្តល់នូវសុវត្ថិភាព ផាសុកភាព ភាពងាយស្រួល និងការសន្សំថាមពលអគ្គសនីដល់ម្ចាស់ផ្ទះដោយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងឧបករណ៍ក្នុង ផ្ទះនោះ ដោយកម្មវិធីផ្ទះឆ្លាតវៃនៅលើទូរស័ព្ទដៃរបស់គេឬឧបករណ៍បណ្តាញផ្សេងទៀត។ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ផ្ទះឆ្លាតវៃត្រូវធ្វើការជាមួយគ្នា ចែករំលែកទិន្នន័យការប្រើប្រាស់របស់ម្ចាស់ផ្ទះ និងធ្វើសកម្មភាពដោយស្វ័យប្រវត្តិដោយផ្អែកលើចំណូលចិត្តរបស់ម្ចាស់ផ្ទះ។

ជាក់ស្ដែង ខាងក្រោមនេះជាឧបករណ៍មួយចំនួនដែលមានក្នុងគេហដ្ឋានឆ្លាតវៃ។ ទូរទស្សន៍ឆ្លាតវៃភ្ជាប់ទៅអ៊ីនធឺណិតដើម្បីផ្លាស់ប្ដូរ វីដេអូ ឬតន្ត្រីតាមតម្រូវការ។ ជាមួយនឹងកាមេរ៉ាសុវត្ថិភាពឆ្លាតវៃ អ្នកស្នាក់នៅ អាចតាមដានផ្ទះរបស់ពួកគេនៅពេលដែលពួកគេនៅឆ្ងាយ ឬនាពេលវិស្សមកាល។ ឧបករណ៍ចាប់សញ្ញាចលនាឆ្លាតវៃអាចកំណត់អត្តសញ្ញាណភាពខុសគ្នារវាងអ្នករស់នៅ  សត្វចិញ្ចឹម និងចោរ ហើយអាចជូនដំណឹងដល់អាជ្ញាធរប្រសិនបើមានអាកប្បកិរិយាគួរឱ្យសង្ស័យត្រូវបានរកឃើញ។​ ទោះបី គេហដ្ឋានឆ្លាតវៃឬ Smart House បានផ្តល់អត្ថប្រយោជន៍ជាច្រើនក៏ពិតមែន ​​ វាក៏នៅតែមានផលវិបាកដែរ។ ផ្ទះប្រភេទនេះទាមទារប្រព័ន្ធធឺណិតជានិច្ច។ ហើយគ្មានបច្ចេកវិទ្យាណាដែលមិនមានបញ្ហាជារៀងរហូតទេ ប្រសិនបើមានបញ្ហាកើតឡើង ការបញ្ជារបស់​ Smart House ត្រូវបានបាត់បង់។
            ជារួមមក​ គេហដ្ឋានឆ្លាតវៃឬ​ Smart House​ ជាលទ្ធផលនៃការច្នែប្រឌិតដ៏អស្ចារ្យរបស់មនុស្ស ប៉ុន្តែ គ្មានការបង្កើតបច្ចេកវិទ្យាអ្វីថ្មីមិនមានផលអាក្រក់នោះទេ។ ដូចនេះ យើងត្រូវស្វែងយល់ពីបច្ចេកវិទ្យាឲបានច្បាស់លាស់មុន។

Share.

Comments are closed.