១. សាកលវិទ្យាល័យ Harvard ត្រូវបានសាងសង់ឡើង មុនពេលការគណនាលេខត្រូវបានរកឃើញ

សាកលវិទ្យាល័យ Harvard គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានវៃចំណាស់ជាងគេនៅសហរដ្ឋអាមេរិក និងបានបង្កើតឡើងក្នុងឆ្នាំ ១៦៣៦។ ការគណនាមិនត្រូវបានរកឃើញឡើយ រហូតដល់ប្រហែល ៥០ ឆ្នាំក្រោយមក ដោយ Gottfried Leibniz ដំបូងបានបោះពុម្ព “Nova Methodus” ក្នុងឆ្នាំ ១៦៨៤ និង Isaac Newton បោះពុម្ព “Principia”។​

ដូចគ្នានេះផងដែរ Galileo Galilei ជារូបវិទូអឺរ៉ុបដ៏ល្បីល្បាញ គណិតវិទូ វិស្វករ តារាវិទូ ហើយក៏ជាទស្សនវិទូ នៅមានជីវិតនៅឡើយទេក្នុងកំឡុងពេលដែល Harvard បានបង្កើតដំបូង។ បន្ទាប់មកគាត់បានស្លាប់នៅឆ្នាំ ១៦៤២។

២. ហេរ៉ូអ៊ីនធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺក្អករបស់កុមារ

ក្រុមហ៊ុន Bayer ដែលជាក្រុមហ៊ុនឱសថអាឡឺម៉ង់ដែលផលិតថ្នាំអាស្ពីរីន និងបានចេញលក់ហេរ៉ូអ៊ីនក្នុងទសវត្សរ៍ឆ្នាំ ១៨៩០ ជាថ្នាំក្អក ផ្តាសាយ និងបំបាត់ការឈឺចាប់។​ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា Bayer បានធ្វើទីផ្សារលក់ហេរ៉ូអ៊ីនសម្រាប់កុមារនៅចុងឆ្នាំ ១៩១២ ប៉ុន្តែ នៅឆ្នាំបន្ទាប់នៃរបាយការណ៍បានចាប់ផ្តើមអោយដឹងថា វាអាចបង្កគ្រោះថ្នាក់ដល់កុមារ។

នៅឆ្នាំ ១៩១៤ ហេរ៉ូអ៊ីនត្រូវបានដាក់កម្រិតចំពោះការប្រើប្រាស់តាមវេជ្ជបញ្ជានៅសហរដ្ឋអាមេរិក ហើយទីបំផុតត្រូវបានហាមឃាត់ដោយ FDA ទាំងស្រុងនៅឆ្នាំ ១៩២៤។

            ៣. សួនឧទ្យាន​មួយ​ក្នុង​ប្រទេស​អូទ្រីស​ត្រូវបាន​លិច​ទឹក​ទាំង​ស្រុង​ក្នុង​កម្ពស់ ៣០ ហ្វីតនៅ​រាល់​រដូវ​ផ្ការីក

ឧទ្យាននេះនៅក្នុងទីក្រុង Styria ប្រទេសអូទ្រីសត្រូវបានគេហៅថា Grüner See (បឹងបៃតង) ហើយក្នុងរដូវរងារ វាមានផ្លូវលំ បង់សម្រាប់អង្គុយ និងបឹងតូចមួយដែលមានជម្រៅពី ៣ ទៅ ៦ ហ្វីត។

ទោះយ៉ាងណាក៏ដោយ រៀងរាល់រដូវផ្ការីក ព្រិល និងទឹកកកបានរលាយចេញពីភ្នំ Hochschwab ដែលនៅក្បែរនោះ ហើយតំបន់នេះបានលិចទៅដល់ ៣០ ហ្វីត។ កៅអី ដើមឈើ និងផ្លូវថ្មើរជើង ត្រូវបានរកឃើញនៅក្រោមផ្ទៃខាងលើ ហើយអ្នកមុជទឹកមកតំបន់នោះ ដើម្បីមើលទស្សនីយភាពដ៏អស្ចារ្យ។

            ៤.​ Albert Einstein អាចក្លាយជាប្រធានាធិបតីអ៊ីស្រាអែលនៅពេលវាត្រូវបានបង្កើតឡើង ប៉ុន្តែគាត់បែរជាបដិសេធទៅវិញ

Albert Einstein ជាជនជាតិជ្វីហ្វ និងមិនមែនជាពលរដ្ឋអ៊ីស្រាអែលឡើយ ហើយបើទោះ​បី​ជា​បែប​នេះ​ក្ដី គាត់​ត្រូវ​បាន​គេ​ផ្តល់​លទិ្ធភាពអោយឡើងធ្វើជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ១៩៥២។

លោកបដិសេដដោយនិយាយថា ‘‘ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះការផ្តល់ជូនពីប្រជាពលរដ្ឋអ៊ីស្រាអែល ហើយភ្លាមៗនោះមានការសោកស្ដាយ និងខ្មាសអៀនដែលខ្ញុំមិនអាចទទួលយកវាបាន។​ ពេញមួយជីវិតរបស់ខ្ញុំនេះ ខ្ញុំបានដោះស្រាយបញ្ហាដែលមានគោលបំណង ដូច្នេះហើយខ្ញុំមានភាពខ្វះខាតទាំងជំនាញធម្មជាតិ និងបទពិសោធន៍ក្នុងការដោះស្រាយជាមួយមនុស្សអោយបានត្រឹមត្រូវ និងអនុវត្តមុខងារផ្លូវការផ្សេងៗ’’។

            ៥. ស្ត្រីធ្លាប់ដើរដង្ហែរសុំសិទ្ធិជក់បារី

ខណៈពេលដែលយើងស៊ាំទៅនឹងការតស៊ូរបស់ស្ត្រីដើម្បីទទួលបានសិទ្ធិបោះឆ្នោត អ្វីដែលមិនសូវបានដឹងនោះ គឺការតស៊ូរបស់ស្ត្រីដើម្បីបានសិទ្ធិជក់បារី។

រឿងនេះបានកើតឡើងក្នុងឆ្នាំ ១៩២៩ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថាការដើរដង្ហែរសិទ្ធិជក់បារី យ៉ាងហោចណាស់ក៏ជាផ្នែកមួយនៃ PR stunt ដែលត្រូវបានរៀបចំដោយ Edward Bernays ដែលនៅពេលនោះត្រូវបានចូលរួមដោយ American Tobacco Company

Share.

Comments are closed.