បញ្ហាប្រឈមជាយុទ្ធសាស្រ្តចំនួនបួន ក្នុងដំណើរការអាស៊ានឆ្នាំ២០២២
នៅក្នុងបាឋកថាអាស៊ានលើកទី២៣ ស្ដីពី ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពន្យល់យ៉ាងល្អិតល្អន់អំពីចង្កោមចំនួនបួន នៃបញ្ហាប្រឈមជាយុទ្ធសាស្រ្តរួមមាន៖
- ការស្ដារឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺកូវីដ១៩
- ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ
- បញ្ហាប្រឈមផ្នែកសន្តិសុខទាំងជាប្រពៃណី និងមិនមែនប្រពៃណីដែលមានស្រាប់ និង
- បញ្ហាប្រឈមផ្ទៃក្នុង និងក្នុងស្ថាប័នរបស់អាស៊ាន
ដែលបញ្ហាប្រឈមទាំងនេះ នាំឲ្យកម្ពុជា ជ្រើសរើសការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃស្មារតីរបស់អាស៊ាន ក្នុងមានជាគ្រួសាររួបរួមគ្នាមួយ ដែលមានសមាជិកចំនួន១០ប្រទេស ក្នុងការជម្នះបញ្ហាប្រឈមរួម និងស្មារតីដ៏រឹងមាំនៃ “ទាំងអស់រួមគ្នា” ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវសន្តិភាព ស្ថិរភាព និងបន្តជំរុញបន្ថែមទៀតនូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុង និងក្រៅតំបន់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីអាទិភាព សម្ធិផល និងទស្សនវិស័យសំខាន់ៗនានារបស់កម្ពុជា នៅក្នុងសហគមន៍អាស៊ានទាំងបី រួមមានសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់។
កិច្ចប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី គ្រោងធ្វើនៅថ្ងៃទី១២ ខែមករា
AKP- មន្រ្តីរបស់អង្គការណាតូបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារថា ក្រុមសម្ព័ន្ធមិត្តបានបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ដោយអំពាវនាវឱ្យទីក្រុងមូស្គូពិចារណាចំពោះការព្រួយបារម្ភរបស់អង្គការណាតូទៅលើសកម្មភាពរបស់រុស្ស៊ី។
យោងតាម លោក Jens Stoltenberg «កិច្ចសន្ទនាណាមួយជាមួយរុស្ស៊ីនឹងត្រូវដំណើរការដោយឈរលើមូលដ្ឋាននៃការបដិវត្តន៍ ដោះស្រាយកង្វល់របស់អង្គការណាតូចំពោះសកម្មភាពរបស់រុស្ស៊ី ផ្អែកទៅលើគោលការណ៍ស្នូល និងឯកសារមូលដ្ឋាននៃសន្តិសុខអឺរ៉ុប ហើយត្រូវប្រព្រឹត្តទៅដោយការពិគ្រោះយោបល់ជាមួយបណ្តាដៃគូអឺរ៉ុបរបស់អង្គការណាតូ»។
លើសពីនេះ លោក ក៏បានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី នៅដើមឆ្នាំ២០២២ ដើម្បីដោះស្រាយស្ថានការណ៍ក្នុង និងជុំវិញប្រទេសអ៊ុយក្រែន និងការអះអាងអំពីការចោទប្រកាន់ថាបានបង្កើនកងទាហានរុស្ស៊ីនៅជិតព្រំដែនរបស់អ៊ុយក្រែន៕
សារៈសំខាន់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីជួយប្រទេសមីយ៉ាន់ម៉ា
Khmer Times- ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា មេដឹកនាំទាំងពីរគឺ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសមស្រប និង សម្រេចបាននូវឯកភាពជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍន៍ នេះបើយោងតាមការប្រកាស លទ្ធផលនៃជំនួបតាមទូរស័ព្ទរវាង មេដឹកនាំទាំងពីរប្រទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្នុងពេលកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតី Widodo បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជាដែលបានចូលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោក ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧ មករា បើទោះជាមានការតវ៉ា និងការដុតស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចនេះក៏ដោយ។