ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា ជំនួស ឯកឧត្តម ងួន ញ៉ិល ដែលបានទទួលមរណភាព កាលពីពេលកន្លងមក។
សម្រាប់ប្រជុំពេញអង្គ នៃរដ្ឋសភា នៅព្រឹកថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិករដ្ឋសភាចំនួន ១០៦រូប។