សំណួរទី១: ក្រោយពីបានស្តាប់នូវលទ្ធផលដែលឯកឧត្តមបានបញ្ជាក់ជូនបានហើយគ្រាន់តែចង់បញ្ជាក់ឱ្យបានខ្លី តើឯកឧត្តមយល់ថា ដំណើរទស្សនៈកិច្ចលើកដំបូងជាប្រេសិទ្ធជនពិសេសទទូលបាននូវលទ្ធផលរំពឹងទុកដែរឬទេ? ឬក៏មិនទាន់បានរំពឹងទុក ឬអាចលើសពីការរំពឹងទុក

សំណួរទី២: ពាក់ព័ន្ធទៅនឹង កិច្ចព្រមព្រៀងជាឯកឆន្ទទាំង៥ចំណុច ដោយបច្ចប្បន្ននេះការអនុវត្តន៍ដោះស្រាយនូវបញ្ហាមីយ៉ាន់ម៉ាទាំង៥ចំណុចបានអនុវត្តន៍ ចំណុចណាមួយបានហើយឬនៅ? ឬក៏មិនទាន់គ្រប់ចំណុចឬក៏យ៉ាងណាដែរ?

សំណួរទី៣: ចង់ដឹងអំពីផលលំបាក ឬក៏ភាពងាយស្រួលនៅក្នុងខណៈដែលលោកឯកឧត្តមជាប្រេសិទ្ធពិសេស បើប្រៀបធៀបទៅនឹងប្រេសិទ្ធពិសេសកាលពីឆ្នាំ២០២១ តើការងារទៅទស្សនកិច្ចមានផលលំបាក ឬក៏ងាយស្រួលខុសគ្នាយ៉ាងណាដែរ?

ចម្លើយ ឬ ប្រសាសន៍របស់លោកឯកឧត្តម

ធម្មតាពេលដែលយើងរៀបចំចេញដំណើរ គឺយើងបានរៀបចំផែនការលំអិតរបស់យើង តើយើងមានគោលដៅធ្វើអីហើយគោលដៅនោះសម្រេចយ៉ាងម៉េច? (ឧទាហរណ៍ដូចជាការជួបសន្ទនាជាមួយនិងគ្រប់ភាគីពាក់ព័ន្ធ យើងមានគម្រោងថាជួបជាមួយនឹង ក.ខ.គ យើងចង់ដឹងអ្វីពិគាត់ពីព្រោះពេលខ្លះ។ ការស្តាប់គេមានសារៈសំខាន់ជាងការនិយាយទៅរកគេ ចឹងហើយផែនការដែលចង់ជួបទាំងប៉ុន្មាន បើនិយាយឱ្យពិតទៅគឺមិនសម្រេចបានទាំងអស់នោះទេ ដោយសារតែមានហេតុផលដូចដែលបានលើកឡើងខាងលើ ប៉ុន្តែការជួបនោះគឺដើម្បីស្វែងយល់ពីទស្សនកិច្ច តាមការពិតទៅគួរតែហៅថាជាទស្សនកិច្ចស្វែងយល់។

ទី១: ទៅស្វែងយល់អំពីសភាពការណ៍ ស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្វែងយល់អំពីសំណូមពររបស់គាត់ ដែលគាត់មានសំណូមពរយ៉ាងម៉េច? តើយោបល់របស់គាត់ពាក់ព័ន្ធទៅនិងការដោះស្រាយវិបត្តន៍បច្ចុប្បន្ននោះយ៉ាងម៉េច? អញ្ចឹងហើយបើយើងប្រៀបធៀបទៅលទ្ធផល ដូចដែលប្រៀបធៀបទៅនឹងការរំពឹងទុក យើងអាចថាល្អគួរសមិនបានលើសពីការរំពឹងទុកទេ ហើយក៏មិនជាអន់អីដែរ។ យើងសោកស្តាយតែហេតុផលអាក្រក់ដែលយើងមិនបានជួបជាមួយនឹង អតីតលោកជំទាវ ទី១ គឺលោកស្រី៖ ស៊ូស៊ូលីន ដែលលោកស្រីជាមនុស្សជិតស្និតជាមួយនឹងលោកស្រី

អ៊ុងសាន ស៊ូជី ហើយលោកស្រីក៏ជាឥសរៈជននាំមុខមួយនៃ គណបក្ស NLD មួយដែរ។ លោកឯកឧត្តមបានគិតថា ជំនួបនេះនឹងមានផលប្រយោជន៍ច្រើនដើម្បីស្តាប់ថាតើស្ថានភាពនយោបាយបច្ចុប្បន្ននូវមីយ៉ាន់ម៉ាវាយ៉ាងមិច? ស្ថានភាពរបស់គណបក្ស NLD វាយ៉ាងម៉េច? ហើយសុខទុក្ខរបស់សលោកស្រី អ៊ុងសាន ស៊ូជីយ៉ាងម៉េចដែរ? ប៉ុន្តែរឿងបញ្ហា កូវីតយើងទាំងអស់គ្នាមិនអាច ជៀសផុតដែរ ចឹងលើកក្រោយយើងនឹងលើកសំណើរសារជាថ្មីម្តងទៀតដើម្បីជួបជាមួយលោកស្រី ក៏ដូចជាជួបជាមួយ ឥសរៈជនសំខាន់ៗទៀតដូចជា ឧទាហរណ៍ ជួបបានជាមួយលោក កូកូ ជី។ លោក កូកូ ជីជាឥសរៈជនក្រុមយុវជន ដែលហៅថាបក្សដិវត្តន៍ក៏ថាបានដែរ។ ក្នុងជីវិតរបស់លោកគឺជាប់គក់ជាង២០ឆ្នាំដោយសារតែសកម្មភាពប្រជាធិបតេយ្យរបស់គាត់ ហើយគាត់បានផ្តល់មតិល្អដែលលោកឯកឧត្តមមិនអាចយកមកបរិយាយនៅទីនេះបានទេ ព្រោហលោកស្គាល់ទាំងសងខាង គាត់ស្គាល់ទាំងខាងយោធា គាត់ស្គាល់ទាំងខាងស៊ីវិល ចឹងគាត់ផ្តល់ចំណេះដឹង ផ្តល់យោបល់ល្អៗសម្រាប់ការងារយើងទៅមុខទៀត ហើយយើងបានរុញដំណើរការដែល សម្តេច តេជោ នាយករដ្ឋមន្រ្តីបានលើកកាលពេល សម្តេចទៅទស្សនកិច្ចលើកមុននៅ ទីក្រុង Naypidaw ហើយជាពិសេសក្រោយដែលជួបជាមួយនឹង

 មីងអ៊ុង ឡាំង តាមរយៈវីដេអូ Conference នូវមតិយោបល់របស់មន្រ្តីការបរទេសដែឡបានសម្តែងចេញពេលដែលយើងបានពិភាក្សាគ្នាពីបញ្ហាមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចង្អៀតកាលពីថ្ងៃទី ១៧ ខែកុម្ភៈ កន្លងទៅនេះជូនទៅកាន់ភាគីមីយ៉ាន់ម៉ាដើម្បីឱ្យគាត់យល់ថា តើជំហររបស់អាស៊ាននៅត្រង់ណា? ហើយយើងស្តាប់មកវិញនូវការឆ្លើយតបរបស់ខាងគាត់ ចឹងយើងបានរៀនសូត្រច្រើនបើ និយាយពីការរៀនសូត្រពីការយល់ដឹងថាយើងគឺថាយើងកើនច្រើនមែនទែន ទាំងគ្រប់ទិដ្ឋភាព បានន័យថាអ្វីដែលយើងរំពឹងថានិងទទួលការយល់ដឹងអំពីស្ថានភាពមីយ៉ាន់ម៉ានោះគឺពេញលេញ គ្រាន់តែយើងស្តាយថាមិនបានជួបគ្រប់ភាគីទាំងអស់ដែលយើងបានស្នើសំ នេះមិនមែនបានន័យថាយើងបោះបង់ចោលនូវគោលបំណងក្នុងការជួបនោះទេ ព្រោះវាជាអាណត្តិរបស់ប្រេសិទ្ធពិសេស ប្រេសិទ្ធពិសេសត្រូវជួបភាគីពាក់ព័ន្ធទាំងអស់។

