យុវជនអាស៊ី និងអឺរ៉ុប បានរួមគ្នាដាំដើមឈើសាមគ្គីភាពចំនួន ៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ដោយមានការរួមពី ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ តំណាងអង្គទូតចំនួន២៩ប្រទេស ប្រចាំកម្ពុជា។
កូនឈើទាំង ៥៣ដើមនេះ តំណាងឱ្យស្ថាប័នចំនួន២គឺលេខាធិការដ្ឋានអាស៊ានសហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតាមរយៈប្រព័ន្ធអនឡាញ។ កម្មវិធីនេះ ក្នុងគោលបំណង បង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជន និងយុវជន ប្រទេស និងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប និងជាការបង្ហាញនូវការយកចិត្តទុកដាក់ក្នុងនាមយុវជនជាថ្នាក់នាំនៃប្រទេសនីមួយៗ។
រូបថត៖ ឃុត សៅ – AKP
ប្រភព៖ AKP News
 
Share.

Comments are closed.