សំណួរទី១: ក្រោយពីបានស្តាប់នូវលទ្ធផលដែលឯកឧត្តមបានបញ្ជាក់ជូនបានហើយគ្រាន់តែចង់បញ្ជាក់ឱ្យបានខ្លី តើឯកឧត្តមយល់ថា ដំណើរទស្សនៈកិច្ចលើកដំបូងជាប្រេសិទ្ធជនពិសេសទទូលបាននូវលទ្ធផលរំពឹងទុកដែរឬទេ? ឬក៏មិនទាន់បានរំពឹងទុក ឬអាចលើសពីការរំពឹងទុក

សំណួរទី២: ពាក់ព័ន្ធទៅនឹង កិច្ចព្រមព្រៀងជាឯកឆន្ទទាំង៥ចំណុច ដោយបច្ចប្បន្ននេះការអនុវត្តន៍ដោះស្រាយនូវបញ្ហាមីយ៉ាន់ម៉ាទាំង៥ចំណុចបានអនុវត្តន៍ ចំណុចណាមួយបានហើយឬនៅ? ឬក៏មិនទាន់គ្រប់ចំណុចឬក៏យ៉ាងណាដែរ?

សំណួរទី៣: ចង់ដឹងអំពីផលលំបាក ឬក៏ភាពងាយស្រួលនៅក្នុងខណៈដែលលោកឯកឧត្តមជាប្រេសិទ្ធពិសេស បើប្រៀបធៀបទៅនឹងប្រេសិទ្ធពិសេសកាលពីឆ្នាំ២០២១ តើការងារទៅទស្សនកិច្ចមានផលលំបាក ឬក៏ងាយស្រួលខុសគ្នាយ៉ាងណាដែរ?

ចម្លើយ ឬ ប្រសាសន៍របស់លោកឯកឧត្តម

ធម្មតាពេលដែលយើងរៀបចំចេញដំណើរ គឺយើងបានរៀបចំផែនការលំអិតរបស់យើង តើយើងមានគោលដៅធ្វើអីហើយគោលដៅនោះសម្រេចយ៉ាងម៉េច? (ឧទាហរណ៍ដូចជាការជួបសន្ទនាជាមួយនិងគ្រប់ភាគីពាក់ព័ន្ធ យើងមានគម្រោងថាជួបជាមួយនឹង ក.ខ.គ យើងចង់ដឹងអ្វីពិគាត់ពីព្រោះពេលខ្លះ។ ការស្តាប់គេមានសារៈសំខាន់ជាងការនិយាយទៅរកគេ ចឹងហើយផែនការដែលចង់ជួបទាំងប៉ុន្មាន បើនិយាយឱ្យពិតទៅគឺមិនសម្រេចបានទាំងអស់នោះទេ ដោយសារតែមានហេតុផលដូចដែលបានលើកឡើងខាងលើ ប៉ុន្តែការជួបនោះគឺដើម្បីស្វែងយល់ពីទស្សនកិច្ច តាមការពិតទៅគួរតែហៅថាជាទស្សនកិច្ចស្វែងយល់។

ទី១: ទៅស្វែងយល់អំពីសភាពការណ៍ ស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្វែងយល់អំពីសំណូមពររបស់គាត់ ដែលគាត់មានសំណូមពរយ៉ាងម៉េច? តើយោបល់របស់គាត់ពាក់ព័ន្ធទៅនិងការដោះស្រាយវិបត្តន៍បច្ចុប្បន្ននោះយ៉ាងម៉េច? អញ្ចឹងហើយបើយើងប្រៀបធៀបទៅលទ្ធផល ដូចដែលប្រៀបធៀបទៅនឹងការរំពឹងទុក យើងអាចថាល្អគួរសមិនបានលើសពីការរំពឹងទុកទេ ហើយក៏មិនជាអន់អីដែរ។ យើងសោកស្តាយតែហេតុផលអាក្រក់ដែលយើងមិនបានជួបជាមួយនឹង អតីតលោកជំទាវ ទី១ គឺលោកស្រី៖ ស៊ូស៊ូលីន ដែលលោកស្រីជាមនុស្សជិតស្និតជាមួយនឹងលោកស្រី អ៊ុងសាន ស៊ូជី ហើយលោកស្រីក៏ជាឥសរៈជននាំមុខមួយនៃ គណបក្ស NLD មួយដែរ។ លោកឯកឧត្តមបានគិតថា ជំនួបនេះនឹងមានផលប្រយោជន៍ច្រើនដើម្បីស្តាប់ថាតើស្ថានភាពនយោបាយបច្ចុប្បន្ននូវមីយ៉ាន់ម៉ាវាយ៉ាងមិច? ស្ថានភាពរបស់គណបក្ស NLD វាយ៉ាងម៉េច? ហើយសុខទុក្ខរបស់សលោកស្រី អ៊ុងសាន ស៊ូជីយ៉ាងម៉េចដែរ? ប៉ុន្តែរឿងបញ្ហា កូវីតយើងទាំងអស់គ្នាមិនអាច ជៀសផុតដែរ ចឹងលើកក្រោយយើងនឹងលើកសំណើរសារជាថ្មីម្តងទៀតដើម្បីជួបជាមួយលោកស្រី ក៏ដូចជាជួបជាមួយ ឥសរៈជនសំខាន់ៗទៀតដូចជា ឧទាហរណ៍ ជួបបានជាមួយលោក កូកូ ជី។ លោក កូកូ ជីជាឥសរៈជនក្រុមយុវជន ដែលហៅថាបក្សដិវត្តន៍ក៏ថាបានដែរ។ ក្នុងជីវិតរបស់លោកគឺជាប់គក់ជាង២០ឆ្នាំដោយសារតែសកម្មភាពប្រជាធិបតេយ្យរបស់គាត់ ហើយគាត់បានផ្តល់មតិល្អដែលលោកឯកឧត្តមមិនអាចយកមកបរិយាយនៅទីនេះបានទេ ព្រោហលោកស្គាល់ទាំងសងខាង គាត់ស្គាល់ទាំងខាងយោធា គាត់ស្គាល់ទាំងខាងស៊ីវិល ចឹងគាត់ផ្តល់ចំណេះដឹង ផ្តល់យោបល់ល្អៗសម្រាប់ការងារយើងទៅមុខទៀត ហើយយើងបានរុញដំណើរការដែល សម្តេច តេជោ នាយករដ្ឋមន្រ្តីបានលើកកាលពេល សម្តេចទៅទស្សនកិច្ចលើកមុននៅ ទីក្រុង Naypidaw ហើយជាពិសេសក្រោយដែលជួបជាមួយនឹង មី អ៊ុងឡាំង តាមរយៈវីដេអូ Conference នូវមតិយោបល់របស់មន្រ្តីការបរទេសដែឡបានសម្តែងចេញពេលដែលយើងបានពិភាក្សាគ្នាពីបញ្ហាមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចង្អៀតកាលពីថ្ងៃទី ១៧ ខែកុម្ភៈ កន្លងទៅនេះជូនទៅកាន់ភាគីមីយ៉ាន់ម៉ាដើម្បីឱ្យគាត់យល់ថា តើជំហររបស់អាស៊ាននៅត្រង់ណា? ហើយយើងស្តាប់មកវិញនូវការឆ្លើយតបរបស់ខាងគាត់ ចឹងយើងបានរៀនសូត្រច្រើនបើ និយាយពីការរៀនសូត្រពីការយល់ដឹងថាយើងគឺថាយើងកើនច្រើនមែនទែន ទាំងគ្រប់ទិដ្ឋភាព បានន័យថាអ្វីដែលយើងរំពឹងថានិងទទួលការយល់ដឹងអំពីស្ថានភាពមីយ៉ាន់ម៉ានោះគឺពេញលេញ គ្រាន់តែយើងស្តាយថាមិនបានជួបគ្រប់ភាគីទាំងអស់ដែលយើងបានស្នើសំ នេះមិនមែនបានន័យថាយើងបោះបង់ចោលនូវគោលបំណងក្នុងការជួបនោះទេ ព្រោះវាជាអាណត្តិរបស់ប្រេសិទ្ធពិសេស ប្រេសិទ្ធពិសេសត្រូវជួបភាគីពាក់ព័ន្ធទាំងអស់។

ប្រភព៖ ទទក

Share.

Comments are closed.