២. ក្នុងចំណុចទាំង៥ នៃការឯកភាពជាឯកឆន្ទ៥​ ចំណុចរបស់ប្រមុខរដ្ឋាភិបាលអាសន្នដែលបានសម្រចនៅទីក្រុង Jakarta កាលថ្ងៃទី២៤ ខែមេសា កន្លងទៅឆ្នាំទៅមិញ គឺមានចំណុច៣ដែលសំខាន់ ចំណុច៣ដែលត្រូវអនុវត្តអោយបាន ដែលខ្ញុំបានលើកឡើងជូនហើយគឺ ការបញ្ចប់អំពើហឹង្សា ការចែកជំនួយមនុស្សធម៌ និងការចាប់ផ្តើមកិច្ចសន្ទនាខាងនយោបាយ។ ចំណុចទាំង៣ នេះកំពុងដំណើរការទៅ មិនមានត្រូវបានសម្រេចនោះទេ ទីមួយការបញ្ចប់អំពើហឹង្សាត្រូវការពេលវេលា ដូចខ្ញុំបានលើកឡើងថា ភាគីទាំងអស់មិនទាន់ត្រៀមខ្លួន និងរៀបចំខ្លួន នៅក្នុងការចរចារគ្នានូវការបញ្ចប់ការវាយគ្នានោះទេ នៅតែមានឆន្ទះមោះមុត បើស្តាប់គ្រប់ភាគីទាំងអស់នៅតែមានឆន្ទះមោះមុត យើងបានអំពាវនាវពីខាងទីក្រុង ណៃពីដោ គឺសម្តែងនូវការអត់ធ្មត់ជាទីបំផុត។ ប្រោកប្រាស់កម្លាំងយោធានៅពេលណាមិនចាំបាច់ ហើយយើងក៏បានស្នើសុំថែមទៀតថា ជាមួយនឹងប្រជាជនស៊ីវិលសុំប្រើកម្លាំងប៉ូលីស ជាជាងប្រើកម្លាំងយោធា កម្លាំងយោធាទុកប្រើតែក្នុងគោលដៅយោធា។ តាមការពិតឯកឧត្តម នាឧត្តម មីងអ៊ុង ឡាំង បានស្វាគម៍ចំពោះសំណើររបស់យើងនេះ ចឹងវានៅឆ្ងាយដែរក្នុងចំណោមក្រុមជនជាតិភាគតិចជាង មួយរយម្ភៃក្រុមនៅប្រទេសមីយ៉ាន់ម៉ា​ មានជិតម្ភៃជាក្រុមប្រដាប់អាវុធ ដបមួយក្រុមបានធ្វើការចរចារនូវកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ជាមួយនឹងខាងក្រុមយោធាហើយ នៅសល់ប្រាំពីក្រុមទៀតដែលនៅបន្តវាយ។​ ក្នុងប្រាំពីក្រុមនេះ គឺមានបីក្រុមធំៗ ដូច្នេះការបន្តវាយនៅមានតទៅទៀត។ លោកក៏បានជម្រាបជូនថា ការច្បាំងគ្នានេះមិនទើបតែមានមួយឆ្នាំ ឬពីរឆ្នាំនោះទេ រាប់សិបឆ្នាំមកហើយ ចឹងមិនងាយទេ វាចាក់ឬសជ្រៅពេក។ ឯការចែកចាយមនុស្សធម៌កំពុងដំណើរការទៅហើយ សង្ឃឹមថាក្នុងឆ្នាំនេះយ៉ាងហោចក៏សម្រេចភាគធំមួយនៃចំណុចពាក់ព័ន្ធនឹងការចែកចាយមនុស្សធម៌ ដោយសារតែយើងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីនិយាយគ្នាអោយត្រូវជាមួយនឹងអាជ្ញាធរដែលទទួលខុសត្រូវខាងភាគីមីយ៉ាន់ម៉ាថាតើការចែកចាយមនុស្សធម៌នេះគួរតែអនុញ្ញាតធ្វើមេ្តច ហើយកុំអោយមានការរារាំង ឬការរើសអើង។

