គណនីអនាមិកមួយបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា ពួកគេតំណាងឱ្យក្រុមអនាមិក និងសូមប្រកាសថា ពួកគេ សូមប្រកាសសង្គ្រាមអ៉ីនធឺណិតជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៉ី និងបាន Hack គេហទំព័រជាច្រើនរបស់រុស្ស៉ី ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពយោធាទៅលើប្រទេសអ៊ុយក្រែន។
គេហទំព័ររបស់រដ្ឋាភិបាលរុស្ស៉ី វិមានក្រឹមឡាំង ឌូម៉ា ក្រសួងការពារជាតិ និង RT ទាំងអស់ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ីនធឺណិត ដោយគេហទំព័រមួយចំនួនមានការយឺតយ៉ាវ ហើយគេហទំព័រខ្លះទៀតមិនអាចបើកបាន


