ហេតុការណ៏ដ៌ចម្លែកមួយ បានកើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា នៅក្នុងភូមិ Jatinga នៃរដ្ឋAssam ប្រទេសឥណ្ឌា។ វាត្រូវបានក្លាយជាអត្ថបទមួយដ៏ពេញនិយម នៅលើបណ្តាញសង្គម ភាពពេញនិយមនេះ គឺដោយសារតែហ្វូងបក្សី ជាច្រើនត្រូវបានស្លាប់ដ៏អាថ៌កំបាំង។ តំបន់ Jatinga ត្រូវបានគេស្គាល់ថា ជាភូមិមួយដ៏ស្រស់ស្អាត ស្ថិតនៅតាមជួរភ្នំ Borail ហើយរឿងដែលមិននឹកស្មានដល់នោះ គឺហ្វូងបក្សីនៅក្នុងតំបន់នេះ រួមជាមួយនូវសត្វស្លាបជាច្រើនប្រភេទទៀត បានស្លាប់នាពេលដែរពួកវាហើរឆ្លងកាត់ទីនោះ។​

ភាពទោរទន់ទៅរកការស្លាប់នេះ ជារឿងធម្មតាចំពោះមនុស្សលោកក្នុងធម្មជាតិទៅហើយ ប៉ុន្តែវាពិតជាកម្រកើតឡើងណាស់ទៅលើសត្វស្លាប។​ ម្យ៉ាងវិញទៀត អ្នកភូមិក្នុងតំបន់ Jatinga បានកត់សំគាល់ឃើញថា ហ្វូងសត្វស្លាបទាំងនោះត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ពីពួកវាហើរ​យ៉ាង​លឿន​ទៅ​បុក​អគារ​ ឬ​ដើមឈើ​។ អ្វី​ដែល​ចម្លែក​បំផុត​នោះ​ ពួកវាតែងតែបានស្លាប់នៅចន្លោះ ចាប់ពី​ម៉ោង ៧ យប់ ​ដល់ម៉ោង ១០ យប់។

ការកើនឡើងយ៉ាងរហ័សនៃការស្លាប់ ចំពោះសត្វស្លាបក្នុងស្រុក និងសត្វស្លាបដែលបានចំណាកស្រុក មានដល់ទៅជិត 40 ប្រភេទ ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំង។ ដោយសារតែហេតុផលធម្មជាតិនេះហើយ​ទើប Jatinga បានផ្តាច់ខ្លួនចេញពីពិភពខាងក្រៅ និងនៅឯកោតែម្នាក់ឯង អស់រយៈពេលដល់ទៅប្រាំបួនខែឯណោះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការ​ធ្វើដំណើរចូលទៅក្នុង​ភូមិ ដោយយាន្តជំនិះ​នៅ​ពេលយប់ គឺត្រូវបាន​ហាម​ឃាត់ជាដាច់ខាត។ អ្នកជំនាញខាងសត្វស្លាបបានសន្មត់ កម្លាំងម៉ាញេទិច គឺជាមូលហេតុនៃបាតុភូតអាថ៌កំបាំងនេះ។

ភាពកង្វះនៃ​​ពន្លឺ​ នៅក្នុងអាកាសធាតុដែលសើម និងមានអ័ព្ទ ធ្វើអោយខ្យល់ត្រូវបានបោកបក់យ៉ាងខ្លាំង ទើបសត្វស្លាបមើល​មិន​ឃើញ​ច្បាស់ ​ហើយបាន​បុក​ជាមួយនឹង​អគារ ឬ​ដើមឈើ និងយាន្តជំនិះផ្សេងៗ។ ហើយតំបន់នេះត្រូវ​បាន​ហាម​មិន​ឱ្យ​បើក​រថភ្លើង​​ចូលដោយ​សារ​តែ​ខ្វះ​ពន្លឺផងដែរ។

ប្រជាជននៃតំបន់ Jatinga មានជំនឿថាអំណាចរបស់ទេវៈ ឬកម្លាំងមនុស្សក្រៅភព មួយចំនួនបានបញ្ចូលគ្នាជាមួយនឹងខ្យល់ ដែលបណ្តាលអោយបក្សីបញ្ចប់ជីវិតរបស់ពួកគេ។ ពួកគេក៏បានជឿដែរថា ការចល័តរបស់មនុស្សនៅពេលនេះ ក៏អាចមានគ្រោះថ្នាក់ដូចគ្នា។

តាម​ការ​កំណត់ ការ​ស្លាប់របស់​សត្វ​ស្លាប​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩១០ ហើយ​ពិភព​ខាង​ក្រៅ​បាន​ដឹង​អំពី​រឿង​នេះ​ក្នុង​ឆ្នាំ ១៩៥៧។ អ្នកជំនាញខាងបក្សីវិទ្យា E.P. Gee ដែលជាអ្នកដាំតែជនជាតិអង់គ្លេស បានលើកឡើងអំពីរឿងស្រដៀងគ្នានៅក្នុងសៀវភៅ ‘ជីវិតព្រៃនៃប្រទេសឥណ្ឌា’ ក្នុងឆ្នាំ ១៩៥៧។ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីប្រទេសឥណ្ឌា និងក្រៅប្រទេសបានធ្វើការស្រាវជ្រាវលើបាតុភូតនេះ ប៉ុន្តែហេតុផលពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

Share.

Comments are closed.