៣​. តើមានការលំបាកឬក៏ការងាយស្រួលយ៉ាងមិច ប្រៀបធៀបទៅនិងបេសកជនពិសេសឆ្នាំទៅមិច?

យើងនូវចាំទេ​ ឯកឧត្តម Erywan Pehin Yusof រដ្ឋមន្រ្តីការបរទេសទី ២ នៃប្រទេសប្រ៊ុយណេដែលជា បេសកជនពិសេសក្នុងឆ្នាំ ២០២១​ កន្លងទៅ មិនបានបំពេញទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែយើងដាក់ លក្ខខណ្ឌដែលខាងភាគីមីយ៉ាន់ម៉ាមិនអាចទទួលយកបាន ហើយលក្ខខណ្ឌនោះ គឺការស្នើរជួបលោកស្រី អ៊ុងសាន ស៊ូជី និងអអីតប្រធានាធិបតី Win Myint។ ឆ្នាំនេះ កម្ពុជាបានសម្រេចប្រកាន់យកនូវអភិក្រមផ្សេង យើងមិនដាក់លក្ខខណ្ឌ ហើយយើងធ្វើជាជំហានៗ មិនរុញថា ទាល់តែសម្រេចគោលដៅនេះ ទាល់តែសម្រេចគោលដៅនោះ បានយើងធ្វើនោះទេពីព្រោះ ពាក្យស្លោកមួយគេនិយាយថា “គោលដៅជិតយ៉ាងណាក៏ដោយ​ ក៏ដើរទៅមិនដល់ដែរបើយើងមិនបោះជំហានទីមួយនឹងទៅ អោយតែយើងនូវត្រង់នឹង ទោះបីជាថានៅជិតយ៉ាងមិចក៏ដោយ បើយើងមិនបោះជំហានទីមួយទៅក៏យើងមិនសង្ឃឹមថា បានទៅដល់ទេ”។ អញ្ចឹងយើងបោះជំហាន ម្ដងមួយម្ដងមួយ ដោយសារតែការតាំងចិត្តរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ស៊ុន​ សែន ក្នុងការពុះពារការលំបាកដោយសារតែមានការរិះគន់ពីភាគីខ្លះ ថាការទៅបំពេញទស្សនកិច្ចក៏ជាការទទួល់ស្គាល់ជាផ្លូវការនូវរបបយោធានៃទីក្រុង ណៃពីដោ យ៉ាងណាក៏ដោយ ក៏សម្តេច លោកគិតដល់ផលប្រយោជន៍រួមរបស់អាស៊ាន​ លោកគិតដល់ផលប្រយោជន៍ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា អញ្ចឹងលោកពុះពារទៅ។ អញ្ចឹងវាបើកផ្លូវ។ ជាក់ស្ដែង នូវពេលប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីថ្ងៃទី ១៧ ខែ​ កុម្ភៈកន្លងទៅ មិនមានរដ្ឋមន្រ្តីការបរទេសណាមួយ សុំដាក់លក្ខខណ្ឌសម្រាប់ដំណើរទស្សនកិច្ចរបស់ខ្ញុំនោះទេ។ ខ្ញុំបានប្រកាសថា”ខ្ញុំនឹង​ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃនេះ មានបំណងបែបនេះ”។ ប៉ុន្តែមិនមានអ្នកណាមក​បង្ខំថា”បើឯកឧត្តមទៅ ឯកឧត្តមត្រូវតែសុំជួបអ្នកនេះអ្នកនោះអោយបានសិនបានអោយទៅ”។ អញ្ចឹងបើ​ប្រៀបធៀបទៅឆ្នាំមុន អាស៊ានមានការ​យល់ដឹងកាន់តែច្រើនថា​ ការដាក់លក្ខខណ្ឌមិនមានផលប្រយោជន៍ពិតប្រាកដអ្វីទេហើយ

៤. ជាការឆ្លើយតបទៅនឹងមតិរិះគន់ តើប្រទេសកម្ពុជាបានដាក់សំណើរជួបជាមួយអ្នកស្រី អង់ សានសូជី ដើម្បីបង្ហាញពីកិច្ចការតព្វកិច្ចក្នុងនាមជាប្រេសិតទៅកាន់ប្រទេសមីយ៉ាន់ម៉ា?

ចម្លើយ៖ នៅពេលសម្តេចតេជោនាយករដ្ឋមន្ត្រីជួបជាមួយនាយឧត្តមសេនីយន៍ មីន អ៊ុងឡាំង  កាលពីខែមករាកន្លងទៅជាពិសេសតាមរយះវីឌីអូ Conference នៅថ្ងៃទី ២៦ ខែ មករា កន្លងទៅ ដែលសម្តេចក៏បានលើកឡើងអំពីបញ្ហានេះផងដែរ។ ចម្លើយរបស់នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង  គឺមានលក្ខណះសមញ្ញ លោកបានលើកឡើងថា ដោយសារតែសំណើរនេះហើយជាមូលហេតុដែលធ្វើអោយប្រេសិតពិសេសមុន មិនបានសម្រេចបំពេញទស្សនៈកិច្ចពិសេសរបស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៍ថា “ខ្ញុំមិនបានលើកអោយចំៗទេ មុននិងពេលចេញដំណើរទៅ“ ប៉ុន្តែ យើងបានលើកអំពីសំណើរសូមជួបមនុស្សមួយចំនួនដែលយើងយល់ថាជាមនុស្សមានសារះសំខាន់ក្នុងការស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាដូចជា​ លោក កូខូជី ជាដើម។ នៅពេលដែលលោកជួបសម្តែងការគួរសមជាមួយលោក មីន អ៊ុងឡាំង ហើយដីការនោះមិនត្រឹមតែជាការសម្តែងការគួរសមទេ ប៉ុន្តែគឺជាការជជែកពិភាក្សាការងារតែម្តង  ពីព្រោះលោកបានលើកឡើងអំពីអ្វីដែលជាលទ្ធផលរបស់កិច្ចពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី និង នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផ្ទាល់ លើកអំពីផែនការការងារតទៅមុខ ហើយឯកឧត្តមក៏បានរំលេចអំពីសំណើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ចម្លើយលើកនេះមានការបើកចំហរជាងមុន ថានៅពេលនេះមានការលំបាក ពីព្រោះករណីជំទាវ អ៊ុង​ ស៊ានស៊ូជី នៅជាប់ពាក់ព័ន្ធនិងដំណើរការតុលាការ ដែលច្បាប់របស់មីយ៉ាន់ម៉ា បានចែងច្បាស់ថា នៅពេលដែលជាប់ពាក់ព័ន្ធនៅក្នុងដំណើរការកាត់ក្តីបែបនេះ មិនអាចជួបអ្នកណាបានទេ។ ហើយយើងក៏បានបញ្ជាក់ផងដែរថា​ យើងទៅនេះគោរពគោលការណ៍អាស៊ាន  បានន័យថាគោរពគោលការណ៍មិនជ្រៀតជ្រែករឿងកិច្ចការផ្ទៃក្នុងរបស់មីយាន់ម៉ានោះទេ រឿងនេះជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ានម៉ា ទុកអោយមីយ៉ាន់ម៉ាជាអ្នកដោះស្រាយតែម្តង។ ជាមួយនេះលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានលើកឡើងថា អាននៅពេលអនាកតនិងពិចារណា ចំពោះសំណើរទាំងឡាយដែលធ្វើឡើងមិនមែនត្រឹមតែចំពោះលោកជំទាង អ៊ុង ស៊ានសូជី តែម្នាក់នោះទេ ហើយយើងក៏នៅមានអ្នកផ្សេងទៀត។ នេះជាការបើកបង្អួច ដើម្បីមានពន្លឺដល់បញ្ហានៃការជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់តាមអណត្តិរបស់ប្រេសិតពិសេស ហើយដើម្បីផលប្រយោជន៍ឈានទៅដល់ការផ្សះផ្សារជាតិមួយដែលមានការចូលរួមពីភាគីទាំងអស់។

