ស្វែងយល់អំពី រថយន្តដែលបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិមានប៉ុន្មានកម្រិត?

ប្រធានបទនៃស្វ័យប្រវត្តិកម្មរបស់រថយន្ត​ មនុស្ស​ជាទូទៅតែងតែភ្លេចថាគំនិតនេះមានអាយុកាលជាងប្រាំទសវត្សរ៍មកហើយ​​។ យើង​អាច​តាមដាន​គំនិតស្វ័យប្រវត្តិកម្មនៃ​រថយន្តនេះបានតាំងពីទសវត្សរ៍​ឆ្នាំ 1920 មកម្ល៉េះ។

ជាក់ស្ដែង  WAYMO ដែលជាអតីតផ្នែកមួយរបស់ក្រុមហ៊ុន GOOGLE បានក្លាយជាក្រុមហ៊ុនឯករាជ្យនៅក្នុងក្រុមហ៊ុនមេ GOOGLE ALPHABETWAYMO​ បាន​ចាប់ផ្តើមសាកល្បងរថយន្តស្វ័យប្រវត្តិជាសាធារណៈនៅក្នុងតំបន់ទីក្រុង PHOENIX, ប្រទេសអាមេរិចក្នុងឆ្នាំ 2017 ។ ​បន្ទាប់មកវាបានដំណើរការសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងពេញលេញនៅក្នុងផ្នែកខ្លះទៀតនៃតំបន់នោះក្នុងឆ្នាំ 2020​​ (Elias, 2021)។

ដោយសារការផ្លាស់ប្ដូរថ្មីនេះ​​ យើងគួរតែយល់ដឺងពីមូលដ្ឋានខ្លះៗនៃដំណើរការរបស់វា។ ជាដំបូងស្វ័យប្រវត្តិកម្មរបស់រថយន្តទាំងអស់សុទ្ធតែមាន”កម្រិត” ដែលកម្រិតនីមួយៗកំណត់ទៅលើភាពស្វ័យប្រវត្តិរបស់រថយន្តនីមួយៗ។ ចំពោះកម្រិតដំបូងដែលគេហៅថា កម្រិត 0 គឺរថយន្តមិនត្រូវបានបំពាក់នូវប្រព័ន្ធស្វ័យប្រវត្តិទេ។ ក្នុង​កម្រិត​ទី 1 រថយន្តត្រូវបានបំពាក់ដោយប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ (ADAS)ដើម្បីសម្រួលដល់អ្នកបើកបរ។​ ចំពោះកម្រិតទី 2 រថយន្តត្រូវបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិពេញលេញ ប៉ុន្តែវាក៏ត្រូវការការអន្តរាគមន៍ពីមនុស្ស ប្រសិនបើប្រព័ន្ធនេះមានបញ្ហា។​ រីឯកម្រិតទី 3 ត្រូវបានគេស្គាល់ថាកម្រិតស្វ័យប្រវត្តិកម្មដែលបើកបរតាមលក្ខខណ្ឌ ហើយវាក៏ប្រើប្រាស់ប្រព័ន្ធជំនួយអ្នកបើកបរផ្សេងៗ និង​ AIដើម្បីធ្វើការសម្រេចចិត្តដោយផ្អែកលើការផ្លាស់ប្តូរស្ថានភាពបើកបរជុំវិញរថយន្ត។ ទោះយ៉ាងណាក៏ដោយ  ការអន្តរាគមន៍របស់មនុស្សនៅតែត្រូវការ ប្រសិនបើប្រព័ន្ធដំណើរការខុសប្រក្រតី។ កម្រិតទី 4 រថយន្តត្រូវបានបំពាក់ដោយប្រព័ន្ធទំនើបគ្រប់គ្រាន់ដោយមិនត្រូវការអ្នកបើកបរ ប៉ុន្តែក្នុងករណី អាកាសធាតុមិនល្អឬ មានឧបសគ្គលើផ្លូវថ្នល់ វាអាចបង្ករឲប្រព័ន្ធនោះមានបញ្ហា។ រីឯកម្រិតចុងក្រោយ ឬកម្រិតទី 5 ត្រូវបានគេហៅថា “ស្វ័យប្រវត្តិកម្មនៃការបើកបរពេញលេញ” ។​ កម្រិតនេះមានលក្ខណៈពិសេសជាងកម្រិតមុនៗទៀតដោយវាមិនត្រូវការអ្នកបើកបរដើម្បីមកបញ្ជានោះឡើយ។ ភាពខុសៗរវាងកម្រិតទាំង 6 នេះជាជំហានដំបូងនៃការចាប់ផ្ដើមស្វែងយល់ពីប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់រថយន្ត។

            ជារួមមក ស្វ័យប្រវត្តិកម្មរបស់រថយន្តនេះជាជំហានដ៏សំខាន់សម្រាប់មនុស្សជាតិទាំងមូល។ ស្របជាមួយបច្ចេកវិទ្យាកាន់តែទំនើប ភាពស្វ័យប្រវត្តិរបស់រថយន្តកាន់តែប្រសើរជាមួយនឹងការ​រក្សាសុវត្តិភាពរបស់អ្នកបើកបរក៏កាន់តែមានកម្រិតខ្ពស់ផងដែរ។

Reference list  

Elias, J. (2021, August 24). Waymo opens self-driving car testing to some San Francisco residents. Retrieved February 14, 2022, from CNBC website: https://www.cnbc.com/2021/08/24/waymo-opens-self-driving-car-testing-to-some-san-francisco-residents.html.

Levels. (2022). Levels of Autonomous Driving, Explained. Retrieved February 14, 2022, from J.D. Power website: https://www.jdpower.com/cars/shopping-guides/levels-of-autonomous-driving-explained.

Share.

Comments are closed.