ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត
ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ មានន័យថាជាការវិនិយោគសង្គម របស់យើងនាpelបច្ចុប្បន្ន និង អនាគត។ ហើយការវិនិយោគនេះទៀតសោត
តម្រូវឱ្យមានការយកចិត្តទុកដាក់លើ គុណភាព និង បរិមាណការងារ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីបើកវេទិកាដៃគូ ស្តីពីជំនាញ និង អនាគតនៃការងារ ដែលត្រូវបានរៀបចំឡើងដោយ អង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងកម្មករនិយោជិត និង និយោជក និង ដៃគូអភិវឌ្ឍន៍ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និង វិធីសាស្រ្តល្អៗ ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធបណ្តុះបណ្តាលជំនាញ និង ប្រព័ន្ធរៀនសូត្រពេញមួយជីវិត ។ កិច្ចពិភាក្សានេះដែរ នឹងជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរការកសាងអនាគតការងារនៅកម្ពុជាប្រកបដោយគុណភាព និងចីរភាព ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។
កម្មវិធីនេះគឺជាឱកាស ដើម្បីឱ្យយើងទាំងអស់គ្នារួមកម្លាំងគ្នា និងពង្រីកវិសាលភាពនៃសកម្មភាព និងឥទ្ធិពល តាមរយៈអន្តរាគមន៍នវានុវត្តន៍ ដែលប្រកបដោយប្រសិទ្ធភាព និងផ្អែកលើភស្តុតាងជាក់ស្តែង។ វាក៏ផ្តល់នូវគំរូដ៏ល្អបំផុត សម្រាប់ការកសាងភាពជាដៃគូរួមគ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការមិនរកប្រាក់ចំណេញ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាច្រើនផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងបាននឹងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។
គួរជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួមមកហើយនូវគោលនយោបាយសំខាន់ៗ មួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕
លោក ដូណាល់ ត្រាំ និងកូន ត្រូវបានបង្គាប់ឱ្យបង្ហាញខ្លួនផ្ដល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត លើមុខជំនួញគ្រួសាររបស់លោក
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកូន ទាំង២នាក់ ត្រូវបានចៅក្រមនៅក្នុងរដ្ឋញូយ៉ក បង្គាប់ឱ្យបង្ហាញខ្លួនឆ្លើយសំណួរ អមជាមួយពាក្យសម្បថ នៅក្នុងរយៈពេល២១ថ្ងៃខាងមុខ ក្នុងការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងមុខជំនួញ គ្រួសាររបស់លោក ។ លោក បដិសេធការចោទប្រកាន់នេះ ហើយគេរំពឹងថានឹង ប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ។ ចៅក្រមនៃរដ្ឋញូយ៉ក គឺលោក អាតធឺ អេនហ្គូរ៉ុន (Arthur Engoron) បានគាំទ្រដល់អគ្គរដ្ឋអាជ្ញា លោកស្រី ឡេទីត្យា ជែម (Letitia James) ដែល បានបង្គាប់ឱ្យលោក ដូណាល់ ត្រាំ និងកូនទាំង២ គឺលោក ដូណាល់ ត្រាំ ជេ អ (Donald Trump Jr) និងអ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) បង្ហាញខ្លួនផ្ដល់សក្ខីកម្ម។ លោក អេនហ្គូរ៉ុន បានបញ្ជាក់ដូច្នេះថា «លោកស្រី ជែម មានសិទ្ធិស្របច្បាប់ក្នុងការចេញដីកាកោះ និងសួរចម្លើយ អ្នកទាំង៣»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានហៅការចោទប្រកាន់រូបលោកពាក់ព័ន្ធនឹង ការគេចពន្ធនៃក្រុមហ៊ុនរបស់លោក គឺ Trump Organization គឺជារឿងមិនពិត ហើយបានចោទប្រកាន់លោកស្រី ជែម ថាមានចេតនានយោបាយ ប្រឆាំងរូបលោក និងគ្រួសារ៕