សំណួរទី​៥: តើបន្ទាប់ពីមានកូសាំងស៊ីនចំនួន៣ចំណុចកំពុងតែដំណើរការនឹង អាចនឹងបើកផ្លូវអនុញ្ញាតឲ្យមេដឹកនាំរបស់មីយ៉ាន់ម៉ាអាចនឹងត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ានឡើងវិញទេ?

ចម្លើយ: លក្ខខណ្ឌដែលសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នា​ពីមុនមានបញ្ហាប្រទុំប្រទះគ្នាដែរ​ឆ្នាំទៅមិញក៏មានការមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងភាពជាតំណាងរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំនានា យើងបានប្រជុំនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋមន្រ្តីការបរទេសពាក់ព័ន្ធនឹងការចូលរួមរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៨ និងលើកទី៣៩​ពេលនោះអត់មានកុងសាស៊ីន អត់មានកុងសាស៊ីន ដោយសារប្រទេសមួយចំនួន យល់ឃើញថា ដរាបណាមិនមានការជឿនលឿននៅក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាននោះទេ​ដរាបនោះ មីយ៉ាន់ម៉ានឹងត្រូវ​តំណាងដោយអ្នកមិនមែនជានយោបាយ តែក៏មានមតិមួយចំនួនទៀតថា បើយើងដំណើរការកិច្ចប្រជុំកំពូលដោយមិនមានអ្នកដែលមានសិទ្ធសម្រេច បានន័យថាអាស៊ាន៩ មិនមែនជាអាស៊ាន ១០។ ហើយកម្ពុជាផ្ទាល់បានលើកឡើងថា យើងចង់រក្សានិងពង្រឹងមជ្ឈភាពរបស់អាស៊ាន បានន័យថា នៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន អាស៊ានត្រូវតែជាអ្នកកាច់ចង្កូត ដឹកនាំបេក្ខជន។ យើងក៏ឯកភាពគ្នាដែរថា ពេលដែលមានដៃគូរពីខាងក្រៅកាន់តែច្រើន ការអង្គុយកាច់ចង្កូតកាន់តែពិបាក ដោយសារតែគេសុទ្ធតែប្រទេសធំៗ ហើយគេមានឥទ្ធិពល ហើយពិសេសនៅក្នុងកាលទេសៈដែលប្រទេសមហាអំណាចធំៗកំពុងតែប្រកួតប្រជែងគ្នាយ៉ាងតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។​ បើ ១០ ពិបាកប៉ុណ្ណឹងហើយ ៩ កាន់តែពិបាកខ្លាំងជាងនឹងទៅទៀត។ ចឹងហើយបាននឹងខ្ញុំ ប្រទេស ៣ ៤ ទៀត សឹងពាក់កណ្ដាលម្នាក់ ក៏គាំទ្រគំនិតនឹងដែរ ថាគួរណាតែ ឯកឧត្តមការបរទេស មីន អ៊ុងឡាំងជាអ្នកតំណាងឲ្យភូមា ឲ្យមីយ៉ាន់ម៉ា បើប្រសិនជា មិនអាចអញ្ជើញប្រមុខរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនោះ។​

Share.

Comments are closed.