ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងព័ត៌មាន រួមជាមួយ លោកស្រី ប៉ាង រ៉ាវី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាលខេត្ត ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី គោលនយោបាយជាតិ ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសំណាក់លោក/លោកស្រី ជាប្រធានមន្ទីរព័ត៌មានខេត្តមួយចំនួន និងសិក្ខាកាមជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះវិហារ។