ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី និងសហការី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការី ក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Dato’ Sri Ismail Sabri bin Yaakob នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជាដែលបានជ្រើសរើសនូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តផ្តល់គាំទ្រយ៉ាងពេញលេញចំពោះឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថាអាស៊ាននឹងអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត៕
តម្លៃប្រេងឡើងថ្លៃជាង១០០ដុល្លារក្នុងមួយធុងខណៈពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន
សន្ទស្សន៍ប្រេងឆៅ Brent បានឡើងដល់ 100 ដុល្លារក្នុងមួយធុង ជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 កាលពីយប់ថ្ងៃពុធ ខណៈដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន។ ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសរុស្សីអាចបង្កើនតម្លៃក្នុងទីផ្សារថាមពលបន្ថែមទៀត។ តម្លៃប្រេងបានកើនឡើងជាលំដាប់ក្នុងរយៈពេលជាងពីរខែមកហើយ។ការគំរាមកំហែងនៃសកម្មភាពយោធារបស់រុស្ស៊ីបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃជាង 40 ភាគរយពីដើមខែធ្នូមក។ នាវេលាម៉ោង ១១:៥៩ នាទីនៅភាគខាងកើតថ្ងៃពុធ ត្រឹមតែជាងមួយម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន តម្លៃប្រេងឆៅគិតជាកម្រិតមធ្យមនៅក្នុងរដ្ឋ Texas ភាគខាងលិច បានកើនឡើងដល់ 96 ដុល្លារ។ ហើយក្នុងទ្វីបអឺរ៉ុប តម្លៃប្រេងឆៅ Brent បានកើនដល់ 101.25 ដុល្លារ។ ជាធម្មតា ទីផ្សារប្រងកាតមិនបានរងនូវឥទ្ធិពលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែការប្រឈមមុខគ្នាក្នុងព្រំដែនអ៊ុយក្រែនបានធ្វើឱ្យទីផ្សារកើនឡើងយ៉ាងខ្លាំង។ រុស្សីជាប្រទេសមួយដែលបាននាំនាំចេញប្រេងស្ទើរតែស្មើនឹងសហរដ្ឋអាមេរិកនិង Saudi Arabia។ ការដាក់ទណ្ឌកម្មចំនួនលើប្រទេសរុស្ស៊ីដូចជាការបិទបំពង់បង្ហូរឧស្ម័ន Nord Stream 2 និងដាក់ទណ្ឌកម្ម “ជុំទីមួយ” របស់លោក Biden បាន
ធ្វើឲតម្លៃកើនឡើងទៅហើយ។ប្រសិនបើប្រតិបត្តិការយោធានេះធ្វើឲមានការដាក់ទណ្ឌកម្មលើប្រទេសរុស្សីបន្ថែមទៀតនោះ តម្លៃប្រេងនឹងអាចកើនឡើងថែមមទៀត៕
បច្ចុប្បន្នភាពរុស្ស៊ី-អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសប្រតិបត្តិការយោធានៅអ៊ុយក្រែន
អ្នកប្រចាំការនៅព្រំដែនអ៊ុយក្រែន បាននិយាយថា កងទ័ពរុស្ស៊ី និង បេឡារុស្សឥឡូវនេះកំពុងវាយប្រហារពីប្រទេសបេឡារុស្ស ដោយក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រំដែនរបស់ប្រទេសអ៊ុយក្រែនបានរងការវាយប្រហារពីកាំភ្លើងធំ រថក្រោះ និង អាវុធធុនតូចនៅម៉ោងប្រហែល 5 ព្រឹកម៉ោងក្នុងស្រុក ពីកងទ័ពរុស្ស៊ី “ដោយមានការគាំទ្រពីបេឡារុស្ស” ។ ការវាយប្រហារកំពុងកើតឡើងនៅតាមព្រំដែនភាគឦសាននៃប្រទេសអ៊ុយក្រែន រួមទាំងតំបន់ Chernihiv និង Zhytomyr ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Kyiv ផ្ទាល់ ។ នៅព្រឹកថ្ងៃពុធនេះ អ៊ុយក្រែនបានចាត់វិធានការដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមាន ដោយបានប្រកាសភាពអាសន្នទូទាំងប្រទេស និងបានហៅអ្នកបម្រុងយោធាចំនួន 36,000 នាក់ ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយមួយថ្ងៃមុននេះថា ពិភពលោកកំពុងមើលឃើញ “ការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន” នៅពេលដែលលោកបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសរុស្ស៊ី បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍នៅក្នុងតំបន់ ។ ខណៈពេលដែលសហរដ្ឋអាមេរិកបាននិយាយថា ទាហានរុស្ស៊ីប្រហែល 190,000 នាក់ និងកងកម្លាំងបំបែកខ្លួនដែលគាំទ្ររុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃដែលឈានទៅដល់ការវាយប្រហារនោះ រុស្ស៊ីបានស្តីបន្ទោសអ៊ុយក្រែនចំពោះការធ្វើឱ្យមានវិបត្តិ និងបានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួនដែលអ៊ុយក្រែនសន្យាថានឹងមិនចូលរួមណាតូ ។