លោក Fumio Kishida ពិចារណាក្នុងការជំនួសតំណែងជារដ្ឋមន្រ្តីការបរទេសស្ដីទី

កាលពីថ្ងៃប្រហស្បតិ៍ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានលើកឡើងថា លោកនឹងដើរតួនាទីបន្ថែមក្នុងនាមជារដ្ឋមន្រ្តីការបរទេសស្ដីទី រហូតដល់គណៈរដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំង ខណៈរដ្ឋមន្រ្តីការបរទេសដែលកំពុងកាន់តំណែង លោក Toshimitsu Motegi គ្រោងនឹងចូលកាន់តំណែងសំខាន់របស់បក្សកាន់អំណាច។

គណបក្សប្រជាធិបតេយ្យសេរី (LDP) នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៅថ្ងៃប្រហស្បតិ៍ ដើម្បីប្រកាសពីការតែងតាំងនេះ។ អំឡុងពេលនៃការរងចាំនេះ លោក Kishida ក៏នឹងទទួលបន្ទុកជារដ្ឋមន្រ្តីការបរទេសស្ដីទីរហូតដល់គណៈរដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំងជាផ្លូវការ។

នៅថ្ងៃទី១០ ខែវិច្ឆិកា សភាជប៉ុននឹងបើកសម័យប្រជុំពិសេសមួយដើម្បីបញ្ជាក់ពីការតែងតាំង លោក Fumio Kishida ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន ដែលលោកត្រូវគេរំពឹងថានឹងប្រកាសពីគណៈរដ្ឋមន្រ្តីថ្មីនាពេលនោះផងដែរ។

Share.

Comments are closed.